Cambodia Flash News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
បទវិភាគ
YouTube
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
No Result
View All Result
Cambodia Flash News
No Result
View All Result
Home ចំណេះដឹង

វិហារគ្រិស្តសាសនាអាយុជាង១,៤០០ឆ្នាំមុនព្យាការីមូហាំម៉ាត់របស់អ៊ិស្លាមចាប់កំណើតត្រូវ គេរកឃើញ

M R by M R
November 5, 2022
in ចំណេះដឹង
0
វិហារគ្រិស្តសាសនាអាយុជាង១,៤០០ឆ្នាំមុនព្យាការីមូហាំម៉ាត់របស់អ៊ិស្លាមចាប់កំណើតត្រូវ គេរកឃើញ
0
SHARES
45
VIEWS

ប្រែសម្រួល៖សហការី

វិហាសាសនាគ្រិស្តបុរាណមួយត្រូវបានជីកឃើញនៅតាមឆ្នេរសមុទ្ររបស់ប្រទេសអារ៉ាប់រួម (UAE) ដោយបានសាងសង់កាលពី ១,៤០០ ឆ្នាំមុន ដែលមានអាយុកាលចំណាស់ជាងព្យាការី Mohammed នៃសាសនាអ៊ីស្លាមដែលគាត់បានកើតនៅឆ្នាំក្នុងឆ្នាំ៥៧០ នៃគ.ស។

វិហានេះនៅសល់តែរូបរាងប៉ុណ្ណោះ គេបានណែនាំសាសនិកគ្រិស្តឲ្យធ្វើអធិស្ឋាននៅក្នុងវិហារដែលមានទីធ្លាមួយកន្លែងសម្រាប់ច្រកចេញចូល និងមានបន្ទប់បន្ថែមសម្រាប់ពិធីបុណ្យជំរះទឹក និងដុតនំសម្រាប់កាជួបជុំបុព្វជិកគ្រិស្តសាសនា។ បន្ទប់ដែលបុព្វជិកសំណាក់ធម៌ក៏មិនមានបិទបាំងអ្វីដែ។

នេះជាការរកឃើញលើកទី២ ហើយដែលគេរកឃើញនៅក្នុងតំបន់មួយនេះ ហើយមួយទៀតគឺនៅឆ្នាំ ១៩៩០ អ្នកប្រវត្តិវិទូជឿថា វិហាទាំងពីរនេះត្រូវបានគេបោះបង់ចោលជាយថាហេតុ នៅពេលដែលពួកគ្រិស្តសាសនិកចាប់ផ្តើមប្តូរមកកាន់សាសនាអ៊ីស្លាមវិញ ដោយសារជំនឿលើសាសនាអ៊ីស្លាមកាន់តែរីករាលដាលនៅក្នុងតំបន់នេះ។

គ្រិស្តសាសនា គឺជាសាសនារបស់ជនជាតិភាគតិចនៅទូទាំងតំបន់មជ្ឈឹមបូព៌ាដ៏ធំល្វឹងល្វើយ ប៉ុន្តែ UAE ធានានូវសេរីភាពនៃជំនឿសាសនាទាំងឡាយ ដរាបណាមិនមានការបង្កជាបញ្ហាដល់ការអនុវត្តគោលនយោបាយសាធារណៈ ឬ ក្រមសីលធម៌។

ទោះយ៉ាងណាក៏ដោយ ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ដូចជាអ៊ីរ៉ាក់ ស៊ីរី និងអេហ្ស៊ីប មានចរិតរំលោភបៀតបៀនលើពួកកាន់សាសនាគ្រិស្ទាន មានជាឧទាហរណ៍ ដូចជាគ្រិស្តសាសនិកជនជាតិអេហ្ស៊ីបចំនួន ៩៩ នាក់ត្រូវបានគេសម្លាប់ដោយអ៊ិស្លាមក្រុមជ្រុលនិយមក្នុងឆ្នាំ ២០១៧ ហើយ ៤៧ នាក់ទៀតត្រូវបានគេសម្លាប់នៅលើ Palm Sunday ក្នុងទីក្រុង Tanta និង Alexandria ។

ប៉ុន្តែសាសនានេះត្រូវបានគេគោរពបូជាជាយូរមកហើយមុនពេលសាសនាអ៊ិស្លាមចាប់ផ្ដើមវិហាបុរាណមួយនេះត្រូវបានគេប្រទះឃើញនៅលើកោះ Siniyah ដែលជាតំបន់ខ្សាច់-dune sheikhdom នៃ Umm al-Quwain បើតាមកាលបរិច្ឆេតលើសំណាកកាបោនដែលគេបានរកឃើញនៅលើឃឿនវិហារនេះគឺនៅក្នុងរជ្ជកាលគ្រឹះចន្លោះពីឆ្នាំ ៥៣៤ និង ឆ្នាំ៦៥៦ ។ ដែលព្យាការី Muhammad របស់សាសនាអ៊ិស្លាមបានកើតនៅក្នុងរង្វង់ឆ្នាំ ៥៧០ និងបានស្លាប់នៅឆ្នាំ ៦៣២ បន្ទាប់ពីបានដណ្តើមយកទីក្រុង Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបច្ចុប្បន្ន។

