ចំណេះដឹង

ត្រីបាឡែនពណ៌ខៀវស៊ីបំណែកសារធាតុមីក្រូប្លាស្ទីកអស់១០លានបំណែកក្នុងមួយថ្ងៃ

ប្រែសម្រួល៖ សហការី

ការស្រាវជ្រាវបានធ្វើការវាយតម្លៃកាលពីថ្ងៃអង្គារថា ត្រីបាឡែនពណ៌ខៀវបានស៊ីសារធាតុមីក្រូប្លាស្ទីករហូតដល់ទៅ ១០ លានបំណែកជារៀងរាល់ថ្ងៃ។ លទ្ធផលនេះបានបង្ហាញថា មានសារធាតុបំពុលគ្រប់ប្រភេទបានបង្កគ្រោះថ្នាក់ដល់សត្វដ៏ធំបំផុតរបស់ពិភពលោកជាងការគិតពីមុន។

ការផ្សព្វផ្សាយបំណែកតូចៗនៃផ្លាស្ទិកត្រូវបានគេរកឃើញនៅគ្រប់ទីកន្លែងចាប់ពីមហាសមុទ្រទឹកជ្រៅបំផុតរហូតដល់តំបន់ភ្នំខ្ពស់ៗបំផុត និងសូម្បីតែនៅខាងក្នុងសរីរាង្គរបស់មនុស្សយើង និងនៅក្នុឈាមផងដែរ។ឥឡូវនេះ ការសិក្សាតាងជាគំរូមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Communications បានធ្វើការប៉ាន់ប្រមាណថា ត្រីបាឡែនស៊ីចំណីអស់ក្នុងបរិមាណប៉ុណ្ណា។

ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសហរដ្ឋអាម៉េរិកបានវាយស្លាកភ្ជាប់នឹងត្រីបាឡែនពណ៌ខៀវ ទៅនឹងព្រុយ និងភ្ជាប់នឹងកន្ទុយវាចំនួ១៩១ ក្បាល ដែលកំពុងរស់នៅក្បែរឆ្នេរសមុទ្រក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីតាមដានចលនារបស់ពួកវា។

Shirel Kahane-Rapport អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ California State, Fullerton និងជាអ្នកនិពន្ធដំបូងគេស្តីអំពីការសិក្សានេះបានថ្លែងថា “វាមានរាងដូចជានាឡិកា Apple Watch ដែលដាក់នៅខាងក្រោយខ្នងត្រីបាឡែន”

Kahane-Rapport បានប្រាប់ AFP ថា ត្រីបាឡែនភាគច្រើនវារកចំណីនៅក្នុងជម្រៅទឺកចន្លោះពី ៥០ ទៅ ២៥០ ម៉ែត្រ (១៦៥-៨២ ហ្វីត) ដែលជាជម្រកនៃ “កំហាប់ដ៏ធំបំផុតរបស់មីក្រូប្លាស្ទិកនៅក្នុងខ្សែទឹកជ្រៅ។

បន្ទាប់មក អ្នកស្រាវជ្រាវបានធ្វើការប៉ាន់ស្មាននៃទំហំមាត់ និងបរិមាណដែលត្រីបាឡែនត្របាក់លេបជារៀងរាល់ថ្ងៃ និងអ្វីដែលត្រូវបានក្អែចេញដោយយកគំរូតាងតាមស្ថានភាពបីប្រភេទផ្សេងគ្នានៅក្នុងសេណារីយ៉ូដែលទំនងបំផុត គឺថាត្រីបាឡែនពណ៌ខៀវបានស៊ីរហូតដល់ទៅ ១០ លានបំណែកមីក្រូប្លាស្ទិកក្នុងមួយថ្ងៃ។ នៅក្នុងរយៈពេល ចាប់ពី៩០ដល់១២០ ថ្ងៃនៃរដូវរកចំណីប្រចាំឆ្នាំដែលតាងឲ្យចំនួនច្រើនជាងមួយពាន់លានបំណែកក្នុងមួយឆ្នាំ។

ការស្រាវជ្រាវបានរកឃើញថា សត្វដ៏ធំបំផុតដែលមិនធ្លាប់មាននៅលើផែនដីនេះ ក៏ទំនងជាអ្នកស៊ីមីក្រូប្លាស្ទីកដ៏ធំបំផុតផងដែរ ដោយបរិភោគរហូតដល់ ៤៣.៦ គីឡូក្រាមក្នុងមួយថ្ងៃ។

Kahane-Rapport បានបញ្ជាក់ថា “បានធ្វើការប៉ាន់ស្មានឃើញវាអាចលេបចូលប្រហែល ៤៥ គីឡូក្រាមបន្ថែមទៀត ហើយបើអ្នកជាត្រីបាឡែនដ៏ធំវាក៏ត្រូវរកអាហារបំពេញក្រពះក្នុងបរិមាណដ៏ច្រើនបំផុត”

ត្រីបាឡែន Humpback ត្រូវបានគេប៉ាន់ប្រមាណថាវាអាចស៊ីប្រហែលបួនលានបំណែកក្នុងមួយថ្ងៃវាជារឿងងាយៗក្នុងការប៉ាន់ស្មានថា ត្រីបាឡែនវាបឺតជញ្ជក់មីក្រូប្លាស្ទីកដ៏ច្រើនសន្ធឹកសន្ធាប់ នៅពេលដែលពួកវាហែលលូនខ្លួនតាមមហាសមុទ្រ អ្នកស្រាវជ្រាវបានរកឃើញថា របកគំហើញទាំងនេះមិនមែនជាករណីនោះទេ។

ផ្ទុយទៅវិញ ៩៩% នៃមីក្រូប្លាស្ទីកបានចូលទៅក្នុងត្រីបាឡែន ដោយសារតែពួកវាបានជ្រាបចូលទៅក្នុងចំណីរបស់ត្រីបាឡែនរួចទៅហើយ។ Kahane-Rapport បាននិយាយថា “វាទាក់ទងនឹងពួកយើង” ដោយសារតែមនុស្សស៊ីចំណីនោះនាងបាននិយាយថា “យើងក៏ញ៉ាំ anchovies និងត្រីសាឌីន” ដោយបន្ថែមថា “krill គឺជាមូលដ្ឋាននៃបណ្តាញអាហារ” ។

Kahane-Rapport បាននិយាយថា ការស្រាវជ្រាវពីមុនបានបង្ហាញថា ប្រសិនបើ krill ស្ថិតនៅក្នុងធុងដែលមានមីក្រូផ្លាស្ទិក “ពួកគេនឹងស៊ីវា”។

ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវដឹងពីចំនួនមីក្រូប្លាស្ទីកដែលកំពុងត្រូវបានស៊ីដោយត្រីបាឡែន បន្ទាប់មកពួកគេមានបំណងធ្វើការសន្និដ្ឋានថាតើវាមានគ្រោះថ្នាក់ប៉ុណ្ណា។

Kahane-Rapport បានរាយការណ៏មកថា “បរិមាណអាហារអាចកំណត់ជាតិពុលបាន”៕