សេដ្ឋកិច្ច

អបអរសាទរ ពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោងដីលំហែក្រាំងទំនប់ និងផ្ទះគំរូ Green Zone Residence

កាលពីថ្ងៃទី ០៥ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ លើទឹកដីស្រុងឧដុង្គ ខេត្តកំពង់ស្ពឺ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមទស្សនាការប្រគំតន្ត្រី ក្នុងពិធីសម្ពោធបើកលក់ជាផ្លូវគម្រោងដីឡូត៍លំហែក្រាំងទំនប់ និងផ្ទះគំរូ ហ្រ្គីនហ្សូន រេស៊ីដិន ក្រោមអធិបតីភាព លោក មួង ធី អភិបាលស្រុកឧដុង្គ លោកឧកញ៉ា ម៉ន សុខា Oknha Morn Sokha ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជាស្ថាបនិកគម្រោងទាំងពីរនេះ។

ជាមួយគ្នានោះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមCLDA សហគ្រិនឆ្នើមល្បីៗ សិល្បករ សិល្បការិនី  អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ កំលាំងនគរបាល ពុកម៉ែ បងប្អូន អតិថិជន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ។

ក្នុងពិធីនេះ លោក មួង ធី មានប្រសាសន៍ថាទឹកដីស្រុកឧដុង្គ មានការផ្លាស់ប្រែមុខមាត់ថ្មី ជាមួយសេដ្ឋកិច្ច ប្រាក់ចំណូល ការងាររបស់ប្រជាពលរដ្ឋ កើនឡើងជាងមុន ដោយសារមានវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ សហគ្រាស និងគម្រោងអចលនទ្រព្យយ៉ាងច្រើន លឿនឆាប់រហ័ស ហើយគម្រោង ហ្រ្គីនហ្សូន រេស៊ីដិន ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងស្រុកឧដុង្គ ។

ជាមួយគ្នានេះ លោកអភិបាលស្រុក បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកឧកញ៉ា ម៉ន សុខា ដែលជានិច្ចកាលតែងតែជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជួសជុល ស្ថាបនាផ្លូវ ធ្វើសកម្មភាពមនុស្សធម៌ជាញឹកញាប់ក្នុងមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍន៍ដ៏មានសក្តានុពល និងបានគិតគូយ៉ាងល្អប្រសើរអំពីកត្តាផ្លូវច្បាប់ មិនដែលបង្កភាពស្មុគស្មាញដល់ មន្ត្រីមូលដ្ឋាន។

លោក ឧកញ៉ា ម៉ន សុខា ស្ថាបនិកគម្រោងលំហែក្រាំងទំនប់ និងហ្រ្គីនហ្សូន រេស៊ីដិន បានបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍ទាំងនេះបានគិតគួរយ៉ាងយកចិត្តទុកដាក់ចំពោះ ភាពស្របច្បាប់ ច្បាស់លាស់ មានប្លង់រឹង គម្រោងមានគុណភាព សោភ័ណភាព បរិយាកាសធម្មជាតិ ការអភិវឌ្ឍន៍សំបូរបែបដូចជា ផ្សារសហគមន៍ រីសត សួនកម្សាន្ត ស្រះទឹកសម្រាប់ជិះទូក ស្ទូចត្រី អាហារដ្ឋាន កន្លែងក្មេងលេង អាងហែលទឹក សួនផ្កា កន្លែងថតរូបស្អាតៗ កន្លែងបោះតង់ អាំងសាច់ ដែលជាគុណតម្លៃដ៏សំខាន់ជូនអតិថជន អ្នកវិនិយោគនៅក្នុងគម្រោងងាយស្រួលសម្រាប់រស់នៅ សម្រាកលំហែ ប្រកបអាជីវកម្ម និងវិនិយោគទុកចំណេញនាពេលអនាគត។

ទីតាំងគម្រោងស្ថិតនៅក្នុងភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គខេត្ត កំពង់ស្ពឺ ធ្វើដំណើរត្រឹមតែ ១០នាទីប៉ុណ្ណោះពីផ្សាបាត់ដឹង។ សម្រាប់អិតថិជនដែលមានបំណងចង់បានដីលំហែក្បែរក្រុងភ្នំពេញជាមួយតម្លៃពិសេសពុំធ្លាប់មាន ដែលស្ថិតក្នុងតំបន់ដែលមានខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពស្រស់ស្អាត ជាប់រីសត ក្បែរនិងគម្រោងផ្ទះលំហែ គម្រោងដីលំហែក្រាំងទំនប់ជាជម្រើសដ៏ល្អសម្រាប់អ្នក។ កាន់តែពិសេសដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ក៏ដូចជាមានការសំណូមពរពីសំណាក់អតិថិជនជាច្រើន ក្រុមហ៊ុនបានសម្រេចបន្តផ្តល់ប្រម៉ូសិនបញ្ចុះតម្លៃ 50% រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ តម្លៃសល់ត្រឹមតែ 2750$ / ឡូត៍ ដែលមាន ទំហំដីចាប់ពី  5×20, 10×20, 15×20, 20×20 បង់រំលស់មួយខែ 50$ ឬ 6,500៛/ថ្ងៃ។

សូមកុំអោយឱកាសពិសេសនេះរំលងផុតទៅអោយសោះ!

សម្រាប់ពត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ៖ 070 599 587/ 078 599 787 ៕

អត្ថបទ ក្រុមហ៊ុន