កម្សាន្ដ

យើងជាកូនភ្លោះមានដងខ្លួនតែមួយជាមួយគ្នាខ្ញុំមានភេទដូចគ្នាប៉ុន្តែប្អូនស្រីរបស់ខ្ញុំមានមិត្តប្រុស

ប្រែសម្រួល៖សហការី

កូនភ្លោះដែលមានដងខ្លួនជាប់គ្នាត្រូវបានគេរកឃើញថាមានទំនាក់ទំនងស្នេហា ទោះបីជាប្អូនស្រីរបស់នាងមិនមែនជានារីសួគា៍ដ៏ល្អឆើតក៏ដោយ។ Carmen និង Lupita Andrade មានអាយុ ២២ ឆ្នាំដែលមានដើមទ្រូងជាប់ជាមួយគ្នាពួកគេមានដៃពីរ ប៉ុន្តែមានតែជើងមួយប៉ុណ្ណោះ ដោយ Carmen ប្រើជើងខាងស្តាំ ហើយចំណែក Lupit ប្រើជើងខាងឆ្វេង។

យ៉ាងណាក៏មិនបានបញ្ឈប់ Carmen ពីការរកគូស្នេហានោះទេ។ គឺនៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍កាលពីខែមេសា ដែលទើបតែបានលេចចេញមកថ្មីៗនេះ នាងបានបង្ហើបឲ្យដឹងថានាងបានទាក់ទងបុរសម្នាក់ដែលនាងបានជួបនៅ Hinge អស់រយៈពេល១៨ ខែមកហើយ។

Carmen និង Dan មើលទៅឃើញថានៅតែមានសភាពរឹងប៉ឹងដដែល បើយោងតាមការបង្ហោះលើបណ្តាញ Instagram។

ប៉ុន្តែ Carmen បាននិយាយតាំងពីដំបូងថាវាពិតជាធ្វើឲ្យនាងរអៀសខ្លួនណាស់ដែលនាង Lupita បានអួតថាខ្ឡួននាងមានរាង “សិចស៊ីហើយមានក្លិនខ្លួនដ៏ក្រអូបទៀតផង”។

Carmen បាននិយាយអំពីការកសាងទំនាក់ទំនងសារជាថ្មីថា “ខ្ញុំពិតជាចង់បានភាពច្បាស់លាស់លើរឿងអ្វីៗគ្រប់យ៉ាង”“ដែលត្រូវតែដឹងនូវរាល់ដំណើររឿងរបស់មនុស្សគ្រប់គ្នា។ ជាការពិតណាស់ថាយើងត្រូវជជែកគ្នាដោយមានដែនកំណត់នូវអ្វីដែលយើងយល់ស្របគ្នា និង អ្វីដែលមិនយល់ស្របគ្នា។

Carmen ក៏បាននិយាយក្នុងរបៀបលេងសើចថា Lupita មិនមែនជានារីសួគា៏ដ៏ល្អឆើតនោះទេ ប៉ុន្តែ Lupita ក៏បាននិយាយការពារខ្លួនថានាងធ្វើអ្វីៗឲ្យវា “សប្បាយៗ” តែពីរនាក់ Carmen និង Dan តែប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ Carmen បាននិយាយថានាង និង Dan មិនមានអារម្ភស្និទ្ធស្នាលទៅលើផ្លូវភេទនោះទេហើយទំនាក់ទំនងរបស់ពួកគេគឺដូចជាមិត្តដ៏ជិតស្និទ្ធបំផុត។ តាំងពីនាងមានអាយុគម្រប់ ២០ ឆ្នាំ Carmen បានសារភាពថានាងមិនបានគិតច្រើនចំពោះរឿងរៀបអាពាហ៍ពិពាហ៍ពេកនោះទេ។ នាងបាននិយាយថា នាងនឹងចាប់អារម្មណ៍ទៅលើ “ដៃគូជីវិតពិតៗជាជាងការរៀបការ”។

នាងកើតនៅប្រទេសម៉ិកស៊ិក និងធំឡើងនៅ Connecticut កូនភ្លោះទាំងពីរនេះបានបង្ហាញខ្លួននៅលើកម្មវិធីទូរទស្សន៍ផ្សេងៗ រួមទាំងនៅលើបណ្តាញ TLC ផងដែរ។

ពួកគេបានបកស្រាយនៅក្នុងបទសម្ភាសន៍មួយអំពីរបៀបដែលពួកគេត្រូវបាន ” fetishized ” ចាប់តាំងពីពួកគេមានអាយុ ៩ ឆ្នាំ។

Carmen បានចែករំលែកបទពិសោធន៏ដូច្នេះថា “មិនមានអ្នកណាម្នាក់ដែលមានដងខ្លួនជាប់គ្នាហើយមានអ្នកដទៃមានគំនិតចង់រួមភេទជាមួយមនុស្សពីរនាក់ក្នុងពេលតែមួយនោះទេ” ។

ប្រភព៖ New York Times