អន្តរជាតិ

ដើម្បីឲ្យអស់មន្ទិល UNសម្រេចបើកការ ស៊ើបអង្កេតតាមរុស្ស៊ីលើគ្រាប់បែកគីមីនៅអ៊ុយក្រែន

ដើម្បីជាការផ្ទៀងផ្ទាត់ឯករាជ្យ និងយុត្តិធម៌ ភ្នាក់ងារឃ្លាំមើលរបស់អង្គការសហប្រជាជាតិ​បានសម្រេចថា នឹងបើកការស៊ើបអង្កេតលើអ៊ុយក្រែន ទាក់ទងគ្រាប់បែកគីមីតាម​ការស្នើសុំពី​រុស្ស៊ី។

នៅរយៈពេលចុងក្រោយនេះ ទីក្រុងមូស្គូបានដាក់ការចោទប្រកាន់ និងសង្ស័យថា​រដ្ឋាភិបាលអ៊ុយក្រែនកំពុងមានផែនការប្រើប្រាស់គ្រាប់បែកគីមីជីវសាស្រ្តមកលើរុស្ស៊ី​ ដែលជាមហន្តរាយមួយគួរឲ្យព្រួយបារម្ភ។ រុស្ស៊ីបានដើរប្រាប់គ្រប់សម្ព័ន្ធមិត្តរបស់​អ៊ុយក្រែនជាច្រើនឲ្យជួយមកស្រាវជ្រាវ តាមដានឲ្យបានច្បាស់លាស់ រហូតបានជូន​ដឹណឹងដល់អង្គការកំពូលសហប្រជាជាតិ ហៅកាត់ថា UN ផងដែរ។ ទោះបីជាអាម៉េរិក ណាតូ និងប្រទេសជាច្រើន បានបដិសេធចំពោះរុស្ស៊ីក៏ដោយ តែអ្នកឃ្លាំអង្គការ​នុយក្លេអ៊ែររបស់ UN បានសម្រេចថា នឹងបើកការស៊ើបអង្កេតឯករាជ្យប្រកបដោយតម្លាភាព និងយុត្តិធម៌សម្រាប់ភាគីទាំងពីរ។

ភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកាថា អធិការនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចាប់ផ្តើមប្រតិបត្តិការហើយ ហើយនឹងបញ្ចប់សកម្មភាពផ្ទៀងផ្ទាត់ក្នុងពេលឆាប់ៗនេះនៅទីតាំងពីរក្នុងប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារនេះបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានត្រួត   ពិនិត្យ “ទីតាំងមួយ​ក្នុងចំណោមទីតាំងពីរកាលពីមួយខែមុន ហើយគ្មានសកម្មភាព ឬសម្ភារនុយក្លេអ៊ែរណា​ត្រូវបានរកឃើញនៅទីនោះទេ”។

គ្រាប់បែកកខ្វក់ គឺជាគ្រាប់បែកធម្មតាដែលផ្ទុកទៅដោយសារធាតុវិទ្យុសកម្ម ជីវសាស្រ្ត ឬគីមី ដែលត្រូវបានរីករាលដាលខ្លាំងបំផុត និងលឿនបំផុតនៅពេលដែលវាផ្ទុះ ប៉ះពាល់​យ៉ាងគ្រោះថ្នាក់ដល់បរិស្ថាន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា