អន្តរជាតិ

បែកធ្លាយសារវិមានក្រឹមឡាំង៖ ពូទីនកំពុង មានផ្ទុកជំងឺមហារីកលំពែងដំណាក់កាលទី១

បែកធ្លាយសារវិមានក្រឹមឡាំង ប្រធានាធីបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន កំពុងមានផ្ទុកជំងឺមហារីក​លំពែង​ដំណាក់កាលទី១ និងជំងឺផាកឃីនសុន។

សារដ៏គួរឲ្យភ្ញាក់ផ្អើល និងរសើបបំផុតរបស់វិមានក្រឹមឡាំង ដែលត្រូវបានមើលឃើញដោយភ្នាក់ងារ​កាសែតឌឹសាន់នៅសប្តាហ៍នេះ បានធ្វើឲ្យពិភពលោកសង្ស័យកាន់តែខ្លាំង និងតាមដានជុំវិញ​សុខភាពរបស់មេដឹកនាំរុស្ស៊ីលោកពូទីន។ បុរសខ្លាំងវ័យ ៧០ឆ្នាំរូបនេះ ត្រូវបានសារបែកធ្លាយ​និយាយថា “គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺផាកឃីនសុន និងមហារីកដំណាក់កាលដំបូង ខណៈវាកំពុងតែវិវឌ្ឍទៅមុខហើយ”។ ដោយបន្តថា “​ការ​ពិត​នេះ​នឹង​ត្រូវបាន​បិទបាំងបដិសេធ​តាម​គ្រប់​មធ្យោបាយ​ទាំងអស់”។

ប្រភពបែកធ្លាយហាក់ដូចជាបុគ្គលដែលមកពីសេវាស៊ើបការណ៍សម្ងាត់រុស្ស៊ី មិនបញ្ចេញឈ្មោះ បានតបសារអ៊ីម៉ែលនោះបន្ថែមទៀតថា “លោកពូទីនត្រូវបានចាក់បញ្ចូលជាប្រចាំជាមួយ​នឹងថ្នាំស្តេរ៉ូអ៊ីតធុនធ្ងន់គ្រប់ប្រភេទ និងការចាក់ថ្នាំបំបាត់ការឈឺចាប់ប្រកបដោយភាពច្នៃប្រឌិត ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺមហារីកលំពែងដែលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថ្មីៗនេះ”។ “វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ច្រើន​នោះ​ទេ លោក Putin ក៏មាន​សភាព​ហើម​មុខ និង​ជួបប្រទះផល​ប៉ះពាល់​ផ្សេង​ទៀត រួម​ទាំង​ការ​ភ្លេច​ភ្លាំងផងដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ វានៅតែជាព័ត៌មានមិនទាន់ឯករាជ្យ ខណៈដែលរដ្ឋាភិបាលរុស្ស៊ី​បានច្រានចោលយ៉ាងដាច់អហង្ការនូវរាល់ពាក្យចចាមអារ៉ាម។ វិមានក្រឹមឡាំងបាននិយាយរួចហើយថា ពូទីនមិនមានឈឺអ្វីទេ គាត់មានសុខភាពល្អជាធម្មតា៕

ប្រភព៖ The SUN

ប្រភពរូប៖The SUN
ប្រែសម្រួល៖សុខ តុលា