បទវិភាគ

បទវិភាគ៖មានកត្តា៣យ៉ាងដែលធ្វើឲ្យជនជាតិរុស្ស៊ីមានជំនឿថាពួកគេពិតជាអាចឈ្នះសង្គ្រាម

ប្រែសម្រួល៖ សហការី

ការវាយប្រហាដោយយោធាអ៊ុយក្រែននាពេលថ្មីៗនេះបានធ្វើអោយប្រជាជនជាច្រើនរំពឹងទុកថាការឈ្លានពានរបស់រុស្ស៊ីនឹងត្រូវបញ្ចប់ដោយរបៀបណា។ អ្នកគាំទ្រលោកខាងលិចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះជោគជ័យរបស់អ៊ុយក្រែននៅភាគខាងកើតនៃទីក្រុង Kharkov។

យ៉ាងណាក៏ដោយ នោះគឺហាក់ដូចជាគ្មានអ្វីកើតឡើងទាល់តែសោះ បើធៀបនឹងការភ្ញាក់ផ្អើលទាំងនោះសម្រាប់អ្នកសង្កេតការណ៍រុស្ស៊ី។ នៅពេលដែលអ៊ុយក្រែនដណ្តើមបានទឹកដីកាន់តែច្រើនក្នុងរយៈពេលពីរសប្តាហ៍ជាងរុស្ស៊ីទទួលបានក្នុងរយៈពេលប្រាំមួយខែ។ ទូរទស្សន៍រុស្ស៊ីសកម្មដោយក្រុមអ្នកវិភាគដែលព្យាយាមបង្វែរស្ថានការណ៍ជាក់ស្តែងនិងខិតខំបិទបាំងការបរាជ័យដ៏ជូរចត់របស់ខ្លួន។

ភាពស្លន់ស្លោរបស់រុស្ស៊ីចំពោះការវាយបកនៅលើសមរភូមិមិនបានសម្តែងឲ្យគេឃើញថាក្នុងប្រទេសមិនមានការភ្ញាក់ផ្អើលនោះទេ។ អ្នកជំនាញរុស្ស៊ីបានបង្កើតនូវទេវកថាមួយចំនួនបកស្រាយលើបញ្ហាសង្គ្រាមថាពិភពលោកដ៏ធំធេងនេះត្រឹមត្រូវទេក្នុងកាចូលមកពាក់ព័ន្ធក្នុងសង្គ្រាមអស់រយៈពេលប្រាំពីរខែចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ដូចដែលអ្នកវិទ្យាសាស្ត្រនយោបាយមកពី Columbia លោក Jack Snyderបានកត់សម្គាល់នៅក្នុងសៀវភៅ Myths of Empire របស់គាត់ អំពីរឿងជាតិនិយមជ្រុលដែលបម្រើតែផលប្រយោជន៏ឲ្យខ្លួនឯងហើយគិតថាការវាយដណ្តើមយកទឹកដីជារឿងងាយៗហើយធម្មតាៗសម្រាប់របបដែលលាយលឡំគ្នានូវរូបធាតុផ្សំនៃរបបផ្តាច់ការនិយម និងប្រជាធិបតេយ្យនិយម។

វិធានការទាំងនេះគ្រាន់តែជាការទប់ស្កាត់មួយផ្នែកដោយឡែកលើកម្លាំងរុស្ស៊ីដូចជាការរួមគ្នាដាក់ទណ្ឌកម្ម ការរឹតបន្តឹងទិដ្ឋាការ​​និងការកាត់ផ្តាច់ទំនាក់ទំនងពាណីជ្ជកម្មដោយស្ម័គ្រចិត្តបានកាត់បន្ថយការផ្លាស់ប្តូរសេដ្ឋកិច្ចភាគច្រើនរវាងរុស្ស៊ី និងលោកខាងលិច។ ទំនាក់ទំនងកម្រិតខ្ពស់មានតិចតួចបំផុតយោងតាមសាលាគ្រប់គ្រង Yale សាជីវកម្មចម្រុះជាតិសាសន៍ប្រហែល 1,000 បានដកថយ ឬបិទប្រតិបត្តិការជាមួយរុស្ស៊ី។ ដូចគ្នានេះដែរ ភាពជាដៃគូសិក្សាស្ទើរតែទាំងអស់ត្រូវបានកាត់ផ្តាច់ដោយសមភាគីមកពីសាកលវិទ្យាល័យលោកខាងលិច។ នៅក្នុងប្រទេសរុស្ស៊ី ការប្រឆាំងនយោបាយក្នុងស្រុកចំពោះសង្គ្រាមត្រូវបានបង្ក្រាបយ៉ាងសាហាវ។ នៅមានវិធីមួយចំនួនទៀត ដែលថារបាំងដែកថែបសម័យថ្មីនេះគឺមិនអាចជ្រាបចូលបានដូចក្នុងអំឡុងសង្គ្រាមត្រជាក់នោះទេ។

