សន្ដិសុខសង្គម

បើកម៉ូតូបុករថយន្ដធំពីក្រោយ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

កំពង់ឆ្នាំង៖គ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយមានបុរសម្នាក់បើកម៉ូតូបុករថយន្ដធំពីក្រោយពេញទំហឹង បណ្ដាលឱ្យស្លាប់មួយរំពេច។ហេតុការណ៍នេះនៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៨៩-៩០ មុខមណ្ឌលពេទ្យកុមារ ក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីវេលា ទៀបភ្លឺថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ឧបទ្ទវហេតុខាងលើបណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ ឈ្មោះធុន វាសនា អាយុ ៣៩ឆ្នាំនៅ ភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ចំណែកម៉ូតូខូចខាតយ៉ាងដំណំ រីឯរថយន្តធំមិនស្គាល់ម៉ាក ក្រោយពេលកើតហេតុបានបើកទៅមុខបាត់។សមត្ថកិច្ចបានប្រគល់ សពជូនក្រុមគ្រួសារដើម្បីយកធ្វើបុណ្យ៕ដោយ៖វិចិត្រ