ចំណេះដឹង

ត្រីដ៏ធំរស់នៅក្នុងព្រៃប្រកបដោយនិរន្តរភាពឥឡូវនេះត្រូវបានច្នៃជាឧបរណ៏ម៉ូដែលនៅក្នុងសហរដ្ឋអាម៉េរិក

ប្រែសម្រួល៖សហការី

ពេលខ្លះអ្នកចាប់ផ្តើមធ្វើអ្វីមួយ ហើយអ្នកនៅមិនទាន់បានដឹងថាវានឹងនាំអ្នកទៅណាឲ្យប្រាកដនោះទេ។

ដូច្នេះវាមានរឿងមួយជាមួយនឹងលោក Eduardo Filgueiras ដែលជាអ្នកលេងហ្គីតាហើយគ្រួសាររបស់គាត់បានខិតខំតស៊ូធ្វើការនៅក្នុងមុខរបរមិនធម្មតាមួយក្នុងទីក្រុង Rio de Janeiro: គឺពួកគេចិញ្ចឹមសត្វកន្ធាយ។ Filgueiras រកវិធីមួយដើម្បីយកស្បែក កន្ធាយ តូចៗមកតបញ្ចូលគ្នា បង្កើតជារបស់ដែលមានទំហំធំល្មមសម្រាប់លក់។

ទន្ទឹមនឹងនេះដែរ នៅមិនឆ្ងាយពីព្រៃ Amazon ពួកអ្នកនេសាទ និងក្រុមអ្នកវិទ្យាសាស្ត្រកំពុងបានបង្កើតការច្នៃប្រឌិតដែលនឹងជួយសង្រ្គោះត្រីធំមួយក្បាលដែលរស់នៅក្នុងបឹងទឹកសាបនៃដៃទន្លេ Amazon។

ភាពប៉ិនប្រសប់របស់បុរសទាំងបីនាក់នេះគឺជាមូលហេតុដែលឥឡូវនេះអ្នកអាចរកឃើញស្បែកត្រីដ៏ស្រស់ស្អាត និងរក្សាបាននូវគុណភាពមិនធម្មតាជាមួយនិងការកែច្នៃវាផលិតឲ្យទៅកាបូបធំដែលមានតាំងលក់ក្នុងទីក្រុងញូវយ៉ក ស្បែកជើងកវែងខោខូវប៊យរដ្ឋតិចសាស់ និងក្នុងរូបភាពដ៏ទាក់ទាញនៃរូបថត របស់ នាង Rihanna’s Vogueមានផ្ទៃពោះពាក់អាវពណ៌ក្រហមមានរូបត្រីព្យួរហើយបើកចំហកអាវ ពីលើពោះរបស់នាង។

ការលក់បានផ្តល់នូវប្រាក់ចំណូលដែលអាចឲ្យគ្រួសារអាម៉ាហ្សូនរាប់រយនាក់រស់នៅបាន ដោយរក្សាព្រៃឈើមិនឲ្យបាត់បង់និងឈរនៅដដែល និងមានសុវត្ថិភាពល្អ ក្នុងខណៈដែលគេបានការពារវាសម្រាប់ការរកចិញ្ចឹមជីវិតរបស់ពួកគេ។

  • ការគ្រប់គ្រងត្រីយក្ស

ស្បែកដែលគេផលិតចេញមកគឺជាអនុផលនៃសាច់ត្រី pirarucu ដែលជាអាហារសំខាន់នៅក្នុង Amazon ហើយកំពុងទទួលបានការពេញនិយមលើទីផ្សារថ្មីៗនៅក្នុងទីក្រុងធំ ៗ របស់ប្រទេសប្រេស៊ីល។

សហគមន៍ជនជាតិដើមភាគតិចធ្វើការរួមគ្នាជាមួយអ្នកតាំងទីលំនៅតាមដងទន្លេដែលមិនមែនជាជនជាតិដើមភាគតិចក្នុងការគ្រប់គ្រង pirarucu នៅក្នុងតំបន់អភិរក្សព្រៃ Amazon ។ ភាគច្រើនវាត្រូវបានគេនាំចេញ ហើយសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំ។