ហេតុផលដូចម្តេចបានជាជនជាតិរុស្សីនៅតែគិតថាគេអាចឈ្នះសង្គ្រាម។ តើដូចម្តេចទៅហៅថាហេតុផល ៣យ៉ាង?

លោកខាងលិចកំពុងសាកល្បងបច្ចេកវិទ្យាយោធាថ្មីសន្លាងជាច្រើនប្រភេទនៅក្នុងប្រទេសអ៊ុយក្រែនដោយមិនបាច់សង្ស័យទេ នយោបាយលោកខាងលិចជាការបង្កអស្ថិរភាព។ ក្នុងរយៈពេលប្រាំពីរខែចាប់តាំងពីលោកពូទីនបានលុកលុយអ៊ុយក្រែន នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានចាកចេញពីតំណែង នាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi បានលាលែងពីតំណែង គណបក្សរបស់ប្រធានាធិបតីបារាំEmmanuel Macron បានបាត់បង់សមាជិកសភាភាគច្រើន ហើយគណបក្សរបស់លោកប្រធានាធិបតី Joe Biden ហាក់ដូចជាត្រៀមខ្លួនសម្រាប់កាបាតបង់នៅពាក់កណ្តាលអាណត្តិ។ បើទោះជារុស្សីរំជើបរំជួលលើសាមគ្គីភាពដំបូងរបស់ណាតូជាមួយអ៊ុយក្រែន តើលោកពូទីន គិតខុសមែនទេដែលរំពឹងថាការគាំទ្ររបស់លោកខាងលិចនឹងធ្វើឲ្យខ្លួនឯងដួលរលំ?

ប៉ុន្តែមានកម្លាំងមួយដែលអាចដោះស្រាយការប្រេះឆារបស់លោកខាងលិចនោះគឺរុស្ស៊ីខ្លួនឯង។ ការកាត់ទោសលើអំពើដ៏ឃោរឃៅក្នុងសង្គ្រាមលើប្រទេសនេះគឺជាកត្តាមួយដែលអាចធ្វើអោយមានទំនុកចិត្តបំផុតដោយមិនមានការលើកលែងណាមួយចំពោះឧក្រិដ្ឋកម្មសង្រ្គាមដែលត្រូវបានរាយការណ៍ថាកើតមាននៅ Izyum, Bucha, Mariupol និងDonbas ទាំងនេះជាការក្រើនរំលឹកម្តងហើយម្តងទៀតដល់អ្នកសង្កេតការណ៍ខាងក្រៅអំពីការបង្ករភាពវឹកវររបស់រុស្ស៊ី។ ការវាយប្រហារដោយកាំជ្រួចដោយមិនរើសមុខទៅលើទីក្រុង Kharkov, Kyiv និង Odesa ក៏បានផ្តល់ជាមេរៀនក្នុងកំណត់ត្រាស្តីពីវិធីសាស្រ្តឆៅៗ និងប្រកបដោយមហិច្ឆតារបស់រុស្ស៊ី។

