សន្ដិសុខសង្គម

ចាប់បុរសវាយប្រពន្ធឱ្យរបួសធ្ងន់ រួចសម្លាប់កូនតូច និងអារកខ្លួនឯងតែមិនស្លាប់

ស្ទឹងត្រែង៖សមត្ថកិច្ចបានចាប់បុរសម្នាក់បន្ទាប់ពីវាយប្រពន្ធឱ្យរបួសធ្ងន់ ហើយយកកាំបិតអារក កូនតូចឱ្យស្លាប់និងអារកប៉ងសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ ដោយរងរបួសធ្ងន់។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី៩  ខែវិច្ឆិកា ស្ថិតក្នុងភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយមានករណីឃាតកម្មកើតឡើង សមត្ថកិច្ចក៏បានចាប់ ជនសង្ស័យឈ្មោះកន នី អាយុ៣៧ឆ្នាំ។

មុនកើតហេតុ ជនសង្ស័យបានបង្កជម្លោះជាមួយប្រពន្ធឈ្មោះខេង ខំចាន់ អាយុ៣៩ឆ្នាំ។រូបគេបានវាយប្រពន្ធឱ្យរងររបួសធ្ងន់ ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។បន្ទាប់ពីបង្កហិង្សាជាមួយប្រពន្ធក៏យកកូនប្រុសឈ្មោះនី វុធ អាយុ៧ ឆ្នាំឡើងទៅសម្ងំនៅក្នុងផ្ទះហើយយកកាំបិតផ្គាក់មកអារកកូនប្រុសឱ្យស្លាប់។

បន្ទាប់មកជនសង្ស័យបានយកកាំបិតដដែលនោះមកអាករខ្លួនឯងប៉ងសម្លាប់ខ្លួនតាមក្រោយតែមិនស្លាប់គឺរងរបួសធ្ងន់ ។នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ នគរបាលជំនាញស្រុកសេសានបានកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕ដោយ:សុខុម