បទវិភាគ

បទវិភាគ៖ តើប្រទេសផ្តាច់ការកូរ៉េខាងជើងមានប្រភេទមីស៊ីលអ្វីខ្លះដែលតែងតែបាញ់គំរាមពិភពលោក?

ប្រែសម្រូល៖សហការី

ប្រទេសកុម្មុយនីស្តផ្តាច់ការកូរ៉េខាងជើង តែងបានបង្កឲ្យមានកាប្រកាសអាស្ននៅក្នុងតំបន់ប៉ាស៊ីហ្វិក ដោយសារតែការបង្កើនការសាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយរបស់ខ្លួន។

រហូតមកដល់ពេលនេះ គេបានបាញ់ដល់ទៅជាង ៣០ ដងរួចទៅហើយ រួមទាំងមួយលើកនោះបានហោះរំលងពីលើប្រទេសជប៉ុនថែមទៀតផង។ គេគិតថា យោធាកូរ៉េខាងជើងអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

  • តើកាំជ្រួចផ្លោងប្រភេទអ្វីខ្លះទៅដែលកូរ៉េខាងជើងបាននិងកំពុងសាកល្បង?

កូរ៉េខាងជើងបាននិងកំពុងសាកល្បងកាំជ្រួចផ្លោងជាច្រើនប្រភេទដូចជាកាំជ្រួច Cruise និងមីស៊ីលលឿនជាងសំឡេងជាដើម។

កាំជ្រួច Hypersonic ហោះក្នុងល្បឿនលឿនជាងសំឡេងច្រើនដង និងនៅក្នុងរយៈកម្ពស់ទាប ដើម្បីគេចពីការចាប់សញ្ញាដោយប្រព័ន្ធរ៉ាដា។

កាំជ្រួចមីស៊ីលដែលបាញ់សាកល្បងលើប្រទេសជប៉ុននាពេលថ្មីៗនេះ ត្រូវបានគេគិតថាជា Hwasong-១២ រយៈចម្ងាយមធ្យម ដែលមានរយៈចម្ងាយ ៤.៥០០ គីឡូម៉ែត្រ ចម្ងាយនេះគឺមានសត្ថភាពគ្រប់គ្រាន់ដែលអាចបាញ់ពីប្រទេសកូរ៉េខាងជើងដល់កោះ Guamរបស់សហរដ្ឋអាមេរិក ។

លោក Joseph Byrne អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Royal United Serviceមានប្រសាសន៍ថា “កូរ៉េខាងជើងបាននិងកំពុងសាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយដែលមានរង្វង់ប្របត្តិការក្នុងរយ:ចម្ងាយឆ្ងាយជាងគេ”។

នេះគឺជាកាំជ្រួចរយៈចម្ងាយឆ្ងាយបំផុតដែលគេធ្លាប់បាញ់រំលងលើប្រទេសជប៉ុន។

គេអាចជាអ្នកឈានមុខគេនៅក្នុងការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរមួយផ្សេងទៀត ដែលត្រូវបានគេព្យាករថា នឹងសាកល្បងនៅពេលណាមួយ”។

កូរ៉េខាងជើងក៏បាននិងកំពុងបាញ់សាកល្បងកាំជ្រួចផ្លោងប្រភេទ Hwasong-១៤ ផងដែរ។វាមានចម្ងាយ ៨០០០ គីឡូម៉ែត្រ ទោះបីជាការសិក្សាមួយចំនួនបានណែនាំថាវាអាចធ្វើដំណើរបានឆ្ងាយរហូតដល់ ១០០០០ គីឡូម៉ែត្រ ដែលធ្វើឲ្យវាអាចហោះទៅដល់ទីក្រុងញូវយ៉ក។

វាគឺជាមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ដំបូងបង្អស់របស់កូរ៉េខាងជើង។ កាំជ្រួច Hwasong-១៥ ត្រូវបានគេជឿថា មានរយៈចម្ងាយ ១៣,០០០ គីឡូម៉ែត្រ ដែលកំពុងតែស្ថិតនៅក្នុងក្រសែចក្ខុរបស់អាម៉េរិក។កាលពីខែតុលា ឆ្នាំ ២០២០ ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវកាំជ្រួចផ្លោងចុងក្រោយបំផុតរបស់ខ្លួនHwasong-១៧។ វាត្រូវបានគេជឿថាមានចម្ងាយ ១៥០០០ គីឡូម៉ែត្រឬច្រើនជាងនេះ។ វាអាចផ្ទុកក្បាលគ្រាប់ចាប់ពីបីទៅបួនជាជាងមានតែមួយ អាចធ្វើឲ្យប្រទេសជាតិមួយលំបាកក្នុងការការពារខ្លួន។