Pirarucu អាចលូតលាស់ដល់ប្រវែង ៣ ម៉ែត្រ (ជិត ១០ ហ្វីត) ។ ការនេសាទហួសកម្រិតបានបង្កហនិភ័យដល់កំណើនរបស់វា។ ប៉ុន្តែអ្វីៗបានចាប់ផ្តើមមានការផ្លាស់ប្តូរនៅពេលដែលអ្នកនេសាទនិងអ្នកតាំងទីលំនៅម្នាក់ឈ្មោះ Jorge dSouza Carvalho ដែលត្រូវបានគេស្គាល់ថា Tapioca ជាមួយនិងអ្នកស្រាវជ្រាវ LeandrCastello បានសហការគ្នានៅក្នុងតំបន់ Mamiraua ហើយបានបង្កើតវិធីកែច្នៃមួយដើម្បីរាប់ត្រីនៅក្នុងបឹង ដែលជាជម្រកដ៏ពេញនិយមរបស់ត្រីយក្សពួកគេបានទាញយកអត្ថប្រយោជន៍ពីអ្វីដែលពិសេសបំផុតពីសត្វប្រភេទ នេះ៖ វាផុសឡើងដើម្បីដកដង្ហើមយ៉ាងហោចណាស់រៀងរាល់ ២០ នាទីម្តង។ ពួកគេទទួលបានការបណ្តុះបណ្តាលក្នុងការប្រើភ្នែករាប់ចំនួនកន្ទុយត្រីក្រហមនៅក្នុងតំបន់ដែលបានអនុញ្ញាត បានធ្វើការប៉ាន់ប្រមាណយ៉ាងច្បាស់លាស់នូវតួលេខរបស់វាគួរជាទីគាប់ចិត្ត។

រដ្ឋាភិបាលទទួលស្គាល់អំពីវិធីសាស្ត្ររាប់ចំនួនត្រីប្រភេទនេះ និងអនុញ្ញាតឲ្យមានការនេសាទដោយស្ថិតក្រោមការគ្រប់គ្រងដ៏ត្រឹមត្រូវ។ បើតាមច្បាប់គឺមានតែ ៣០%នៃ pirarucu ដែលរស់នៅក្នុងតំបន់ជាក់លាក់មួយហើយគេអាចធើ្វការនេសាទនៅក្នុងឆ្នាំបន្ទាប់។ ជាលទ្ធផលគឺមានចំនួនប្រជាជនកើនឡើងជាច្រើននៅក្នុងតំបន់ទាំងនេះបានទទួលការអនុញ្ញាតឲ្យប្រកបរបរនេសាទត្រីធំប្រភេទនេះច្រើនជាងមុន។

នៅក្នុងសហគមន៍រស់នៅតាមដងទន្លេ មនុស្សបរិភោគត្រី ស្បែក និងអ្វីៗទាំងអស់។ ប៉ុន្តែនៅក្នុងកន្លែងដែលជាទីសត្តឃាតធំៗ ភាគច្រើនការចាប់ត្រីយក្ស pirarucu ត្រូវបានឆ្លងកាត់លទ្ធកម្មកែច្នៃ ចំណែកស្បែករបស់វាត្រូវបានគេព្រលះយកចេញ។ បន្ទាប់មក  Nova Kaeru ផ្នែកលទ្ធកម្មច្នៃក៏បានទៅដល់ទីនោះផងដែ។

  • ខ្សែចង្វាក់នៃការផ្តួចផ្តើម

នៅចម្ងាយប្រមាណរាប់ពាន់ម៉ាយពីតំបន់អាម៉ាហ្សូន តាមដងផ្លូវលើដីភ្នំមួយឯជាយក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ Nova Kaeru នឹងកែច្នៃស្បែកត្រីប្រហែល ៥០,០០០ក្បាល Pirarucu ឬត្រី arapaima ដ៏ធំដែលចាប់បានដោយស្របច្បាប់នៅក្នុងឆ្នាំនេះ។

