សេដ្ឋកិច្ច

CDC អនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​២​ទៀត ទុនវិនិយោគ​១៤​លាន​ដុល្លារ

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​២​ទៀត សរុប​ទុនវិនិយោគ​១៤​លាន​ដុល្លារ និង​អាច បង្កើត​ការងារ បាន​ជាង​២០០០​កន្លែង​។​

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ ចុះ បញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១៖ NEW SHUI YAT (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ថង់​ប្លា​ស្ទិ​ក និង​អេ​ប៉ុង ស្ថិតនៅ​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៨.៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៣៥៨​កន្លែង​។​

២៖ KANJIN (CAMBODIA) LUGGAGE CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២១B ភូមិ​អន្លង់​សាន្ត ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​៥.៥​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១,៧៧០​កន្លែង​៕​ដោយៈផាវី