សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កំពង់ចាម៖កម្លាំនគរបាលខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែវិច្ឆិកា បានបង្រ្កាបករណីគ្រឿងញៀន ចាប់ជនសង្ស័យប្រុសស្រី៣នាក់ និងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ក្រោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់​គ្រឿងញៀននៅស្រុកកងមាស ដោយចាប់ជនសង្ស័យប្រុសស្រី៣នាក់។

ក្នុងនោះឈ្មោះស្រ៊ីម សុភ័ក្រ អាយុ ៤៣ឆ្នាំ ជាកម្មករ នៅភូមិព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ឈ្មោះឌៀ រដ្ឋបញ្ញា អាយុ២៨ឆ្នាំ និងឈ្មោះហ៊ីម រ៉ហ្វីលី ភេទស្រី អាយុ២៩ឆ្នាំ ពីរនាក់នេះជាកម្មករ​នៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។វត្ថុតាងដកហូត ម្សៅក្រាមស​សង្ស័យជាគ្រឿងញៀនចំនួន២០កញ្ចប់និងទូរសព្ទចំនួន៣គ្រឿង៕ដោយ៖វិចិត្រ