ចំណេះដឹង

 ដាំដើមឈើអ្វីខ្លះដែលនាំជោគសិរីសួស្តី ដល់ថ្ងៃកំណើតរបស់លោកអ្នក

ដើមឈើត្រូវបានចា​ត់ទុកថាមានសារសំខាន់ណាស់ចំពោះជីវិតមនុស្សយើង ព្រោះថាក្រៅពីផ្តល់​ម្លប់ត្រជាក់សម្រាប់យើងជ្រកហើយនៅផ្តល់រស្មីសំយោគជាមួយពន្លឺព្រះអាទិត្យ  ​ផ្តល់ភាពស្រស់ស្រាយ​និងពិសេសដើមឈើប្រភេទខ្លះផ្តល់ផ្លែសម្រាប់បរិភោគយ៉ាងឈ្ងុយឆ្ងាញ់ទៀតផង។

ខាងក្រោមនេះគឺជាថ្ងៃកំណើតនីមួយៗដែលលោកអ្នកអាចជ្រើសរើសដាំដើមឈើដើម្បីនាំជោគសំណាង និងនាំមកនូវសិរីសួស្តីក្នុងជីវិតបានដូចជា៖

*អ្នកកើតថ្ងៃអាទិត្យ       

សម្រាប់អ្នកកើតថ្ងៃអាទិត្យ គួរដាំរុក្ខជាតិប្រភេទ ខ្ញី រំដេង ស្លឹកគ្រៃ ត្រាវ ដំឡូង ទន្លាប់ ស្វាយ ទុរេន ដូង ដើមលម៉ើ និងដើមប៉ាម(Palm) ជាដើម។

*អ្នកកើតថ្ងៃចន្ទ

អ្នកកើតថ្ងៃចន្ទអាចជ្រើសរើសដាំដើម អំពៅ ស្ពៃក្តោប ស្ពៃស ដូង ត្នោត ត្រប់ ស្ពឺ ផ្ញៀវ ព្នៅ មង្ឃុត ចេក ម្ទេសជាដើម។

*អ្នកកើតថ្ងៃអង្គារ

អ្នកកើតថ្ងៃអង្គារ គប្បីដាំដើមឈើយកស្លឹកនិងធាង ដូចជា ឳឡឹក ពុទ្រា ឈូក ដើមមន និង ប៊ើរី ជាដើម។

*អ្នកកើតថ្ងៃពុធ

សម្រាប់អ្នកកើតថ្ងៃពុធ គប្បីដាំដើមឈើយកផ្កាដូចជា ដើមអង្កាដី ដើមស្វាយ ត្រឡាច ននោង ម្រះ ឪឡឹក ត្រសក់ផ្អរ មៀន សាវម៉ាវជាដើម។

*អ្នកកើតថ្ងៃព្រហស្បតិ៍

អ្នកកើតថ្ងៃព្រហស្បតិ៍គប្បីដាំដើមឈើហូបផ្លែ ដូចជា៖ ដើមស្វាយ ក្រូច អម្ពិល កន្ទួត ដើមស្លា និងដើមឈើប្រភេទឱសថបុរាណជាដើម។

*អ្នកកើតថ្ងៃសុក្រ

សម្រាប់ស្រ្តីបុរសកើតថ្ងៃ សុក្រ គប្បីដាំដើមឈើដើម្បីសម្បក ដូចជាពុទ្រា ក្រូចថ្លុង ក្រូចឃ្វិច និងដើមឈើដទៃទៀតដែលគេអាចយកសម្បកទៅកែច្នៃធ្វើជាចំណីអាហារនិងឱសថនានា ។

*អ្នកកើតថ្ងៃសៅរ៍

អ្នកកើតថ្ងៃសៅរ៍គប្បីដាំដើមឈើយកស្លឹក ដូចជា ស្តៅ ក្រូចសើច ដើមខ្នុរ ទៀប ជាដើម៕

ប្រៃសម្រួលពីឯកសារបរទេស

ដោយ៖ឧត្តម