  • ជាសារបង្ហាញទៅមហាអំណាចពិភពលោក

អ្នកជំនាញបាននិយាយថា ការបង្ហាញកាំជ្រួចថ្មីនេះ ហាក់ដូចជាសារមួយទៅកាន់រដ្ឋបាល លោក Biden អំពីភាពរីកចម្រើនខាងវិស័យយោធារបស់កូរ៉េខាងជើង។ នៅក្នុងខែមីនា ឆ្នាំ ២០២១ គេបានអនុវត្តការបាញ់បង្ហោះនូវអ្វីដែលគេហៅថា “កាំជ្រួចយុទ្ធសាស្ត្រនាំផ្លូវប្រភេទថ្មីដែលគេបាននិយាយថាអាចផ្ទុកទម្ងន់បាន ២.៥ តោន វាមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន។

អ្នកវិភាគនៅមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាលើការមិនរីកសាយភាយអាវុធ បានប្រាប់រ៉យទ័រថា វាហាក់ដូចជា “មានការច្នៃប្រឌិតកាន់តែប្រសើរឡើង” នៃមីស៊ីលដែលបានសាកល្បងពីមុនគឺ KN-២៣

តើកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរអ្វីខ្លះនៅក្នុងការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរគឺនៅឆ្នាំ ២០១៧ ដែលលើកចុងក្រោយនេះកូរ៉េខាងជើងមានការបំផ្ទុះនៅនឹងកន្លែងសាកល្បង Punggye-ri របស់ខ្លួនដែលមានកម្លាំង ឬ “ទិន្នផល” ចន្លោះពី ១០០ ទៅ ៣៦០ គីឡូតោនចំពោះគ្រាប់បែកដែលមានកម្លាំង ១០០ គីឡូតោន គឺវា មានកម្លាំងខ្លាំងជាងគ្រាប់បែកដែលអាមេរិកទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ ១៩៤៥ដល់ទៅ ៦ ដង។កូរ៉េខាងជើងបានអះអាងថានេះជាឧបករណ៍នុយក្លេអ៊ែរដំបូងបង្អស់របស់ខ្លួន ដែលជាអាវុធបរមាណូគ្រប់ប្រភេទដ៏មានឥទ្ធិពលបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះកូរ៉េខាងជើង ប្រហែលជាមានបំណងសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទតូចជាងនេះ ជាមួយនិងកម្លាំងផ្ទុះស្រដៀងគ្នា នេះបើយោងតាមលោក Byrne។

លោកបាននិយាយថា “ពួកគេឥឡូវនេះហាក់ដូចជា កំពុងសាកល្បងសមត្ថភាពថ្មី ដែលជាក្បាលគ្រាប់ធុនតូច តែអាចបំពាក់លើកាំជ្រួចបានច្រើនគ្រាប់ រួមទាំងមីស៊ីលរយៈចម្ងាយខ្លី

  • តើការសាកល្បងគ្រាប់នុយក្លេអ៊ែរអាចធ្វើឡើងនៅកន្លែងណា?

ការធ្វើតេស្តក្រោមដីចំនួនប្រាំមួយដងត្រូវបានធ្វើឡើងពីមុននៅ Punggye-ri ។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏នៅក្នុងឆ្នាំ ២០១៨ ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបិទទីតាំងនេះ ព្រោះដោយសាពួកគេបាន “ពិនិត្យ” លើសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេរួចរាល់ហើយ។

ផ្លូវរូងក្រោមដីមួយចំនួនចូលទៅក្នុងទីតាំងត្រូវបានបំផ្ទុះជាបន្តបន្ទាប់នៅចំពោះមុខអ្នកកាសែតបរទេស។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនបានអញ្ជើញអ្នកជំនាញអន្តរជាតិមកផ្ទៀងផ្ទាត់ថា តើវាត្រូវបានដាក់លើសពីការប្រើប្រាស់ឬយ៉ាងណានោះទេ។

រូបភាពផ្កាយរណបដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ បានបង្ហាញថាការងារជួសជុល Punggye-riត្រូវបានចាប់ផ្តើមហើយ។

ការសាកល្បងនុយក្លេអ៊ែរនៅពេលអនាគតនៅកន្លែងនោះនឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

  • ការចាប់ផ្តើមឡើងវិញនូវម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ

នៅក្នុងឆ្នាំ ២០១៨ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានសន្យាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការចាប់ផ្តើមឡើងវិញនូវម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយលោក Donald Trump ថាកូរ៉េខាងជើងនឹងបំផ្លាញសម្ភារបរិក្ខារនុយក្លេអ៊ែរទាំងអស់របស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិបាននិយាយថា រូបភាពផ្កាយរណបបង្ហាញថាកូរ៉េខាងជើងបានចាប់ផ្ដើមដំណើរការឡើងវិញនូវរ៉េអាក់ទ័រ ដែលផលិតសារធាតុភ្លុយតូនីញ៉ូមកម្រិតអាវុធ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិហៅកាត់ថា (IAEA) ក៏បាននិយាយផងដែរថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងកំពុងដំណើរការទៅមុខយ៉ាងពេញលេញ ជាមួយនិងការងារលើការបំបែកគ្លុយតូនីញ៉ូម ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនិងសកម្មភាពផ្សេងៗទៀត៕

ប្រភព៖ BBC