ក្រុមហ៊ុនខ្នាតមធ្យមមួយនេះទំនងជាបានចាប់ផ្តើម នៅឆ្នាំ ១៩៩៧ ចំណែកលោក Filgueiras ដែលជាអ្នកលេងហ្គីតាបានចូលរួមក្នុងអាជីវកម្ម toad គ្រួសាររបស់គាត់ដែលជាកន្លែងដែល amphibians ត្រូវបានចិញ្ចឹមសម្រាប់យកសាច់។ គាត់មានការពេញចិត្តជាមួយនិងភាពស្រស់ស្អាតនៃស្បែករបស់ពពួកសត្វទាំងនោះប៉ុន្តែស្បែកវាត្រូវបានគេបោះចោលទាំងអស់។ គាត់ក៏បានសម្រេចចិត្តសាកល្បងចាប់ផ្តើមដកពិសោធន៍លើការកែច្នៃស្បែកទាំងនោះ។

ខ្ញុំមិនមានធនធានផ្នែកហិរញ្ញវត្ថុនោះទេ។ ខ្ញុំបានទិញឧបករណ៍លាយបេតុងដែលប្រើរួច ហើយគ្របវាដោfiberglass កែជាម៉ាស៊ីនបោកគក់ ហើយចាប់ផ្តើមកែច្នៃស្បែកកង្កែប” Filgueiras គាត់បានប្រាប់សារព័ត៌មាន Associated Press នៅក្នុងការិយាល័យរបស់គាត់។

គាត់អាចបំប្លែងស្បែកសត្វឲ្យក្លាយទៅជាស្បែកកែច្នៃ ប៉ុន្តែនៅមានបញ្ហា៖ គឺវាតូចពេក។ មិនមានអតិថិជនចង់បានវាទេFilgueiras តទៅមុខទៀតនោះគាត់បានព្យាយាមដេរវាបញ្ចូលគ្នា ប៉ុន្តែជាលទ្ធផលគឺវាអាក្រក់មើលពេក។ ដូច្នេះ គាត់បានបង្កើតវិធីផ្សេងទៀតដើម្បីបន្ស៊ីវាភ្ជាប់ជាបំណែកៗជាច្រើនចូលគ្នា។

ការច្នៃប្រឌិតរបស់គាត់ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍នៅក្នុងពិព័រណ៍អន្តរជាតិ។ ប៉ុន្មានឆ្នាំក្រោយមក ជាមួយនិងដៃគូ គាត់បានបង្កើតកន្លែងផលិតសាច់ក្រណាត់ Nova Kaeru ដែលមានឯកទេសលើស្បែកកម្រ និងសម្ងួតស្បែក ដោយយកទាំងត្រីសាម៉ុង និងសត្វអូត ជាមួយនិងបច្ចេកទេសដែលមិនបង្កឲ្យមានកាកសំណល់ពុល។នៅថ្ងៃមួយមានអ្នកជំនួញម្នាក់បានមកគោះទ្វារជាមួយនិងស្បែកត្រីមួយដុំpirarucu ហើយសុំឲ្យគាត់ពិនិត្យមើល។

ដោយសាមានពិសោធន៍ជាមួយស្បែកថ្មី Filgueiras គាត់បានរកឃើញថាគាត់អាចជួសជុលរន្ធជាច្រើនដែលមាននៅក្នុងស្បែក pirarucu ដោយប្រើបច្ចេកទេសដូចគ្នាដែលគាត់បានបង្កើតសម្រាប់ស្បែក toad ជាលទ្ធផលដំបូងបានធ្វើឲ្យគាត់មានការយកចិត្តទុកដាក់យ់ាងខ្លាំង។ ប៉ុន្តែក្នុងខណ:ពេលនោះ អ្នកជំនួញរូបនេះបានស្លាប់ក្នុងឧបទ្ទវហេតុយន្តហោះដោយសារមិនមានបទពិសោធន៍ពីមុននៅក្នុង ព្រៃAmazon – ដែលខុសស្រុកកំណើតរបស់ខ្លួននៅ Rio – ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនបានសម្រេចចិត្តទិញស្បែក pirarucu ដោយខ្លួនឯងនៅក្នុងតំបន់ដ៏ធំមួយនេះ។

