សេដ្ឋកិច្ច

គួរឱ្យ​ស្ញប់ស្ញែង លោកស្រី លី ផល្លី ទទួលបាន​ពានរង្វាន់​ចំនួន​២ ជាប់​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​

​ភ្នំពេញ​៖ លោកស្រី លី ផល្លី អគ្គនាយិកា​ក្រុមហ៊ុន វីន ហេង រចនា ឯ​.​ក មាន​អារម្មណ៍​រំភើប​ជាខ្លាំង​ដោយ​ទទួលបាន ពាន ស៊ី​អ៊ី​អូ ម៉ា​ស្ទ័​រ​(Master CEO Award) និង​មេដាយ​សហគ្រិន​ឆ្នើម (Outstanding Entrepreneur Medal)​ផ្ទាល់ ពី​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​CEO Award 2022 រៀបចំ​ដោយ CEO Master Club កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​លោកស្រី​បាន​ឲ្យ​ដឹងថា អត្ថន័យ​នៃ ពាន​ស៊ី​អ៊ី​អូ ម៉ា​ស្ទ័​រ (Master CEO Award) ជា​ពាន​ជ័យលាភី​សម្រាប់​ទទួលស្គាល់​និង​លើកទឹកចិត្ត​សហគ្រិន​ដែល​បាន​តស៊ូ​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​របស់ខ្លួន​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​ធុរកិច្ច​កំពូល​ជាមួយ CEO Master Club  ចាប់​ពី​៨​កម្មវិធី​ក​ណ្តុះ​បណ្តាល​ឡើងទៅ​ដើម្បី​មា​សមត្ថភាព​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​ពី​តូច​ទៅ​ធំ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់​ដារ និង​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងស្រុក​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ​។

​លោកស្រី​បាន​បន្តថា​៖​ចំណែក មេដាយ​សហគ្រិន​ឆ្នើម(Outstanding Entrepreneur Medal)គឺជា​មេដាយ​សម្រាប់​ទទួលស្គាល់​ស្នាដៃ​​​សហគ្រិន​លេចធ្លោ​របស់ CEO Master Club ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​ការរីកចម្រើន​អាជីវកម្ម​របស់ខ្លួន​គួរឱ្យកត់សម្គាល់​បន្ទាប់​ពី​បាន​អនុវត្ត​នូវ​របៀបរបប​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​បំ​ផ្លាស់​ប្រែ​ពី​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​បន្ទាប់ពី​បាន​ចូលរួម​ជា​សមាជិកគ្រួសារ CEO Master Club​។​

​សូម​បញ្ជាក់​ផងដែរ​ថា វីន ហេង រចនា ឯ​.​ក ជា​ក្រុមហ៊ុន ប្រឹក្សា រចនា ផលិត និង​ដំឡើង​ដែកស្មិត​គ្រប់​ម៉ូត​ស្អាត​ប្លែក​បុរាណ​ស៊ីវីល័យ​បែប​សិល្បៈ​រចនាបថ​ខ្មែរ​និង​បរទេស​ដែល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុន​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៥ និង​ចុះបញ្ជី​ស្របច្បាប់​គ្រប់​ក្រសួង​ពាក់ព័ន្ធ​នានា​ដើម្បី​បង្កើត​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​ដល់​អតិថិជនរ​បស់​ខ្លួន​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​ទទួល​បាន​ការគាំទ្រ​ពេញទំហឹង​និង​ការទទួលស្គាល់​ពី​អតិថិជន​ជាច្រើន​ទៅលើ ០៦​ចំណុច​ធំៗ​៖ ១.​គុណភាព​ខ្ពស់ ២.​សេវាកម្មរ​ហ័យ​ទាន់​ចិត្ត​៣.​គិតពី​សុវត្ថិ​ភាពជា​ចម្បង ៤.​តម្លៃ​សមរម្យ៥.​ឆ្លើយ​បញ្ហា​និង​តម្រូវការ​អតិថិជន ៦.​រចនា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ទាក់ទាញ​៕