សន្ដិសុខសង្គម

ចោរលួច​ម៉ូតូ​​ពីខេត្ត​ព្រះសីហនុ​ជិះគេចខ្លួន រកឃើញក្នុងខេត្តតាកែវ​

ខេត្តព្រះសីហនុ​៖​ចោរបានលួច​ម៉ូតូ​ពីខេត្ត​ព្រះសីហនុ ​ហើយជិះគេចខ្លួនបាត់ សមត្ថកិច្ចពាក់ព័ន្ធសហការរកឃើញម៉ូតូនោះតាមរយៈប្រព័ន្ធGPS ដែលជនមិនស្គាល់មុខ យកទុកចោលក្នុងខេត្តតាកែវ​។​

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ករណីចោរលួចម៉ូតូ​ខាងលើនោះ បានកើតឡើងនៅ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែវិច្ឆិកា។ម៉ូតូជនរងគ្រោះម៉ាក​ហុងដាឌ្រីម​ផ្លាកលេខ ព្រះសីហនុ 1K-9077។កម្លាំងនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ សហការជាមួយ នគរបាលខេត្តព្រះសីហនុ និងនគរបាលស្រុកសំរោង បានតាមចាប់មុខសញ្ញាលួចម៉ូតូ។មកដល់ម្តុំផ្សារប៉ាង្គសី ក្នុងភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ក៏ឃើញបុរសម្នាក់ជិះម៉ូតូ មានភិនភាគម៉ូតូដែលបាត់ តែផ្លាកលេខផ្សេង ភ្នំពេញ1JM-2252 ។

ពេលនោះសមត្ថកិច្ចបានឃាត់សួរនាំ ស្រាប់តែជនសង្ស័យព្យាយាមបើករត់ដោយយក ម៉ូតូទៅទុកចោលនៅម្តុំម៉ុងខ្មោច ហើយគេចខ្លួនបាត់។បន្ទាប់ពីរកឃើញនៅថ្ងៃដដែល ទើបដឹងថាម៉ូតូនេះគឺចោរបានលួចពីខេត្តព្រះសីហនុពិតប្រាកដមែន។ក្រោយមកសមត្ថកិច្ចបានបន្តស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