បទវិភាគ

បទវិភាគ៖ហេតុអ្វីបានជាយន្តហោះចម្បាំងប្រភេទF-៣៥ ត្រូវបានហៅថាជាយន្តហោះ Badass ?

ប្រែសម្រួល៖សហការី

នៅក្នុងយុទ្ធនាការដែលមានទ្រង់ទ្រាយដ៏ធំសម្បើមអស្ចារ្យ៏នៃកងទ័ពអាកាសសហរដ្ឋអាម៉េរិក កងទ័ពអាកាសចក្រភពអង់គ្លេស និងយន្តហោះចំបាំងនៃកងទ័ពអាកាសអូស្ត្រាលីថែមទាំងមានលំហាត់សមយុទ្ធចាក់សាំងលើអាកាសក្នុងសភាពដ៏ងងឹត ទាំងនេះជាការត្រៀមខ្លួនសម្រាប់ការប្រយុទ្ធលើសមរភូមិ។

យន្តហោះចម្បាំងជំនាន់ទីបួនដែលចេញមកពីប្រទេសទាំងបី រួមមាន យន្តហោះប្រយុទ្ធប្រភេទ F-១៦ Fighting Falcons, យន្តហោះប្រយុទ្ធប្រភេទ F-១៥ Eagles និង យន្តហោះប្រយុទ្ធប្រភេទ Eurofighter Typhoons បានសម្របសម្រួលសហប្រតិបត្តិការរួមគ្នាជាមួយនឹងយន្តហោះបញ្ជាការរួមដែនអាកាសប្រភេទ E-៨ Joint STARS ។ អមដំណើរដោយហ្វូងយន្តហោះបំបាំងកាយមានទាំងប្រភេទ F-២២ Raptors និង ប្រភេទ F-៣៥ Joint Strike Fighters ធ្វើសមយុទ្ធសាកល្បងលើសមរភូមិដែនរអាកាស។

មិនយូរប៉ុន្មាន គេឃើញមានការបង្ហាញពីផ្នែកខាងក្នុងនៃកាប៊ីនយន្ដហោះនីមួយៗ នឹងមានសញ្ញាភ្លើងភ្លឹបភ្លែតៗឡើង ព្រមទាំងសំឡេងរោទិ៍ជាសញ្ញាក៏បានបន្លឺឡើងផងដែរ បានបង្ហាញថា យុទ្ធនាការនេះកំពុងត្រូវបានបំពាក់ដោយអារេរ៉ាដាភ្ជាប់ទៅដោយកាំជ្រួចវង់ប្រតិបត្តិការវាយប្រហារពីអាកាសទៅអាកាស និង វាយប្រហារនៅលើដី។ យន្តហោះប្រយុទ្ធដែលធ្វើជាគំរូតាងយន្តហោះរបស់សត្រូវមានពណ៌ចម្រុះប្រភេទ Su-៣០ របស់រុស្ស៊ីត្រូវចាប់សញ្ញាបានថាកាន់តែខិតមកជិតហើយ។

Travolis “Jaws” Simmons មេបញ្ជាការទ័ពអាកាសនៃក្រុមទី ៥៧ នៃក្រុមយុទ្ធសាស្ត្រប្រយុទ្ធAdversaryTactics Group មានប្រសាសន៍ថា “នៅសប្តាហ៍ចុងក្រោយនៃលំហាត់ទង់ក្រហមយើងពិតជាបានប្រើប្រាស់នូវអ្វីៗគ្រប់យ៉ាងដែលយើងមាននៅក្នុងកងកម្លាំង Blue Force ជាមួយនឹងលទ្ធភាពក្នុងកាធ្វើគំរូតាងជាយន្តហោះសត្រូវនៅក្នុងលំហាត់វាយប្រហារលើដែនអាកាសដ៏សែនលំបាកបំផុតមួយនេះ។ ទីបំផុត យន្តហោះចម្បាំង F-៣៥ បានឈ្នះនៅថ្ងៃនោះ ដោយបំបែកប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់ពិភពលោក និងបញ្ជូនទិន្នន័យទៅកាន់យន្តហោះចម្បាំងដែលបំពាក់ដោយកាំជ្រួចដូចជា F-១៦ ជាដើម។ យន្តហោះ F-៣៥ អាចហោះហើរក្នុងល្បឿនខ្ពស់រហូតដល់ Mach ១.៦ ហើយអាចផ្ទុកអាវុធខាងក្នុងបានចំនួន ៤ ដោយមិនប៉ះពាល់ដល់ការបំបាំងកាយរបស់វា។ ប៉ុន្តែវាមិនមែនមកពីអានុភាពនៃថាមពលប្រតិបត្តិការដោយ F-៣៥ នោះទេតែវាពិតជាមកពីអានុភាពនៃថាមពលប្រព័ន្ធកុំព្យូទ័រដែលធ្វើឲ្យវាអាចបំបែកឯកត្តកម្មនេះបាន។ សមត្ថភាពនេះហើយជាមូលហេតុដែលយន្តហោះចម្បាំងប្រភេទ F-៣៥ ត្រូវបានគេស្គាល់ថាជា “អ្នកដើរលើមេឃ” ឬ “អានុភាពនៃប្រព័ន្ធកុំព្យូទ័រដែលបញ្ជាឲ្យហោះហើរ”

