បទវិភាគ

បទវិភាគ៖ មេដឹកនាំធុរកិច្ចអាល្លឺម៉ង់មានសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការជាមួយចិន

ប្រែសម្រួល៖សហការី

លោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW AG បានថ្លែងដូច្នេះថា “អាល្លឺម៉ង់ និងចិនចូលហ៊ុនក្នុងភាពជាដៃគូក្នុងការអភិវឌ្ឍ និងបង្កើនខឿនសេដ្ឋកិច្ចឲ្យមានការលូតលាស់បន្ថែមទៀត ”

FRANKFURT, ថ្ងៃទី ១០ ខែវិច្ឆិកា (Xinhua) មេដឹកនាំធុរកិច្ចរបស់ប្រទេសអាល្លឺម៉ង់បានបង្ហាញអំពីគំនិត្យសុទិដ្ឋិនិយមទៅថ្ងៃអនាគតលើកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចរវាងប្រទេសចិនប្រជាមានិត និងប្រទេសអាល្លឺម៉ង់។

អស់រយៈពេលជាងប្រាំទសវត្សរ៍មកហើយ ដែលកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់កំរិតមួយដ៏ស៊ីជម្រៅ ដូចជាពាណិជ្ជកម្មទ្វេភាគីមានកំណើនរហូតដល់ ១,០០០ ដង ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងក្នុងសង្គមជាតិរបស់ប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឧស្សាហកម្មរថយន្តដែលមានសក្តានុពលប្រកបដោយតម្លាភាពជាយូរមកហើយ។

លោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW AG បានប្រាប់ Xinhua ក្នុងបទសម្ភាសថ្មីៗនេះថា “អាល្លឺម៉ង់ និងចិនចូលហ៊ុនក្នុងភាពជាដៃគូដែលអាចធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀតលើកាអភិវឌ្ឍ និងកាន់តែរិកចម្រើនឡើង”។

លោកបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz ទៅកាន់ប្រទេសចិនប្រជាមានិតមួយនេះជាសញ្ញាដ៏រឹងមាំឆ្ពោះទៅរកការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។លោក Zipse បានថ្លែងដូច្នេះថា “សារថ្មីៗពីរដ្ឋាភិបាលចិនស្តីពីការបន្តខិតខំទាក់ទាញការវិនិយោគបរទេស បើកចំហយ៉ាងទូលំទូលាយ និងលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យាកំពុងត្រូវបានគេលើកទឹកចិត្ត។ BMW Group មានការប្តេជ្ញាចិត្តដ៏មុតមាំដោយមិនរួញរាចំពោះប្រទេសចិន ហើយនឹងបន្តសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីសម្រេចគោលដៅ ឈ្នះ ឈ្នះ របស់ខ្លួនការធ្វើធុរកិច្ចជាមួយក្រុមហ៊ុនក្នុងស្រុក” លោក Zipse បាននិយាយថាក្រុមហ៊ុន Volkswagen បានចុះកិច្ចសហប្រតិបត្តិការជាង ៤០ ឆ្នាំជាមួយប្រទេសចិន ដោយមានមូលដ្ឋានដ៏រឹងមាំនៅក្នុងវិស័យឧស្សាហកម្មរថយន្តរបស់ចិន ដែលជាក្រុមហ៊ុនធំបំផុតក្នុងពិភពលោក។

លោក Liu Yunfeng អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Volkswagen GroupChina បាននិយាយថា នៅពេលអនាគត ក្រុមហ៊ុន Volkswagen Group នឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ចគ្នាទៅវិញទៅមកឲ្យបានយ៉ាងជិតស្និទ្ធបំផុតរវាងប្រទេសចិន និងអាល្លឺម៉ង់។

លោក Christian Sewing នាយកប្រតិបត្តិនៃធនាគារ Deutsche Bank បាននិយាយថា នេះជាឱកាសដ៏ប្រសើរបំផុតសម្រាប់ធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសចិន។