រឿងទាំងនេះនឹងបន្តបង្កឡើងដោយលោកពូទីន ពិតណាស់ វាជាយុទ្ធសាស្ត្រក្នុងស្រុករបស់គាត់ចាំបាច់ត្រូវតែដោះស្រាយ ដើម្បីរក្សាការគាំទ្រពីសាធារណជនចំពោះរឿងធ្វើសង្គ្រាមរបស់ លោកពូទីនដែលគាត់នៅមានជម្រើសតិចតួចប៉ុណ្ណោះ ប៉ុន្តែដើម្បីពង្រឹងវោហាសាស្ត្រនិងសកម្មភាពរបស់រុស្ស៊ីតាមមធ្យោបាយដែលអាចធ្វើទៅបានបានធ្វើឱ្យលោកខាងលិចកាន់តែពុះកញ្ជ្រោលឡើង។ នេះយោងតាមប្រភពដកស្រង់ព័ត៌មានឃើញថាវាជាអំពើប្រល័យពូជសាសន៍ក្នុងសង្គ្រាមរបស់រុស្ស៊ី។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីបានបង្ហោះលើគណនី Telegram លោក DmitryMedvedev មានការអត្ថាធិប្បាយយ៉ាងក្តៅគគុកអំពីការគិតគូរឡើងវិញនូវព្រំដែនរបស់អឺរ៉ុប រួមទាំងការព្រមានមួយថា “អ៊ុយក្រែនអាចនឹងបាត់បង់នូវអ្វីដែលនៅសេសសល់រួមទាំងអធិបតេយ្យភាពជារដ្ឋមួយរបស់ខ្លួន និងបាត់ពីផែនទីពិភពលោក”។ នៅក្នុងបទសម្ភាសន៍ជាមួយ លោករដ្ឋមន្ត្រីការបរទេស Sergey Lavrov បានចោទថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy អាចជា Nazi ទោះបីជាគាត់ជាជនជាតិជ្វីហ្វក៏ដោយ។ កាលពីខែមិថុនា លោក វ្ល៉ាឌីមៀ ពូទីន បានប្រៀបធៀបខ្លួនគាត់ទៅនឹងវិរបុរស លោក Peterដោយបកស្រាយថាយើងត្រូវតែយកមកវិញនូវអ្វីជាទឹកដីរបស់យើង សេចក្តីថ្លែងការណ៍បែបនេះបានធ្វើឲ្យភ្ញាក់ផ្អើលពាសពេញលោកខាងលិច ហើយការឺពឹងទុករបស់រុស្ស៊ីមានភាពអាប់អ៊ួចំពោះមតិសាធារណជនរបស់លោកខាងលិចខណៈដែលពួកគេទាមទារចង់មករស់នៅក្នុងក្រុងម៉ូស្គូ។ ក្នុងការស្ទង់មតិនាពេលថ្មីៗនេះបានបន្តបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់លោកខាងលិចក្នុងការប្រឆាំងនឹងរុស្ស៊ីធ្វើការកាត់យកទឹកដីរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងការស្ទង់មតិខែកញ្ញា ជនជាតិអាល្លឺម៉ង់ ៧០ ភាគរយបានយល់ព្រមគាំទ្រអ៊ុយក្រែន បើទោះបីជាកំពុងរងឥទ្ធិពលលើតម្លៃថាមពលខ្ពស់ជាងមុនក៏ដោយ។ នៅក្នុងការស្ទង់មតិមួយក្នុងខែសីហា ក្រុមប្រឹក្សា Chicago ស្តីពីកិច្ចការសកលបានរកឃើញថា ៧២ ភាគរយនៃជនជាតិអាមេរិកគាំទ្រការផ្តល់អាវុធបន្ថែម និងការផ្គត់ផ្គង់យុទ្ធោបករណ៏ដល់រដ្ឋាភិបាលអ៊ុយក្រែន។ ៥៨ ភាគរយក៏បានយល់ស្របថា “សហរដ្ឋអាមេរិកគួរតែគាំទ្រអ៊ុយក្រែនឱ្យបានយូរយោងតាមតម្រូវការចាំបាច់” ។

ការនិទានទេវកថារបស់រុស្ស៊ីនេះជាការមើលស្រាលលើស្វ័យភាពមេដឹកនាំជាប់ឆ្នោតរបស់លោកខាងលិចមានកាតព្វកិច្ចក្នុងការគ្រប់គ្រងសន្តិសុខជាតិ។ ដូចជាគោលជំហរដ៏រឹងមាំរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលទើបតែឈ្នះការបោះឆ្នោតឡើងវិញសម្រាប់អាណត្តិ ៥ ឆ្នាំតទៀតនឹងបន្តគោលនយោបាយការបរទេសរបស់បារាំងដោយមិនគិតពីការគ្រប់គ្រងរបស់សភា។ Elizabeth Truss អ្នកស្នងតំណែងរបស់ BorisJohnson នៅ ១០ Downing Street ហាក់ដូចជាមានការប្តេជ្ញាចិត្តក្នុងការទ្រទ្រង់ការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះអ៊ុយក្រែន។