នៅជាប់នឹងកន្លែងដែលវិហារនេះស្ថិតនៅនោះគឺនៅសល់អគារដាច់ដោយឡែកមួយដែលមានបន្ទប់ចំនួន ៤ ហើយក្រុមបុរាណវិទូជឿថាជុំវិញទីធ្លាមួយនេះគឺទំនងជាទីស្នាក់អាស្រ័យរបស់មេបុព្វជិត។

សម្រាប់ Timothy Power សាស្ត្រាចារ្យរងផ្នែកបុរាណវិទ្យានៅសាកលវិទ្យាល័យ United Arab Emirates ដែលបានជួយស្រាវជ្រាវអំពីវិហាដែលទើបរកឃើញថ្មី នៅអារ៉ាប់រួមសព្វថ្ងៃនេះគឺជា”សក្តានុពលនៃការរលំរលាយរបស់ប្រជាជាតិមួយ” ។

គាត់បាននិយាយថា “ការពិតវាមានព្រឹត្តការណ៍ស្រដៀងគ្នានេះបានកើតឡើងនៅទីនេះកាលពី ១,០០០ ឆ្នាំមុនគឺពិតជាគួរកត់សម្គាល់ហើយជារឿងដែលគេចង់ដឹង” ។

កោះ Siniyah ជាខែលនៃដែនសមុទ្រ Khor al-Beida ក្នុង Umm al-Quwainដែលជាប្រទេសអេមីរ៉ាតស្ថិតនៅប្រហែល ៣០ ម៉ាយនៃភាគខាងជើងឈាងខាងកើតនៃទីក្រុងឌូបៃតាមបណ្តោយឆ្នេរនៃឈូងសមុទ្រពែក្ស។

កោះនេះមានបណ្តុំខ្សាច់ចេញមកវាមានរាងដូចជាម្រាមដៃកោង។ នៅភាគខាងជើងឆៀងខាងកើតនៃកោះនេះអ្នកបុរាណវត្ថុវិទូបានរកឃើញវិហារបុរាណមួយនេះ។

ប្រវត្ដិវិទូបាននិយាយថា ព្រះវិហារ និងអារ៉ាមសម័យកាលដើមបានរីករាលដាលនៅតាមឈូងសមុទ្រពែក្ស រហូតដល់ឆ្នេរសមុទ្ររបស់ប្រទេសអូម៉ង់បច្ចុប្បន្ន និងគ្រប់ផ្លូវទៅកាន់ប្រទេសឥណ្ឌា។

អ្នកបុរាណវិទូបានរកឃើញព្រះវិហារ និងអារ៉ាមស្រដៀងគ្នាផ្សេងទៀតនៅបារ៉ែន អ៊ីរ៉ាក់ អ៊ីរ៉ង់ គុយវ៉ែត និងអារ៉ាប៊ីសាអូឌីត ហើយប្រជាជាតិទាំងនេះក៏ត្រូវបានគេស្គាល់ថាធ្វើទុក្ខបុកម្នេញលើគ្រិស្តបរិស័ទផងដែរ។

នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ អ្នកបុរាណវត្ថុវិទូបានរកឃើញវិហាគ្រិស្តសាសនាដំបូងគេនៅអារ៉ាប់រួមគឺនៅលើកោះSir Bani Yas។

ផែនសំណង់ វាស្រដៀងនឹងវិហារមួយដែលបានរកឃើញថ្មីៗនេះ មានបន្ទប់បុព្វជិត រោងបាយ និងប៊ិករោមសត្វហើយជុំវិញទីធ្លាគឺស្ថិតនៅក្នុងបរិវេណនៃព្រះវិហារ។

លើសពីនេះ អ្នកបុរាណវត្ថុវិទូបានរកឃើញរោងជាងប្រាំបីខ្នងជុំវិញវិហារ ដោយបង្ហាញថា នេះគឺជាការតាំងទីលំនៅអចិន្ត្រៃយ៍។

ទីអារ៉ាមទាំងនេះត្រូវបានគេជឿថាជាគោលដៅដ៏សំខាន់សម្រាប់អ្នកធ្វើធម្មយាត្រាដែលធ្វើដំណើរតាមផ្លូវរបស់ឈ្មួញទៅកាន់ប្រទេសឥណ្ឌា។

អ្នកបុរាណវត្ថុវិទូជឿថាការតាំងទីលំនៅនេះត្រូវបានបោះបង់ចោលដោយឯកឯងប្រហែលនៅក្នុងឆ្នាំ ៧៥០ នៃគ្រិស្តសករាជ៕

ប្រភព៖ Daily Mai

Previous Post

ក្រុមប្រទេសG7 នឹងបង្កើតយន្តការសម្របសម្រួលជួសជុលហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន

