សេដ្ឋកិច្ច

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រគល់​ពាន​ចំនួន​៣​ជូន​លោកស្រី ចាន់ គីម​លីន ម្ចាស់​អាជីវកម្ម​សម្លៀកបំពាក់ LAOLIN ORIGINAL

​ភ្នំពេញ​៖​លោកស្រី ចាន់ គីម​លីន ម្ចាស់​ក្រុមហ៊ុន LAOLIN ORIGINAL សិប្បកម្ម​ផលិត​និង​លក់​សម្លៀកបំពាក់ បានទទួល​ពាន​ដ៏​មាន​កិត្យានុភាព​ចំនួន​៣​ពី CEO Master Club​។​​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា​បានប្រគល់​ដោយផ្ទាល់​នូវពាន​ដ៏​ឧត្តុង្គឧត្តម​ជូន​លោកស្រី​នៅក្នុង​ព្រឹត្តិការណ​រាត្រីសមោសរ​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា CEO Award 2022 កាលពី​ល្ងាច ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ​២០២២ នា​សណ្ឋាគារ​សុខា​។​

លោកស្រី ចាន់ គីម​លីន បានឱ្យដឹងថា​៖ ពានរង្វាន់​ដែល​លោកស្រី​បានទទួល​នោះ​មាន​៖១- Master CEO Award ។​ពាន​នេះ​គឺជា​ពាន​ជ័យលាភី​សម្រាប់​ទទួលស្គាល់និង​លើកទឹកចិត្ត​សហគ្រិន​ដែល​បាន​តស៊ូ​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​របស់ខ្លួន​ឱ្យ​ក្លាយជា​អ្នក​ដឹក​នាំ​​ធុរកិច្ច​កំពូល​ជាមួយ CEO Master Club ចាប់ពី​១០​កម្មវិធី​ឡើងទៅ​ដើម្បី​មាន​សមត្ថភាព​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​ពី​តូច​ទៅ​ធំ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ និង​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុ​ស្រុក​ឱ្កា​ន់​តែមាន​ភាពរឹងមាំ​។​ពង្រីក​ទំនាក់ទំនង​ធុរកិច្ច ដោះដូរ​ពាណិជ្ជកម្ម​ក្នុងចំណោម​សហគ្រិន​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​និង​បង្កើន​ទំនាក់ទំនង គាំទ្រ​ជា​មួ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ឱ្យ​កាន់តែខ្លាំង​។​

២. Outstanding Entrepreneur Medal គឺជា​មេដាយ​សម្រាប់​ទទួលស្គាល់​ស្នាដៃ​សហគ្រិន​លេចធ្លោ​របស់ CEO Master Club ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​ការរីកចម្រើន​អាជីវកម្ម​របស់ខ្លួន​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​បាន​អនុវត្ត​នូវ​របៀបរបប​ក្នុង​ការដឹកនាំ​គ្រប់គ្រង អាជីវ​កម្រ​បស់​ខ្លួន​ពី​លក្ខណៈ​គ្រួសា​ទៅ​ស្តង់ដារ ​បន្ទាប់ពី​បាន​ចូលរួម​ជ​ាសមាជិកគ្រួសារ CEO Master Club និង ​ពាន​ទី ​៣.         Outstan​di​n​g ​CEO Award គឺជា​ពាន​ជ័យលាភី​សម្រាប់​ទទួលស្គាល់​ស្នាដៃ សហគ្រិន​ឆ្នើម​របស់​សមាជិក CEO Master Club ដែល​បានជ្រើសរើស​ដោ​យគ ណៈ​កម្ម​ការ CEO Award ថា​ជា​បេក្ខភាព​ដែល​បានបង្ហាញ​លទ្ធផល​និង​ការអនុវត្ត​នូវ​របៀប​រប​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​របសខ្លួន​ពី​លក្ខណៈ​គ្រួសារ​ទៅ ស្ដង់ដារ​ឱ្យមាន​ការ​ចម្រើន​ទាំង​ខ្លាំង​ទាំង​លក្ខណៈ​ជា​បុគ្គល ជា​គ្រួសារ ជា​ស្ថាប័ន និង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចការ​សង្គម បន្ទាប់ពី​បាន​ចូលរួម​ជា សមាជិកគ្រួសារ CEO Master Club​។

​លោកស្រី​ស្ថាបនិក​ក្រុមហ៊ុន LAOLIN ORIGINAL បាន​មានប្រសាសន៍ថា​៖​ពានរង្វាន់​ទាំងនេះ ពិតជា​មានតម្លៃ មាន​សារៈសំខាន់ និង​ផ្តល់​ផលប្រយោជន៍​ដល់​លោកស្រី​និ​ក្រុមហ៊ុន​របស់លោក​ស្រី​។​ជាពិសេស​ជួយ​លើកកម្ពស់​កិត្តិយស​និង​កេ​រ្ត៍​ឈ្មោះ​នៅក្នុង​ពិភព​អាជីវកម្ម និង​សង្គមជាតិ​។​

លោកស្រីបានបង្កើតអាជីវកម្មជួយដល់សេដ្ឋកិច្ចជាតិឱ្យមានភាពរីកចម្រើន តាមរយៈការបង្កើតផលិតផលសេវាកម្មដែលជា​តម្រូវកា​​រ​របស់សង្គមបង្កើតការងារនិងប្រាក់ចំណូលជូន​ប្រជាពលរដ្ឋ បណ្តុះបណ្តាលធនធានមនុស្សនៅកន្លែងការងារជាក់ស្តែង និងបង្កើនប្រាក់​ចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធ។

បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានថ្លែងថា៖មេដាយសហគ្រិនឆ្នើមដែល លោកស្រី ទទួលបាននាឱកាសនេះ​គឺជាការលើកទឹកចិត្តនិងទទួលស្គាល​ស្នាដៃ​សហគ្រិនលេចធ្លោរបស់ CEO Master Clubដែលបានបង្ហាញពីលទ្ធផលនៃ ការរីកចម្រើន អាជីវកម្មរបស់​ខ្លួនគួរឱ្យកត​សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់​គ្រងអាជីវកម្ម​របស់ខ្លួនពីលក្ខណៈគ្រួសារទៅ ស្តង់ដារ បន្ទាប់ពីបានចូលជាសមាជិកគ្រួសារ CEO Master Club។

​គួរ​បញ្ជាក់ថា​៖​រហូតមកដល់​ពេលនេះ CEO Master Club បានធ្វើការ​បណ្ដុះបណ្ដាល​សហគ្រិន​កម្ពុជា​យើង​បាន​ចំនួន​រាប់ម៉ឺន​នាក់​និង​មាន​សមាជិក​ម្ចាស​អាជីវកម្ម​ពេញ​មួយជីវិត​ចំនួន ១,៦១១​នាក់ ទាំង​នៅក្នុង​និង​នៅក្រៅ​ប្រទេស ដែល​ពួកគាត់​ទាំងអស់​បាន​កាន់កាប់​អាជីវកម្ម​ប្រមាណ​៣,០០០​ក្រុមហ៊ុន​និង​បាន​ចូលរួម​បង្កើត​ប្រតិ​ប​ត្ត​ការ​អាជីវកម្ម​ជា​ទឹកប្រាក់​ប្រមា​៣,០០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​និង​បាន​ជួយ​បង្កើត​ការងារ​រកប្រាក់​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ​១៥​ម៉ឺន​នាក់​ទៀតផង​៕ដោយៈសិរីមតី