បទវិភាគ

បទវិភាគ៖ប្រសិនបើពូទីនចាញ់សង្រ្គាម តើរវាងរុស្ស៊ីនិងអ៊ុយក្រែននិងពិភពលោកនឹងទៅជាយ៉ាងណា?

 

ប្រែសម្រួល៖ សហការី

• តើរុស្ស៊ីអាចនឹងចាញ់ដែឬទេ?

មិនចាំបាច់ឆ្ងល់ទៀតទេ ក្នុងខណ:ពេលនេះអ៊ុយក្រែនមានឧត្តមភាពលើសមរភូមយ៉ាងខ្លាំង  មហិមា។ កងទ័ពរបស់ពួកគេកំពុងវាយរុលទៅមុខលើរណសិរ្សប្រយុទ្ធទាំងពីរមុខព្រួញ គឺទាំងការវាយដណ្តើមយក ឬទាំងការគំរាមវាយយកទឹកដីដែលលោកពូទីនបានប្រកាសកាន់កាប់កាលពី១០ថ្ងៃមុនថានឹងក្លាយជារបស់រុស្ស៊ីរហូត។ ដោយសារមានលំហូរសព្វាវុធផ្តល់ឲ្យដោយអាម៉េរិក និងអូតង់នៅតែបន្តជាប់រហូតមក។ ភាពចលាចល និងកំហឹងបានផ្ទុះឡើងនៅក្នុងជួរកងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៏មកថាមានស្ទើរតែរាល់ថ្ងៃទៅហើយ។

គេមានជំនឿថាការបរាជ័យគឺទំនងជាកើនកាន់តែខ្លាំក្លាឡើងចំពោះរុស្ស៊ី។ ខ្ញុំនិយាយដោយសំអាងលើអ្វីៗដែលយើងបានឃើញឥឡូវនេះ និងបទពិសោធជាក់ស្តែងរបស់ខ្ញុំផ្ទាល់ និងជាដោយឡែកគឺជាមួយសង្គ្រាមនេះតែម្តង។

កងទ័ពរុស្ស៊ីរងការបរាជ័យក្នុងល្ខោនយុទ្ធសាស្ត្ររបស់ពួកគេ – ការវាយតម្លៃមិនច្បាស់លាស់លើតម្រូវការនៃកងកម្លាំង នឹងអវត្តមានមេដឹកនាំជាន់ខ្ពស់ដែលមានសិទ្ធិសម្រេចក្នុងការបញ្ជាទ័ពដោយផ្ទាល់នៅលើសមរភូមិជួរមុខ និងការមើលស្រាលលើអានុភាពវាយបករបស់អ៊ុយក្រែន ថែមទាំងមានការចូលពាក់ព័ន្ធក្នុងសង្គ្រាមរបស់អង្គការណាតូ។ ប្រទេសរុស្ស៊ីក៏បានបាត់បង់សមត្ថភាពក្នុងការផ្គត់ផ្គង់ភស្តុភារដល់កងទ័ពផងដែរ — នៅទីនេះ ខ្ញុំសូមលើកយកមេរៀនដែលខ្ញុំដកស្រង់ពីអ្នកប្រាជ្ញរបស់សាកលវិទ្យាល័យ St. Andrews លោក Phillip O’Brien ដែលគាត់បានសិក្សាស៊ីជម្រៅជាងគេតាមដែលខ្ញុំបានដឹងលើផ្នែកផ្គត់ផ្គង់ភស្តុភារនៅក្នុងសង្គ្រាមលោកលើកទី២ថា មានទំហំច្រើនមហិមាជាងនេះទៅទៀត។ គាត់មានជំនឿថា រុស្ស៊ីនឹងមិនអាចបណ្តុះបណ្តាលជួរទ័ពថ្មីរបស់ខ្លួនឆៅៗនោះទេ (ហើយប្រហែលជាមិនមានឆន្ទៈផងក៏មិនដឹង) ការជ្រើសរើសទ័ពឲ្យបានគ្រប់គ្រាន់ ឬបំពាក់ឲ្យពួកគេឲ្យបានត្រឹមត្រូវនឹងទាន់ពេល ដើម្បីផ្លាស់ប្តូរឧត្តមភាពប្រយុទ្ធលើសមរភូមិ។ គាត់ជឿជាក់ថា រុស្ស៊ីនឹងមិនអាចបណ្តុះបណ្តាលជួរទ័ពថ្មីរបស់ខ្លួន (ហើយប្រហែលជាមិនមានឆន្ទៈផង) ការជ្រើសរើសទ័ពឲ្យបានគ្រប់គ្រាន់ ឬបំពាក់ឲ្យពួកគេឲ្យបានត្រឹមត្រូវនឹងទាន់ពេល ដើម្បីបង្កើនសន្ទះប្រយុទ្ធលើសមរភូមិ។

