អន្តរជាតិ

អាម៉េរិកបានឃើញ ហើយនិងកំពុងតាមដាន គ្រាប់កាំភ្លើងធំកូរ៉េខាងជើងដឹកទៅរុស្ស៊ី

សហរដ្ឋអាម៉េរិកបានអះអាងថា វាគឺជាការពិតបានឃើញច្បាស់ហើយ និងកំពុងតាមដានតាមយ៉ាង​ដិតដល់​លើគ្រាប់កាំភ្លើងធំកូរ៉េខាងជើងជាច្រើនដែលត្រូវបានដឹកដោយសម្ងាត់ទៅរុស្ស៊ី។

អ្នកនាំពាក្យសេតវិមានអាម៉េរិកលោក John Kirby បានចេញមុខប្រាប់សារព័ត៌មានខ្លីមួយបន្ទាន់​កាលពីល្ងាចថ្ងៃពុធថា “ប្រទេសកូរ៉េខាងជើងបានកំពុងព្យាយាមលាក់បាំងការដឹកជញ្ជូនទំនិញទាំងនោះ តាមរយៈប្រទេសនានាដែលត្រូវបានមើលឃើញនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង”។ លោកបន្តថា “ការចង្អុលបង្ហាញរបស់យើង ការចង្អុលបង្ហាញរបស់ភ្នាក់ងារវៃឆ្លាត គឺថាកូរ៉េខាងជើងកំពុងផ្គត់ផ្គង់ដោយសម្ងាត់ ហើយយើងនឹងតាមដានមើលបន្តទៀតថាតើការ​ដឹកជញ្ជូននោះចុងក្រោយនឹងត្រូវបានទទួលឬអត់”។ ចំពោះចំនួននៃគ្រាប់រំសេវ Kirby និយាយថា គ្រាប់ទាំងនោះមានច្រើនណាស់ ក៏ប៉ុន្តែអាម៉េរិកជឿថា វានឹងអាចផ្លាស់ប្តូរសន្ទុះនៃសង្រ្គាមបា​នច្រើននោះទេ។

សហរដ្ឋអាម៉េរិកនឹងពិគ្រោះជាមួយអង្គការសហប្រជាជាតិអំពីបញ្ហានេះ គួរចាត់ការយ៉ាងណា​លើការដឹកជញ្ជូននេះ។ ដោយឡែកកូរ៉េខាងជើងបាននិយាយកាលពីខែកញ្ញារួចហើយថា ពួកគេមិនដែលបានផ្គត់ផ្គង់សព្វាវុធ ឬគ្រាប់រំសេវណាដល់រុស្ស៊ីទេ ហើយក៏គ្មានគម្រោងធ្វើដូច្នេះដែរ។ ការចោទប្រកាន់គឺជាទង្វើនាំភ្លើងរបស់សហរដ្ឋអាម៉េរិក៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា