សេដ្ឋកិច្ច

ក្រុមហ៊ុនគង់ នួន គ្រុប សម្ពោធទីតាំងតំណាងផ្សព្វផ្សាយលក់គ្រឿងយន្ត កសិកម្ម ម៉ាក យ៉ាន់ម៉ា (Yanmar) ប្រចាំខេត្តពោធិ៍សាត់

ភ្នំពេញ៖ក្រុមហ៊ុន គង់ នួន គ្រុប កាលពីថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ បានបើកសម្ពោធ ទីតាំងផ្សព្វផ្សាយ លក់ថ្មីមួយទៀត ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីពង្រីកទីផ្សារ និងបង្កើនគុណភាពសេវាកម្មជូនដល់អតិថិជនឲ្យកាន់តែប្រសើរជាងមុន ។

លោក ផា ប៊ុនណាត អគ្គនាយកគ្រប់គ្រងបានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ន គង់ នួន គ្រុប មានចក្ខុវិស័យក្នុងការក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងយន្តកសិកម្មលំដាប់លេខមួយក្នុង​ប្រទេសកម្ពុជា។ ក្រុមហ៊ុនបាននាំចូលម៉ាស៊ីនច្រូត ស៊េរី YH700V/ YH700G /YH850L  កម្លាំង 70 ដល់់ 85សេះ ដែលប្រើជាចម្បងសម្រាប់ការច្រូតស្រូវ ។

ទន្ទឹមនឹងនេះតាមរយៈការផ្តល់សេវាកម្មដល់ ឧស្សាហកម្ម កសិឧស្សាហកម្មខ្នាតតូច និងមធ្យមដែលកំពុងរីកចម្រើន ទាមទារត្រាក់ទ័រដែលមានសមត្ថភាព និងកម្លាំងខ្លាំងដែលអាច​ធ្វើការងារក្នុងស្ថានភាពលំបាកបាន រួមមានប្រភេទដំណាំ ស្រូវ អំពៅ ដំឡូងមី និងពោត ដោយ ក្រុមហ៊ុន គង់ នួន គ្រុប បានណែនាំត្រាក់ទ័រ ដែលមានកម្លាំងចាប់ពី 45សេះ ទៅ 72 សេះទៅកាន់ទីផ្សារកម្ពុជា ។

ក្នុងពិធីសម្ពោធទីតាំងផ្សព្វផ្សាយ លក់ថ្មី ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់បានធ្វើឡើងក្នុងគោលបំណង ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ទទួលបានសេវាកម្មជាង និងគ្រឿងបន្លាស់ផ្នែកត្រាក់ទ័រ ម៉ាស៊ីនច្រូត យ៉ាន់ម៉ា (Yanmar) បានកាន់តែងាយស្រួល និងរហ័ស បន្ថែមពីលើសាខាលក់ដែលមានបច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង ៕អត្ថបទ៖ក្រុមហ៊ុន