បន្ទាប់មកនៅមានស្ថានភាពដ៏ស្មុគស្មាញជាងនេះ៖ ដូចជាឆន្ទៈប្រយុទ្ធ តាមការស្វែងយល់របស់ខ្ញុំផ្ទាល់អំពីកត្តាទាំងនេះគឺបានមកពីការចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមជាមួយ (វៀតណាម) និងការចូលរួមដោយប្រយោលនៅក្នុងសង្គ្រាមពីរផ្សេងគ្នាទៀតនោះគឺនៅ (អាហ្វនីស្ថាន និងនៅអ៊ីរ៉ាក់)។ ទីបំផុតសង្រ្គាមណាមួយក៏ជារឿងផ្ទាល់ខ្លួនដែរ ហើយជោគជ័យរបស់វាគឺស្ថិតនៅលើថាតើទាហានម្នាក់ៗត្រៀមខ្លួនប្រថុយផ្តូជីវិតដើម្បីកម្ចាត់គូសត្រូវឬយ៉ាងណា។ កងទ័ពមុននឹងមកដល់សមរភូមិត្រូវមានការត្រៀមខ្លួនដោយកំណត់គោលដៅជាមួយនឹងបុព្វហេតុរឹងមាំ ដូចជាកាដាក់បញ្ជាដោយរដ្ឋាភិបាលលើកិច្ចការពារទឹកដី ឲ្យមានការគោរពសីលធម៏ និងត្រូវតែមានឆន្ទៈមោះមុតថាក្នុងនាមជាមនុស្សជាតិម្នាក់ត្រូវតែមានគោលជំហរកំចាត់មារសត្រូវរបស់ខ្លួនដើម្បីសង្គ្រោះជីវិតខ្លួនឯង និងមិត្តរួមអាវុធ។ ហើយមកទល់នឹងពេលនេះ ឃើញច្បាស់ណាស់ថា នៅលើរណសិរ្សប្រយុទ្ធទាំងអស់នេះ ទ័ពអ៊ុយក្រែនបានវាយរុលទៅមុខយ៉ាងខ្លាំងក្លា។

ដូច្នេះ ជ័យជម្នះរបស់អ៊ុយក្រែនលើកងទ័ពរុស្ស៊ីដែលកំពុងតែខ្វះខាតគឺអាចនឹងទទួលបានកាន់តែច្រើនឡើងថែមទៀត។

  • តើការបរាជ័យអាចមានលក្ខណៈដូចម្តេច?

តើធ្វើដូចម្តេចដើម្បីកំណត់ជ័យជម្នះសម្រាប់អ៊ុយក្រែន? ឬនៅផ្នែកភាគីម្ខាងទៀត តើការបរាជ័យនឹងមានទម្រង់បែបណាសម្រាប់រុស្ស៊ី? ក្នុងកម្រិតមួយណានោះគឺមានតែលោកពូទីនខ្លួនឯងទេដែលអាចឆ្លើយប្រាប់បានថា គាត់បានធ្វើការផ្លាស់ប្តូរគោលដៅសង្រ្គាម និងរៀបរាប់ហេតុផលជាច្រើនដងចាប់តាំងពីការរុលចូលដំបូងបង្អស់នៃកងទ័ពគាត់។ ប៉ុន្តែខ្ញុំគិតថាគាត់នឹងមើលឃើញថាវាជាការបរាជ័យ ប្រសិនបើកងកម្លាំងរបស់គាត់ត្រូវបានគេវាយរុញឲ្យថយទៅកាន់តំបន់តូចៗនៃទីក្រុង Donetsk នឹង Luhansk ជាកន្លែងដែលក្រុមផ្តាច់ខ្លួនរុស្សីបានកាន់កាប់នៅពេលដែលមានការលុកលុយរបស់ពូទីនបានចាប់ផ្តើមនៅថ្ងៃ ២៤ ខែកុម្ភៈ។

