អន្តរជាតិ

ចក្រភពអង់គ្លេសដាក់ទណ្ឌកម្មមហាសេដ្ឋីដែក និងគីមីឥន្ធនៈរុស្ស៊ីបួនរូបថ្មី

ចក្រភពអង់គ្លេសនៅសប្តាហ៍នេះ បានចុចឈ្មោះដាក់ទណ្ឌកម្មមហាសេដ្ឋីដែក និងគីមីឥន្ធនៈរុស្ស៊ី​ចំនួនបួននាក់បន្ថែមទៀត ដើម្បីជាការចូលរួមដាក់សម្ពាធទីក្រុងមូស្គូឈ្លានពានអ៊ុយក្រែន។

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក James Cleverly បានមានប្រសាសន៍ថា “ថ្ងៃនេះយើង​កំពុងដាក់ទណ្ឌកម្មបន្ថែមលើមហាសេដ្ឋីរុស្ស៊ីបួននាក់បន្ថែមទៀត ដែលជាខ្សែបណ្តាញលោកពូទីន ទទួលបន្ទុកខាងអាជីវកម្មដែក និងសារធាតុឥន្ធនៈ ជាអ្នកផ្តល់មូលនិធិដល់ក្បាលម៉ាស៊ីនយោធា​របស់ពូទីន”។ ក្នុងនោះរួមមានពីរនាក់ឈ្មោះ Alexander Abramov និង Alexander Frolov ដែលស្គាល់ថាជាសហការីរបស់កំពូលមហាសេដ្ឋី Roman Abramovich ដែលត្រូវបានដាក់ទណ្ឌកម្ម​កាលពីដើមឆ្នាំ។

រដ្ឋមន្រ្តីបានបន្តថា ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងក្នុងគោលបំណងតែមួយគត់គឺចង់ដាក់សម្ពាធ​ដល់លោកពូទីនផ្ទាល់តែម្តង ដើម្បីឲ្យដកយកចេញនូវប្រតិបត្តិការយោធាពិសេសរបស់ពួកគេ​ចេញពីអ៊ុយក្រែន។ ដរាបណាមិនដកទេ ចក្រភពអង់គ្លេសនឹងចូលរួមជាមួយសម្ព័ន្ធមិត្តបន្ត​ដាក់សម្ពាធលើបុគ្គលរុស្ស៊ីទៅមុខទៀត រហូតដល់អ៊ុយក្រែនអាចយកឈ្នះសង្រ្គាមបាន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា