សេដ្ឋកិច្ច

ក្រុមហ៊ុន គង់ នួន គ្រុប បើកសម្ពោធ​ទីតាំង​តំណាង​ផ្សព្វផ្សាយ លក់​គ្រឿងយន្ត កសិកម្ម ម៉ាក យ៉ាន់​ម៉ា (Yanmar) ប្រចាំខេត្ត​ស្វាយរៀង​

ស្វាយរៀង​៖​ក្រុមហ៊ុន គង់ នួន គ្រុប កាលពី​ថ្ងៃ ទី​១៦​ខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅនេះ បាន​បើកសម្ពោធ ទីតាំង​ផ្សព្វផ្សាយ លក់​ថ្មី​មួយ ទៀត​នៅ​ស្រុក​ស្វាយជ្រុំ ដើម្បី​ពង្រីក​ទីផ្សារ និង​បង្កើន​គុណភាព​សេវាកម្ម​ជូន​ដល់​អតិថិជន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។​

​លោក ផា ប៊ុន​ណាត អគ្គនាយក​គ្រប់គ្រង​បាន​មានប្រសាសន៍ថា​៖​ក្រុម​ហ៊​នគង់ នួន គ្រុប មាន​ចក្ខុវិស័យ​ក្នុងការ​ក្លាយជា​អ្នកផ្គត់ផ្គង់​គ្រឿងយន្ត​កសិកម្ម​លំដាប់​លេខ​មួយ​ក្នុងប្រទេស​កម្ពុជាហេតុដូច្នេះ ក្រុមហ៊ុន​បាន​នាំចូល​ម៉ាស៊ីន​ច្រូត ស៊េរី YH700V/ YH700G /YH850L ដែលមាន​កម្លាំង ពី​៧០​ដល់​៨៥​សេះ ដែល​ប្រើ​ជា​ចម្បង​សម្រាប់​ការ​ច្រូតស្រូវ ។​

​លោក​បាន​គូសបញ្ជាក់ថា​៖​តាមរយៈ​ការផ្តល់​សេវាកម្ម​ដល់ ឧស្សាហកម្ម កសិឧស្សាហកម្ម​ខ្នាតតូច និង​មធ្យម​ដែល​កំពុង​រីកចម្រើន ទាមទារ​ត្រាក់ទ័រ​ដែលមាន​សមត្ថ​ភាព និង​កម្លាំង​ខ្លាំង ដែល​អាចធ្វើ​ការងារ​ក្នុងស្ថានភាព​លំបាក​បាន រួមមាន​ប្រភេទ​ដំណាំ​ស្រូវ អំពៅ ដំឡូង​មី និង​ពោត ហើយ​ពេលនេះ ក្រុមហ៊ុន គង់ នួន គ្រុប បាន​ណែនាំ​ត្រាក់ទ័រ ដែលមាន​កម្លាំង​ចាប់ពី ៤៥​សេះ ទៅ​៧២ សេះ​ទៅកាន់​ទីផ្សារ​កម្ពុជា ។​

​សូមជម្រាបថា​៖​ពិធី​សម្ពោធ​ទីតាំង​ផ្សព្វផ្សាយ លក់​ថ្មី ក្នុងស្រុក ស្វាយជ្រុំ​ខេត្តស្វាយរៀង​បានធ្វើ​ឡើង​ក្នុង​គោលបំណង ផ្តល់​ភាពងាយ ស្រួល​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ទទួលបាន​សេវាកម្ម​ជាង និង​គ្រឿងបន្លាស់​ផ្នែក​ត្រាក់ទ័រ ម៉ាស៊ីន​ច្រូត យ៉ាន់​ម៉ា (Yanmar) បាន​កាន់ តែ​ងាយស្រួល និង​រហ័ស បន្ថែម​ពីលើ​សាខា​លក់​ដែលមាន​បច្ចុប្បន្ន នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង ៕

​សម្រាប់​ព៌​ត័​មាន​បន្ថែម​៖ 092 555 820 | 089 555 199/089555677/0713333703​