អាចនិយាយបានថា កត្តាដែលបង្កឲ្យអ្វីៗក្លាយទៅជា “ចាញ់” គឺចេញពីទស្សនៈរបស់រុស្ស៊ីបង្ហាញឲ្យឃើញថាមានសភាពកាន់តែអាក្រក់ឡើងហើយ។ អ៊ុយក្រែនអាចនឹងវាយរុញច្រានបន្ថែមទៀត និងបណ្តេញកងកម្លាំងរុស្ស៊ីចេញពីទឹកដីទាំងនោះដែលលោកពូទីនបានកាន់កាប់មុនសង្រ្គាមហើយក៏វាពិបាកនឹងគិតផងដែរថាគេអាចនឹងដណ្ដើមយកមកវិញនូវតំបន់គ្រីមៀរបស់អ៊ុយក្រែន ដែលលោកពូទីនបានរឹបអូសកាលពីឆ្នាំ២០១៤ ហេរតុនេះហើយសូម្បីតែរឿងនឹងក៏លែងចង់សួរទៅហើយ។

វាពិតជាពិបាកណាស់សម្រាប់លោកពូទីនក្នុងការចោះយកនូវលទ្ធផលណាមួយនៃលទ្ធផលទាំងនេះថាជា “បេសកកម្មបានសម្រេច”ដូចដែល Grid បានរាយការណ៍ថា អ្នកឃោសនាគាំទ្រសង្រ្គាមដ៏វោហាសាស្រ្តបំផុតរបស់គាត់មួយចំនួនបានចាប់ផ្តើមចោទសួរអំពីប្រតិបត្តិការរបស់រុស្ស៊ី ហើយទាមទារឲ្យមានការវាយយកទឹកដីបន្ថែមទៀត មិនថាលះបង់ទាហានរុស្ស៊ីអស់ប៉ុន្មាននោះទេ។ សម្រាប់ជនជាតិរុស្សីដែលមានកេរ្ត៏ឈ្មោះ និងមានឥទ្ធិពលជាច្រើនរូប ថាសេណារីយ៉ូខាងលើនេះនឹងត្រូវបានគេយល់ឃើញថាជាការអាម៉ាស់មួយដែលគេមិនអាចទទួលយកបាន។

មានអ្នកវិភាគអំពីស្ថានការណ៍ជាច្រើនបានលើកយកហេតុផលថា រុស្ស៊ីនៅមានយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ដែលខ្លួនមិនទាន់បានប្រើប្រាស់ ហើយដែលអាចនឹងធ្វើឲ្យសមត្ថភាពទ័ពអ៊ុយក្រែនចុះខ្សោយនៅពេលខាងមុខ។ ប៉ុន្តែសួរថាតើវានៅឯណា? តើលោកពូទីនរក្សាទុកទ័ពនេះសម្រាប់ការប្រយុទ្ធដ៏ធំជាមួយណាតូឬ – គាត់បានហៅការប្រយុទ្ធជាមួយ Kviv ថា “អត្ថិភាព” ដែរឬទេ? ហើយប្រសិនបើគាត់ពិតជាមានកម្លាំងយោធាត្រៀមទុកមែន ហេតុអ្វីគាត់ត្រូវកែនប្រជាជនរុស្ស៊ី ៣០០.០០០ នាក់ដែលមិនទាន់បានហ្វឹកហ្វឺន និងមិនចង់ប្រយុទ្ធនៅសមរភូមិនៅអ៊ុយក្រែន៕

ប្រភព៖ Grid