សេដ្ឋកិច្ច

លោកវេជ្ជបណ្ឌិត ជា ឡង់ឌី ទទួលពានរង្វាន់សហគ្រិនឆ្នើមៗចំនួន៣ពី CEO Master Club

ភ្នំពេញ៖លោកវេជ្ជបណ្ឌិត ជា ឡង់ឌី ម្ចាស់អាជីវកម្ម មន្ទីរសម្ភព សុខភាពស្ត្រី(MMS)  បានទទួលពានដ៏មានកិត្យានុភាពចំនួនបី ពី CEO Master Club ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបេក្ខភាព អនាគតនាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា​បានប្រគល់ដោយ​ផ្ទាល់នូវពានដ៏ឧត្តុង្គឧត្តម ជូនលោកវេជ្ជបណ្ឌិតនៅក្នុងព្រឹត្តិការណ៍រាត្រីសមោសរជួបជុំម្ចាស់ អាជីវកម្មកម្ពុជា CEO Award 2022 កាលពីថ្មីៗនេះនៅសណ្ឋាគារសុខាភ្នំពេញ។

លោកវេជ្ជបណ្ឌិត បានប្រាប់ឱ្យ Cambodia Flash News (CFN) ដឹងថា៖ ពានរង្វាន់ចំនួន៣ដែលលោកបានទទួលនោះគឺរួមមាន៖

១- Master CEO Award គឺជាពានជ័យលាភីសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តសហគ្រិនដែលបានតស៊ូខិតខំប្រឹងប្រែងកសាង សមត្ថភាពរបស់ខ្លួន ឱ្យ ក្លាយជាអ្នកដឹកនាំធុរកិច្ច កំពូលជាមួយ CEO MasterClubចាប់ពី១០កម្មវិធីឡើងទៅដើម្បីមានសមត្ថភា ក្នុង ការដឹកនាំ គ្រប គ្រងអាជីវកម្មរបស់ខ្លួនពីតូចទៅធំពីលក្ខណៈគ្រួសារទៅស្តង់ដារនិងចូលរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ចក្នុងស្រុកឱ្យ កាន់​តែមានភាពរឹងមាំ ។ពង្រីកទំនាក់ទំនងធុរកិច្ចដោះដូរពាណិជ្ជកម្មក្នុងចំណោមសហគ្រិនកម្ពុជាឱ្យកាន់តែទូលំទូលាយនិងបង្កើន ទំនាក់​ទំនង គាំទ្រជាមួយ ស្ថាប័នពាក់ព័ន្ធទាំងឡាយឱ្យកាន់តែខ្លាំង។

ពានទី២គឺ  Outstanding Entrepreneur Medal គឺជាមេដាយសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនលេចធ្លោរបស់ CEO Master Club ដែលបង្ហាញពីលទ្ធផលនៃការរីកចម្រើន អាជីវកម្មរបស់ខ្លួនគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការ​ដឹកនាំ​គ្រប់គ្រង អាជីវកម្ម របស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារបន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club។

ចំណែកពានទី៣៖ Outstanding CEO Award គឺជាពានជ័យលាភីសម្រាប់ទទួលស្គាល់ស្នាដៃ សហគ្រិនឆ្នើមរបស់សមាជិក CEO Master Club ដែលបានជ្រើសរើសដោយគណៈកម្មការ CEO Award ថាជាបេក្ខភាពដែលបានបង្ហាញលទ្ធផលនិងការ​អនុវត្តនូវ​របៀប​របប ក្នុងការដឹកនាំ គ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្ដង់ដារឱ្យមានការចម្រើនទាំងខ្លាំង ទាំងលក្ខណៈ ជាបុគ្គលជា​គ្រួសារ ជាស្ថាប័ន និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម បន្ទាប់ពីបានចូលរួមជា សមាជិកគ្រួសារ CEO Master Club។

លោកបានមានប្រសាសន៍ឱ្យដឹងទៀតថា៖ពានរង្វាន់ទាំងនេះ ពិតជាមានតម្លៃ មានសារសំខាន់ និងផ្តល់ផលប្រយោជន៍ ដល់លោកនិង​ក្រុមហ៊ុន។ជាពិសេសលើកកម្ពស់កិត្តិយសនិង កេរ្ត៍ឈ្មោះ។

រហូតមកដល់ពេលនេះ CEO Master Club ដែលមានលោកបណ្ឌិតអោម សេង បូរ៉ាជាស្ថាបនិកបានធ្វើការបណ្ដុះបណ្ដាលសហគ្រិន​កម្ពុជាយើងបានចំនួនរាប់ម៉ឺននាក់និង មាន សមាជិកម្ចាស់ អាជីវកម្មពេញមួយជីវិតចំនួន១,៦១១នាក់​ទាំងនៅក្នុងនិងនៅក្រៅប្រទេស​ដែលពួកគាត់ទាំងអស់បានកាន់កាប់អាជីវកម្មប្រមាណ៣,០០០ ក្រុមហ៊ុននិងបានចូលរួមបង្កើតប្រតិបត្តិការអាជីវកម្ម ជាទឹកប្រាក់ប្រមា ៣,០០០  លាន ដុល្លារក្នុង១ឆ្នាំនិងបានជួយបង្កើតការងារ រកប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋប្រមាណ ១៥ម៉ឺននាក់ទៀតផង។

សូមជម្រាបថា៖សម្ភព សុខភាពស្ត្រី សេវា២៤ម៉ោង បំរើសេវាផ្នែកសម្ភព និង វះកាត់រោគស្ត្រី ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិ​លេខ៥ ចំងាយជាង១គម ពីស្ពានព្រែកព្នៅ ដែលស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។ផ្នែកបំរើសេវាកម្ម : 095 691 991 / 010 691 991