ចំណេះដឹង

ខោម៉ាក’Necropants’ ត្រូវបានបង្កើតឡើងពីស្បែកបុរសដែលស្លាប់ដោយមានជំនឿថានឹងនាំទ្រព្យដល់អ្នកដែលបានស្លៀកវា

  • ខោដែលចម្លងពីស្បែកមនុស្សពិតៗកំពុងត្រូវបានគេតាំងនៅសារមន្ទីរអ៊ីស្លង់

ប្រែសម្រួល៖ សហការី

Newsweek បានរាយការណ៍ថា ខោនេះត្រូវបានគេដាក់ឈ្មោះឲ្យថា “necropants” តាមលក្ខណ្ឌទំនៀមទម្លាប់ប្រពៃណីមួយនៅក្នុងសតវត្សរ៍ទី ១៧ ដែលត្រូវបានគេនិយាយតៗគ្នាថាអ្នកនឹងមានសំណាងល្អប្រសិនបើអ្នកបានស្លៀកនូវផ្នែកខាងក្រោមពាក់កណ្តាលរបស់មនុស្សដែលបានស្លាប់ទៅ។

Anna Björg Þórarinsdóttir ម្ចាស់សារមន្ទីរអាគម្មអាបធ្មប់របស់ប្រទេសអ៊ីស្លង់និយាយាថា “ខ្ញុំនឹងបំបែកដំណើររឿងខោបុរាណ”necropants” ដែលបានដាក់តាំងបង្ហាញនេះ គឺថាខោនេះត្រូវបានបង្កើតឡើងដោយចម្លងពីស្បែកមនុស្សប្រុស (លើកលែងតែផ្នែកខាងក្នុងបំផុតដែលត្រូវបានច្នៃប្រឌិតវាឡើង)”។

ប៉ុន្តែ”necropants” ត្រូវបានគេជឿថានឹងនាំមកនូវទ្រព្យសម្បត្តិដល់អ្នកដែលស្លៀកវា ហើយនៅក្នុង grimoires នៃរឿងព្រេងនិទានរបស់អ៊ីស្លង់មានការពិពណ៌នាអំពីរបៀបបង្កើតវា” ។

រឿងនិទានរបស់អ៊ីស្លង់ជាច្រើននិយាយពីដំណើររឿងនៃការបង្កើត ខោស្បែកមនុស្ស ថាជាប្រភេទនៃវេទមន្តផ្លូវងងឹតដែលត្រូវបានធ្វើទុក្ខបុកម្នេញក្នុងយុគសម័យភ្លើងរបស់អ៊ីស្លង់ចាប់ពីឆ្នាំ ១៦៥៤ ដល់ ១៦៩០ ។

យោងតាមសារមន្ទីរ ខោនេះត្រូវបានគេអះអាងថាមានប្រភពចេញពីកាសន្យាមួយដែលកាលនោះមានឈ្មួញកណ្តាលពីរនាក់ជាមិត្តភ័ក្តិនឹងគ្នាហើយបើមិត្តណាម្នាក់ក្នុងចំណោមអ្នកទាំងពីរបានស្លាប់ទៅ ម្នាក់ទៀតត្រូវព្រលាត់យកស្បែកអ្នកស្លាប់ដើម្បីបង្កើតជាខោរាត្រីនេះ។

សារមន្ទីរមន្តអាគម្មអាបធ្មប់នៃប្រទេសអ៊ីស្លង់ គឺជាកន្លែង តែមួយគត់ដែលគេស្គាល់ថានៅមានខោប្រភេទនេះរក្សាទុកក្នុងស្ថានភាពល្អដដែល ហើយត្ឬុវបានគេដាក់តាំងបង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣។

យោងតាម Þórarinsdóttir ខោនេះត្រូវតែធ្វើឡើងជាមួយនឹងស្បែកដែលនៅតែមានស្ថានភាពល្អដដែលដោយគ្មានស្នាមរន្ធដាច់ឬស្នាមកោសដាច់នោះទេ។នាងបានអះអាងថា គ្រូធ្មប់ដែលបានតំណែងខ្ឡួនចូលទៅក្នុងស្បែកមនុស្សនឹង “ហើយក្លាយជាមនុស្សមន្តអាគម្មម្នាក់ផ្សេងទៀភ្លាមៗ”។

Þórarinsdóttir ពន្យល់ថា “គេត្រូវតែលួចកាក់ពីស្ត្រីមេម៉ាយក្រីក្រម្នាក់ នៅក្នុងពេលមានបុណ្យណូអែល បុណ្យអ៊ីស្ទើរ ឬថ្ងៃ Whitsunday [ពិធីបុណ្យគ្រីស្ទាននៅថ្ងៃអាទិត្យទីប្រាំពីរបន្ទាប់ពីបុណ្យអ៊ីស្ទើរ] ហើយរក្សាទុកក្នុងថង់ពងស្វាស “ ។

នាងបានអះអាងថា “ពេលនោះវាជួយអោយមនុស្សមានលុយច្រើន ហើយថង់ពងស្វាសនឹងមិននៅទទេឡើយនៅពេលដែលគ្រូធ្មប់ពិនិត្យ”។

Post បានទាក់ទងទៅសារមន្ទីរអាគមអាបធ្មប់អ៊ីស្លង់ ដើម្បីសុំការពន្យល់លម្អិត។

Þórarinsdóttir បានពន្យល់ថា ប្រសិនបើមនុស្សម្នាក់ចង់ជៀសវាងឲ្យផុតពីសំណាងបែបរបស់ពួកគេ គឺមានវិធីដ៏ជាក់លាក់មួយ ដែលថាខោនេះត្រូវតែផ្តូរពីអ្នកប្រើប្រាស់ម្នាក់មុននេះទៅអ្នកប្រើប្រាស់ម្នាក់ផ្សេងទៀត។

“ ទោះជាយ៉ាងនេះក្តី ឌួងវិញ្ញាណនាំសំណាងរបស់គាត់គឺនឹងនាំមកនូវគ្រោះថ្នាក់ លុះត្រាណាតែគាត់បំផ្លាញវាចោល”necropants” មុនពេលគាត់ស្លាប់” ។ ប្រសិនបើគាត់ស្លាប់ដោយស្លៀកខោក្នុង នោះរាងកាយរបស់គាត់នឹងមានឆ្លងចៃនៅពេលគាត់ស្លាប់” Þórarinsdóttir និយាយដូច្នេះ។

“ ដូច្នេះ អាបធ្មប់ត្រូវតែស្វែងរកនរណាម្នាក់ដែលចង់យកខោនេះ ហើយស៊កជើងរបស់គាត់ទៅក្នុងជើងខោខាងស្តាំ មុនពេលអាបធ្មប់ដើរចេញពីផ្នែកខាងឆ្វេង។ ខោនេះនឹងបន្តទាញប្រាក់សម្រាប់ម្ចាស់ជំនាន់ក្រោយរាប់តំណតរៀងទៅ” ៕