ឧត្តមសេនីយ៍ទោ Justin “Hasard” Lee ដែលជាគ្រូបង្វឹកអ្នកបើកបរយន្តហោះប្រយុទ្ធ F-៣៥របស់កងទ័ពអាកាស បានប្រាប់សារព័ត៌មាន Popular Mechanics ថា “មិនដែលមានយន្តហោះណាដែលអាចផ្តល់សញ្ញាឲ្យដឹងអំពីស្ថានភាពយ៉ាងច្រើនដូចជាប្រភេទ F-៣៥ នោះទេ។ “នៅក្នុងសមរភូមិប្រយុទ្ធ ការឆ្លាតវៃដឹងអំពីស្ថានភាពប្រយុទ្ធគឺមានតម្លៃស្មើនឹងមាស”។យន្តហោះដែលយើងស្គាល់សព្វថ្ងៃនេះថាជា F-៣៥ ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់កងកម្លាំងប្រយុទ្ធចម្រុះជាច្រើនប្រភេទចូលរួមជាមួយនឹងយន្តហោះតែមួយដែលមានសមត្ថភាពខ្ពស់។

“Joint Strike Fighter” ប្រភេទថ្មីនេះ មន្ត្រីមន្ទីរប៉ង់តាហ្គោនជឿជាក់ថា នឹងអនុញ្ញាតឲ្យមានខ្សែចង្វាក់ផ្គត់ផ្គង់ដឹកជញ្ជូន ការថែទាំ និងការបណ្តុះបណ្តាលឲ្យបានប្រកបដោយភាពប្រសើរឡើង។ វាក៏នឹងប្រើប្រាស់បច្ចេកវិទ្យាបំបាំងកាយដូចគ្នាដែលមាននៅក្នុង F-22 ផងដែរ។

ជាមួយនឹងបញ្ជីនៃតម្រូវការផ្គត់ផ្គង់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក កងទ័ពអាកាស DARPA ហើយឆាប់ៗនេះ ចក្រភពអង់គ្លេស និងកាណាដា ក្នុងកម្មវិធី Joint Strike Fighter ក្នុងពេលឆាប់ៗបានផ្លាស់ផ្តូរសំណើផ្លូវការរបស់ខ្លួនពីការផលិតយន្តហោះប្រយុទ្ធនៅសេរីឆ្នាំ ១៩៩៥ ដោយប្រជែងយកកាផលិតនៅក្នុងសេរីឆ្នាំ ១៩៩៧៖ ដូចជាLockheedMartin’s X-៣៥ និង យន្តហោះ Boeing X-៣២ ។ ហើយយន្តហោះចម្បាំងថ្មីនេះបានកាត់បន្ថយការងាររបស់ខ្លួន – យន្តហោះចម្បាំង Joint Strike Fighter ត្រូវការផលិតដើម្បីជំនួសយន្តហោះយ៉ាងតិចប្រាំផ្សេងគ្នានៅគ្រប់សេវាកម្មផ្សេងៗគ្នា រួមទាំងឧបករណ៍ស្ទាក់ចាប់ល្បឿនលឿនរបស់ F-១៤ Tomcatនិងវាយប្រហាររថក្រោះ គាំទ្រដោយយន្តហោះA- ១០ Thunderbolt II ។

ខណៈពេលដែលមានការជំនួសយន្តហោះទាំងអស់នេះជាមួយនឹងយន្តហោះតែមួយនឹង (តាមទ្រឹស្តី) សន្សំប្រាក់ បញ្ជីនៃតម្រូវការដ៏វែងនឹងឈានទៅបំបាត់ចោលនូវផលវិបាកក្នុងការចំណាយដែលមានតម្លៃថ្លៃៗ។ ជាការពិត ខណៈពេលដែល X-៣៥ នៅតែប្រកួតប្រជែងសម្រាប់កិច្ចសន្យាក្នុងការបញ្ជាទិញ មនុស្សជាច្រើនមិនប្រាកដថា យន្តហោះបែបនេះអាចត្រូវបានគេផលិតឡើងនៅក្នុងបរិមាណដ៏ច្រើននោះទេ៕

ប្រភព៖ Popular Mechanics