អន្តរជាតិ

តោ៥ក្បាលបានរួចចេញពីសួនសត្វនៅTarongaទីក្រុងស៊ីដនីបង្កឲ្យភ្ញាក់ផ្អើលដល់ប៉ូលិស

ប្រែសម្រួល៖សហការី

ប៉ូលិសកំពុងគ្រប់គ្រងស្ថានការណ៏នៅកន្លែងកើតហេតុ ខណៈអ្នកថែរក្សាតោកំពុងព្យាយាមស្វែងរកសត្វតោចំនួន ៥ ក្បាលដែលបានរួចចេញពីសួនសត្វ Taronga នៃទីក្រុងស៊ីដនី ដែលមានចម្ងាយតែប៉ុន្មានម៉ែត្រពីកន្លែងអ្នកទេសចរដែលខណៈនោះកំពុងដេកស្រម៉ុក នៅក្នុងតង់’Roar and Snore’ ។

សំឡេងប្រកាសអាសន្នបានបន្លឺឡើងយ៉ាងកងរំពងពាសពេញសួនសត្វនៅមុនម៉ោង ៧ និង ៣០ នាទីពេលព្រឹក កាលពីថ្ងៃពុធ ខណៈដែលការជូនដំណឹង Code One ត្រូវបានចេញ បុគ្គលិកទាំងអស់ត្រូវបានបញ្ជាឲ្យរួសរាន់ទៅកាន់ទី ‘ជម្រកសុវត្ថិភាព ‘ ឆ្ងាយពីសត្វទាំងនោះ ហើយប៉ូលិសក៏បានមកដល់។

Code One ធ្វើការជូនដំណឹងត្រូវរៀបចំទុកសម្រាប់តែ ‘សត្វប្រកបដោយគ្រោះថ្នាក់’ បានរួចចេញពីជម្រក ហើយកំពុងបង្កឲ្យមានស្ថានភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

វាមិនច្បាស់ថាតើសត្វតោដែលត្រូវបានគេចាប់បានទាំងអស់នោះបានរួចចេញពីកន្លែងណាបើតាមការត្រួតពិនិត្យ ដូចជាមើលឃើញនូវអ្វីម្យ៉ាង ដែលមើលទៅដូចជារបងមានប្រហោង។

រូបភាពថតពីឧទ្ធម្ភាគចក្របានបង្ហាញឲ្យឃើញអ្នកថែរក្សាសួនសត្វ និងប៉ូលិសរាប់សិបនាក់នៅខាងក្នុងឡោមព័ទ្ធសត្វតោ ហើយពួកគេកំពុងត្រួតពិនិត្យមើលអ្វីៗគ្រប់យ៉ាងក៏បានរកឃើញដូចជារបងសួនសត្វមានប្រហោង។

លុះព្រឹកឡើងសួនសត្វ Taronga បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា សួនសត្វនឹងបើកជាធម្មតានៅថ្ងៃនេះ។អ្នកគ្រប់គ្រងសួនសត្វបាននិយាយថា ស្ថានការណ៍សង្គ្រោះបន្ទាន់មួយបានកើតឡើងនៅព្រឹកនេះនៅសួនសត្វ Tarongaនៅពេលដែលសត្វតោចំនួន ៥ក្បាល ស្ថិតនៅខាងក្រៅនៃបរិវេណជម្រករបស់វា។

ជម្រកសួនសត្វមានពិធីការសុវត្ថិភាពយ៉ាងតឹងរ៉ឹងសម្រាប់ឧបទ្ទវហេតុបែបនេះ។ មនុស្សទាំងអស់នៅនឹងកន្លែងត្រូវបានផ្លាស់ប្តូរទៅកាន់តំបន់សុវត្ថិភាព ដូចនេះសត្វទាំងនោះមិនបានបង្ករបួសស្នាមដល់ភ្ញៀវ ឬបុគ្គលិកនោះទេ។

ឥឡូវនេះសត្វទាំងអស់ស្ថិតនៅក្នុងការតាមប្រមាញ់ ហើយកំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយបុគ្គលិកសួនសត្វ។ សួនសត្វនឹងបើកជាធម្មតានៅថ្ងៃនេះ។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានផ្តល់ជូននៅពេលដែលអាចធ្វើទៅបាន។’

ប៉ូលិសបានបញ្ជាក់ថា សួនសត្វកំពុងគ្រប់គ្រងស្ថានការណ៍ដោយខ្លួនឯង សត្វតោបានរួចពីជម្រករបស់ពួកគេ – គឺនៅមិនឆ្ងាយពីចំណតដឺកជញ្ជូនក្នុងសួនសត្វនោះទេ មុនហេតុការណ៍កន្លែងទទួលអ្នកទេសចរណ៍បើកទ្វារសម្រាប់ថ្ងៃនោះ មានន័យថាមានតែកម្មករប៉ុណ្ណោះដែលមានវត្តមាន។

លោក James Dalziel អ្នកថែរក្សាសួនសត្វ Taronga បាននិយាយថា Code One គឺជាការ

ជូនដំណឹងអាសន្នក្នុងកំរិតខ្ពស់បំផុតរបស់សួនសត្វ ប៉ុន្តែគាត់ថាវា “លឿនហួស” ។

គាត់មិនបញ្ជាក់ថាតើការបាញ់ព្រួញជាមួយថ្នាំសណ្តំត្រូវបានគេប្រើឬទេ ប៉ុន្តែគេបាននិយាយថា “បុគ្គលិកដែលមានការបណ្តុះបណ្តាលខ្ពស់” បានចូលរួមក្នុងការចាប់សត្វតោទាំងនេះមកវិញ។

អ្នកទស្សនាសត្វមកពីទីក្រុង Gloucestershire ចក្រភពអង់គ្លេស Kirsty StuartIsabelle McLaren បាននិយាយថា ពួកគេមិនមានការតក់ស្លុតទេ ព្រោះពួកគេមានភាពច្បាស់លាស់ក្នុងការដើរជុំវិញសួនសត្វទាំងមូល នៅពេលដែលវាបើកនៅម៉ោង ៩នឹង៣០ ព្រឹក។

Kirsty បាននិយាយថា “យើងមកទីនេះដើម្បីមើលសត្វ koalas Kirsty បាននិយាយថា “យើងមកទីនេះដើម្បីមើលសត្វ koalas

កន្លែងដាក់បង្ហាញសត្វស្វា សត្វហ្សីរ៉ាហ្វ និងសេះបង្កង់ ស្ថិតនៅចម្ងាយតែប៉ុន្មានម៉ែត្រពីទ្រុ

ដែលមានការទាក់ទាញ Roar និង Snore ដ៏ពេញនិយមរបស់សួនសត្វ ដែលមនុស្សអាចគេងក្នុងតង់ដ៏ប្រណីតមើលសត្វនៅពេលយប់ និងពេលព្រឹកព្រលឹម ហើយក៏នៅជិតទីក្រុងស៊ីដនី ផងដែ សួនសត្វ Taronga បានស្វាគមន៍កូនតោអាហ្រ្វិកចំនួន ៥ ក្បាលទៅកាន់ជម្រកសួនសត្វ Savannah នៅក្នុងខែសីហាកន្លងមក៕

ប្រភព៖ DAILYMAIL