សម្រាប់សហរដ្ឋអាមេរិក សូម្បីតែរលកនៃគណបក្សសាធារណរដ្ឋនៅក្នុងខែវិច្ឆិកា ស្ទើរតែមិនមានឥទ្ធិពលលើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែននោះទេ។ រដ្ឋបាលលោក Biden នឹងអនុវត្តគោលនយោបាយការបរទេសរយ៉ាងហោចណាស់ហូតដល់ ខែមករាឆ្នាំ ២០២៥។ ចំពោះសេចក្តីថ្លែងការរបស់រុស្ស៊ីទាំងអស់អំពីការបន្តលេងជាមួយនឹងលោកខាងលិចនោះ គឺវាស្ថិតនៅឆ្ងាយពីភាពប្រាកដនិយមថាតើរុស្ស៊ីអាចប្រយុទ្ធនឹងសង្រ្គាមបានក្នុងរយៈពេល ៣ ឆ្នាំទៀតបានដែឬទេ។ នៅឆ្នាំ ២០២៥ទីផ្សារទំនិញសកលទំនងជានឹងមានការកែសម្រួលចំពោះការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ហើយអឺរ៉ុបគួរតែម្ចាស់ការនឹងមានឯករាជ្យភាពពក្នុងវិស័យថាមពលរបស់រុស្ស៊ី និងឥទ្ធិពលសេដ្ឋកិច្ចរបស់រុស្ស៊ី។ សូម្បីតែសមភាគីរុស្ស៊ីរបស់យើងបានទទួលស្គាល់ថាទំនាក់ទំនថាមពលរវាងរុស្ស៊ី និងអឺរ៉ុបនឹងត្រូវកាត់ផ្តាច់ទាំងស្រុង។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចស៊ីវិលរបស់រុស្ស៊ីនឹងប្រឈមមុខនឹងការច្របាច់កបន្តពីការដាក់ទណ្ឌកម្ម។

ជាការពិតណាស់ អ្វីៗអាចផ្លាស់ប្តូរ — រដូវរងាដ៏អាក្រក់ ការវាប្រហារបញ្ច្រាសទិសលើសមរភូមិមួយចំនួន និងភាពវឹកវរកាន់តែច្រើននៅក្នុងរដ្ឋាភិបាលរបស់ពួកគេអាចធ្វើឲ្យលោកខាងលិចរត់រកដំណោះស្រាយមួយ។ ប៉ុន្តែមកដល់ពេលនេះ គេមានជំនឿថាការពិតណាស់ អ្វីៗអាចផ្លាស់ប្តូរ ចំពោះបស្ចិមប្រទេសនៅទន់ខ្សោយ តែបញ្ហានេះមិនមានប្រភពណាមួយគេបញ្ជាក់នោះទេ។

ចិននឹងក្លាយជាសរសៃឈាមទ្រទ្រង់ជីវិតរុស្ស៊ី

នៅពេលដែលត្រូវបានលើកសំណួរអំពីការប្រកួតប្រជែងសេដ្ឋកិច្ច និងការផ្លាស់ប្តូរបច្ចេកវិទ្យា ជនជាតិរុស្ស៊ីដែលយើងបាននិយាយជាមួយតែងតែមានវោហាសាស្ត្រចេញមកថា៖ បើទោះបីជាទណ្ឌកម្មរបស់លោកខាងលិចបានធ្វើឲ្យពួកគេលំបាកក៏ដោយ ក៏ប្រទេសចិននឹងក្លាយជា “អ្នកជិះលើរទេះសេះ” របស់រុស្ស៊ី។

រុស្ស៊ីចង់បានកិត្យានុភាពជាសកលដូចដែលខ្លួនមានក្នុងឋានៈជាមហាអំណាច។ ការរីកលូតលាស់ដែលពឹងផ្អែកកាន់តែខ្លាំងលើប្រទេសចិននឹងមិនអាចជួយក្នុងរឿងនេះបានទេ។