ក្រុមហ៊ុនគីមីដ៏ធំរបស់អាល្លឺម៉ង់ BASF Group បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្រ្តឈានមុខរបស់ខ្លួននៅក្នុងប្រទេសចិន ដោយធ្វើការវិនិយោគផ្នែករោងចក្រឧស្សាហកម្ម Neopentyl Glycol ថ្មីមួយកំរិតពិភពលោក ដោយប្រកាន់ជំហរជាក្រុមហ៊ុនគីមីឈានមុខគេរបស់ពិភពលោក។

BASF Group បានប្រាប់ស៊ីនហួថា “ការអភិវឌ្ឍបន្ថែមទៀតលើធុរកិច្ចរបស់យើងនៅក្នុងប្រទេសចិនដែលជាកន្លែងមានការប្រកួតប្រជែងលើផ្នែកបច្ចេកវិទ្យា និងមុខងារទីផ្សាររបស់យើង គឺមានយុទ្ធសាស្រ្ត ដ៏ស៊ីជម្រៅបំផុតព្រមទាំងឲ្យតម្លៃលើវិស័យសេដ្ឋកិច្ចនឹងបង្កើនបន្ថែមទៀតនូវការធ្វើពាណិជ្ជកម្មក្នុងតំបន់របស់យើង” ។

ការធ្វើអត្ថាធិប្បាយលើផែនការវិនិយោគបរទេសនៅក្នុងប្រទេសចិន លោក Marc Wiese អ្នកគ្រប់គ្រងពាណិជ្ជកម្មរបស់សាជីវកម្ម Waelzholz New Material បាននិយាយថា វិធានការបើកលំហដ៏ទូលាយរបស់ប្រទេសចិនកំពុងទាក់ទាញការវិនិយោគរបស់អាល្លឺម៉ង់បានកាន់តែច្រើនឡើង ដោយមានបរិមាណសរុបលើការវិនិយោគផ្ទាល់ពីបរទេសរបស់អាល្លឺម៉ង់មកកាន់ប្រទេសចិនកើនឡើងជារៀងរាល់ឆ្នាំ។

ដោយលើកយកក្រុមហ៊ុនរបស់គាត់ជាឧទាហរណ៍ស្រាប់លោក Wiese បាននិយាយថាក្រុមហ៊ុនបរទេសមានការពេញចិត្តលើការយកចិត្តទុកដាក់គាំពារដូចគ្នានឹងក្រុមហ៊ុនក្នុងស្រុកទាក់ទងនឹងកិច្ចប្រតិបត្តិការធុរកិច្ច។

លោក Wiese បាននិយាយថា “ភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសចិន និងអាល្លឺម៉ង់ មិនគួរត្រូវបានចាត់ទុកថាជាការពឹងផ្អែករបស់ប្រទេសអាល្លឺម៉ង់លើសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ” ដោយសង្កត់ធ្ងន់ថា វាជារឿងធម្មតាសម្រាប់ក្រុមហ៊ុននីមួយៗធ្វើការវិនិយោគនៅបរទេសដោយសម្លឹងមើលតម្រូវការទីផ្សារ និងតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ។

លោក David Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតគ្រឿងសង្ហារិមអាល្លឺម៉ង់ Raumplusនៅប្រទេសចិនបាននិយាយថា កិច្ចសហប្រតិបត្តិការចិន-អាល្លឺម៉ង់ គឺជាជម្រើសដ៏ល្អបំផុតនៅក្នុងស្ថានការ ដ៏ស្មុគស្មាញកំរិតអន្តរជាតិមួយ។

លោក Wang បាននិយាយថា សមាហរណកម្មសេដ្ឋកិច្ច និងការផ្លាស់ប្តូរចំណេះដឹងរវាងប្រជាជាតិនីមួយៗ គឺជាការចាំបាច់ដើម្បីឈានទៅសម្រេចឲ្យបាននូវវិបុលភាពជាសកល៕

ប្រភព៖ស៊ិនហួ