Next Post

បើកម៉ូតូបុករថយន្ដធំពីក្រោយ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

M R

M R

Related Posts

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាស្នូលផែនដីអាចនឹងវិលបញ្ច្រាស
ចំណេះដឹង

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាស្នូលផែនដីអាចនឹងវិលបញ្ច្រាស

January 27, 2023
គ្រឿងលំដាប់៧យ៉ាងសម្រាប់តុបតែងយកសំណាងល្អថ្ងៃចូលឆ្នាំចិន
ចំណេះដឹង

គ្រឿងលំដាប់៧យ៉ាងសម្រាប់តុបតែងយកសំណាងល្អថ្ងៃចូលឆ្នាំចិន

January 20, 2023
Next Post
បើកម៉ូតូបុករថយន្ដធំពីក្រោយ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

បើកម៉ូតូបុករថយន្ដធំពីក្រោយ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

អត្ថបទពេញនិយម

ស្វែងរកចាប់ម្ចាស់ត្រាក់ទ័របង្កឱ្យគ្រូបង្រៀនម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់

ស្វែងរកចាប់ម្ចាស់ត្រាក់ទ័របង្កឱ្យគ្រូបង្រៀនម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់

January 24, 2023
រថយន្តហ៊ីយ៉ាន់ដាយវ៉ាជែងកៀររថយន្ដឡិចស៊ីសឱ្យក្រឡាប់របួសធ្ងន់៣នាក់

រថយន្តហ៊ីយ៉ាន់ដាយវ៉ាជែងកៀររថយន្ដឡិចស៊ីសឱ្យក្រឡាប់របួសធ្ងន់៣នាក់

January 24, 2023
រថយន្តបុកផ្ទះលក់ទំនិញបាក់បែកខ្ទេចខ្ទីរួចក្រឡាប់ គេជួយសង្គ្រោះតៃកុង

រថយន្តបុកផ្ទះលក់ទំនិញបាក់បែកខ្ទេចខ្ទីរួចក្រឡាប់ គេជួយសង្គ្រោះតៃកុង

January 20, 2023
  រួមភេទដូចម្តេចឱ្យបានយូរ និងឱ្យស្រ្តីចូលចិត្ត

  រួមភេទដូចម្តេចឱ្យបានយូរ និងឱ្យស្រ្តីចូលចិត្ត

August 31, 2022
បញ្ជូននាយកក្រុមហ៊ុនករណីចេញសែកស្អុយ ២៦ម៉ឺនដុល្លារទៅតុលាការ

បញ្ជូននាយកក្រុមហ៊ុនករណីចេញសែកស្អុយ ២៦ម៉ឺនដុល្លារទៅតុលាការ

January 20, 2023
បើកបុកម៉ូតូទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

បើកបុកម៉ូតូទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

January 19, 2023

អត្ថបទថ្មី

ជំនាញបញ្ជូនមេឈ្មួញរកស៊ីវល្លិរមៀត ទម្ងន់ជិត១០តោនទៅតុលាការ

ជំនាញបញ្ជូនមេឈ្មួញរកស៊ីវល្លិរមៀត ទម្ងន់ជិត១០តោនទៅតុលាការ

January 27, 2023
បញ្ជូនអន្ទិតអតីតព្រះសង្ឃបង្ករបួសស្នាមលើសាមណេរទៅតុលាការ

បញ្ជូនអន្ទិតអតីតព្រះសង្ឃបង្ករបួសស្នាមលើសាមណេរទៅតុលាការ

January 27, 2023
រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលចុងក្រោយ សម្លាប់មនុស្ស១១នាក់ របួសច្រើននាក់នៅអ៊ុយក្រែន

រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលចុងក្រោយ សម្លាប់មនុស្ស១១នាក់ របួសច្រើននាក់នៅអ៊ុយក្រែន

January 27, 2023
Real Madrid កក់កៅអីវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រក្រោយបំបាក់ AT Madrid ៣ទល់១​ នៅចុងម៉ោង

Real Madrid កក់កៅអីវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រក្រោយបំបាក់ AT Madrid ៣ទល់១​ នៅចុងម៉ោង

January 27, 2023
Justin Bieber លក់កម្មសិទ្ធិចម្រៀងក្នុងតម្លៃ ២០០ លានដុល្លារ

Justin Bieber លក់កម្មសិទ្ធិចម្រៀងក្នុងតម្លៃ ២០០ លានដុល្លារ

January 27, 2023
រកឃើញអ្នកបើកបរ៥នាក់មានសារធាតុញៀនចំណោមជាង៨០០នាក់

រកឃើញអ្នកបើកបរ៥នាក់មានសារធាតុញៀនចំណោមជាង៨០០នាក់

January 27, 2023

ទំនាក់ទំនង

បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com

អំពីយើង

Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។​​ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News​ ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។

ទីតាំង

ទាញយកកម្មវីធីទូរស័ព្ទដៃ

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត

© 2021 Cambodia Flash News