ដូចដែលសហសេវិក Fletcher របស់ខ្ញុំ ChrisChrisMiller បានកត់ត្រានៅក្នុងសៀវភៅរបស់គាត់ We Shall Be Masters យើងត្រូវតែធ្វើម្ចាស់លើខ្លួនឯង។ ប្រទេសរុស្ស៊ីមានជំនឿលើលោក Miller ថាការកត់ត្រានៅក្នុងសៀវភៅរបស់គាត់ទៀងទាត់ណាស់ថាវាអាចឈានទៅរកមជ្ឈឹមបូព៌ាក្នុងការឆ្លើយតបទៅនឹងទុក្ខលំបាកបង្កឡើងដោយពួកលោកខាងលិច។ ល្បែងមួយនេះមិនទទួលបានផលល្អទេ។

ប្រទេសចិនអាចជាមិត្តរបស់រុស្ស៊ីនៅលើក្រដាស ប៉ុន្តែការព្យាករណ៍ប្រកបដោយទំនុកចិត្តរបស់សហសេវិករុស្សីរបស់យើងចំពោះការជួយសង្គ្រោះសេដ្ឋកិច្ចទំនងជាមិនទទួលផលឆាប់ៗនោះឡើយ។

ទណ្ឌកម្មផ្នែកបច្ចេកវិទ្យានឹងមិនទំនងធ្វើអោយរុស្ស៊ីឈឺចាប់ប៉ន្មាននោះទេ

មានចំណុចមួយក្នុងចំណោមគោលដៅមួយចំនួនដែលសូម្បីតែលោកពូទីនក៏បានទទួលស្គាល់ថាកាឈឺចាប់ខ្លាំងគឺទណ្ឌកម្មលើការនំាចូលទំនិញបច្ចេកវិទ្យាកំរិតខ្ពស់។

ប្រជាជនរុស្ស៊ីមានទំនុកចិត្តថា ចិននឹងតបស្នងសម្រាប់ការវាយប្រហារលើសេដ្ឋកិច្ចក្នុងរយៈពេលដ៏ខ្លីមួយដែលរងឥទ្ធិពលពីការដាក់ទណ្ឌកម្ម។ ភាពជាដៃគូយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូជាមួយទីក្រុងប៉េកាំងនឹងបើកលំហូរពាណិជ្ជកម្មដ៏រីកចម្រើនខាងបចេ្ចកវិទ្យា និងធនធានធម្មជាតិ។ អ្នកប្រាជ្ញរុស្ស៊ីម្នាក់បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រុស្ស៊ីក្នុងថានៈជាដៃគូលើកិច្ចសហប្រតិបត្តិការបច្ចេកទេសទ្វេភាគីនោះលែងមានទៀតហើយ។

យោងតាមការលើកឡើងនេះ បើទោះបីជាទសវត្សរ៍ក្រោយមានការលំបាកក៏ដោយ ក៏នៅឆ្នាំ ២០៣២ សហរដ្ឋអាមេរិកនឹងមិនមានអំណាចក្នុងការបញ្ឈប់អ័ក្សចិន-រុស្ស៊ីបានទេ។ ដូចដែលអ្នកប្រាជ្ញរុស្ស៊ីម្នាក់បានពន្យល់ខ្ញុំថា “អ្នកបានធ្លាក់ចុះជាយូរមកហើយ។

មានហេតុផលត្រឹមត្រូវមួយចំនួនសម្រាប់ឥស្សរជនរុស្ស៊ីជឿលើរឿងនេះ។ ប្រទេសចិនគឺជាមហាអំណាចខាងបច្ចេកវិទ្យាមួយ” ។(ទោះបីជាភាពប៉ិនប្រសប់របស់ខ្លួនក្នុងបច្ចេកវិទ្យាទំនើបអាចនិយាយបំផ្លើសបន្តិចក៏ដោយ)។ ហើយមុនការឈ្លានពានរុស្ស៊ីនិងចិនបានយល់ព្រមក្នុងសេចក្តីថ្លែងការណ៍រួមដោយអះអាងថា “មិត្តភាពរវាងរដ្ឋទាំងពីរគ្មានដែនកំណត់ គ្មានតំបន់ដែលត្រូវហាមឃាត់” នៃកិច្ចសហប្រតិបត្តិការឡើយ។ មានការងឿងឆ្ងល់តិចតួចដែលថា ដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់មេដឹកនាំចិន Xi Jinping ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត Covid១៩ រួមមានការជួបជាមួយលោក Putin នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Samarkand ប្រទេស Uzbekistan កាលពីសប្តាហ៍មុន។