ពួកគេបានទាក់ទងជាមួយអ្នកគ្រប់គ្រងការនេសាទនៅរដ្ឋ Amazonas។ បណ្តាញនោះបានរីកចំរើនឡើងរហូតដល់ ២៨០ សហគមន៍តាមដងទន្លេ និងជនជាតិដើមភាគតិច ដែលភាគច្រើននៃពួកគេនៅក្នុងតំបន់ព្រៃអភិរក្ស បានផ្តល់ការងារដល់អ្នកនេសាទប្រហែល ៤០០០ នាក់ នេះបើយោងតាម Coletivo do Pirarucuដែលជាអ្នកគ្រប់គ្រងអង្គការមួយ។ ក្រុមហ៊ុនលទ្ធកម្មកែច្នៃNova Kaeru tannery បានទិញស្បែក – តពីអ្នកដែលបានទិញមុនដំបូងពីសហគមន៍ – ហើយថ្ងៃនេះជាថ្ងៃដ៏សំខាន់បំផុតរបស់ពួកគេ។

លោក Adevaldo Dias មេដឹកនាំសហកម្មន៏តាមដងទន្លេមកពីតំបន់ Medio Jurua បានប្រាប់ APក្នុងបទសម្ភាសន៍តាមទូរសព្ទថា “ការរកស៊ីជួញស្បែកគឺជាប្រភពដើមសម្រាប់សហគមន៍នៅតាមដងទន្លេ”វាជួយឲ្យមានដំណើរការល្អប្រសើរក្នុងមុខជំនួញទាំងអស់នេះ។”

សមាគមអ្នកផលិតជនបទនៃ Carauari មកពី Medio Jurua លក់ស្បែកនីមួយៗក្នុងតម្លៃ ៣៧ដុល្លារ ដែលជាចំណូលទ្វេដងដ៏សំខាន់នៅក្នុងប្រទេសដែលទទួលប្រាក់ឈ្នួលអប្បបរមាប្រហែល $២៣៧ដុល្លាអាមេរិក ក្នុងមួយខែប្រាក់ជួយអ្នកនេសាទដែលទទួលបាន ១,៦០ ដុល្លារក្នុងមួយគីឡូ (២,២ ផោន) Dias គួតែនិយាយតម្លៃឲ្យបានថ្លៃល្អគឺ $១.៩ ក្នុងមួយគីឡូត្រី ដើម្បីរ៉ាប់រងរាល់ការចំណាយទាក់ទងនឹងការគ្រប់គ្រងការនេសាទ។ ពួកគេរំពឹងថានឹងទទួលបានប្រាក់ចំណូលនាពេលអនាគតដ៏ខ្លីខាងមុខដោយសារមានការនាំចេញស្បែកពី Medio Jurua និងតំបន់ផ្សេងទៀត ស្បែក pirarucu ត្រូវដឹកជញ្ជូនក្នុងចម្ងាយជាច្រើនពាន់ម៉ាយតាមទូកទៅកាន់ទីក្រុង Belem គឺជាកន្លែងដែលវាត្រូវបានគេរក្សាទុកនៅលើឡានសម្រាប់ការដឹកជញ្ជូនក្នុងដំណើរដ៏សែនឆ្ងាយមួយផ្សេងទៀតទៅកាន់ទីស្នាក់ការកណ្តាល Nova Kaeru ដែលត្រូវចំណាយពេលធ្វើដំណើរអស់ជាច្រើនថ្ងៃថែមទៀតផង។ ពីទីនោះនឹងត្រូវគេដឹកតាមយន្តហោះទៅកាន់អ្នកទិញនៅឯក្រៅប្រទេស៕

ប្រភព៖ New York Post