ស្តាប់ទៅដូចជាមានទំនាក់ទំនងដ៏កក់ក្ដៅ! ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសង្រ្គាមបានរីករាលដាលឡើង ដែនកំណត់មិត្តភាពមួយចំនួននោះក៏ត្រូវបានបង្ហាញពិផលវិបាកផងដែរ។ ប្រទេសចិនបានផ្តល់ការគាំទ្រខាងវោហាសាស្ត្រមួយចំនួននៅអង្គការសហប្រជាជាតិ។ ទីក្រុងប៉េកាំងក៏រីករាយក្នុងការបង្កើនការទិញប្រេងរបស់រុស្ស៊ី — នៅក្នុងការបញ្ចុះតម្លៃដ៏ច្រើនដូចដែលខ្លួនបានធ្វើនៅពេលដែលអ៊ីរ៉ង់ប្រឈមមុខនឹងទណ្ឌកម្មរបស់លោកខាងលិចកាលពីមួយទសវត្សរ៍កន្លងមក។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានបកស្រាយប្រាប់រ៉យទ័រកាលពីរដូវក្តៅកន្លងទៅនេះថា “ប្រទេសចិនមិនផ្តល់ការគាំទ្រផ្នែកឧបករណ៏និងសម្ភារទេ” ។”យើងមិនបានឃើញ PRC (សាធារណៈរដ្ឋប្រជាមានិតចិន) ចូលរួមក្នុងការគេចចេញពីប្រព័ន្ធ ឬមានផ្តល់ឧបករណ៍យោធាដល់រុស្ស៊ីនោះទេ”។

សូម្បីតែការគាំទ្រវោហាសាស្ត្ររបស់គេក៏មានដែនកំណត់ ដូចដែលលោកពូទីនបានឃើញក្នុងសប្តាហ៍មុននៅឯកិច្ចប្រជុំកំពូល Uzbekistanជាកន្លែងដែលគាត់ទទួលស្គាល់ថាប្រទេសចិនបានសម្តែង “ការព្រួយបារម្ភ” ចំពោះគាត់អំពីសង្គ្រាមរបស់រុស្ស៊ី ដែលជាការទទួលស្គាល់ជាសាធារណៈខុសពីធម្មតាដែលមានការប្រុងប្រយ័ត្នលើសម្ព័ន្ធមិត្ត។

នេះមិនគួរឱ្យភ្ញាក់ផ្អើលទេ។ តាមទស្សនៈរបស់ទីក្រុងប៉េកាំង ការលុកលុយរបស់រុស្ស៊ីបានធ្វើឱ្យមានការចាប់អារម្មណ៍ដែលចិនចង់បានថាតើចិននឹងព្យាយាមធ្វើអ្វីមួយដែលស្រដៀងគ្នានេះដែរនៅតៃវ៉ាន់។ មន្ត្រីចិនបានសម្តែងការខកចិត្តចំពោះខ្ញុំចំពោះចំណងដែលរុស្ស៊ីបានដាក់លើពួកគេ។ ប្រទេសចិនមានចំណាប់អារម្មណ៍ជាយុទ្ធសាស្រ្តជាក់ស្តែងក្នុងការរក្សាទីក្រុងមូស្គូជាសម្ព័ន្ធមិត្ត ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានថយចុះជាមួយរុស្ស៊ី។

លើរាល់ការពិភាក្សាអំពីការកាត់ផ្តាច់សេដ្ឋកិច្ចរវាងចិន និងសហរដ្ឋអាមេរិក ការនាំចេញរបស់ចិនទៅកាន់លោកខាងលិចបានកើនឡើងដល់កម្រិតដែលគួឲ្យកត់សម្គាល់កាលពីឆ្នាំមុន។ ប្រទេសចិនមិនមានបំណងក្នុងការបំផ្លិចបំផ្លាញប្រទេសជិតខាងដែលជាមហាអំណាចរបស់ខ្លួននោះទេ ប៉ុន្តែខ្លួនក៏មិនមានចំណាប់អារម្មណ៍ក្នុងការបង្អាក់ជំហររបស់ខ្លួននៅក្នុងកាធ្វើសេដ្ឋកិច្ចពិភពលោកដែរ។ ដូចដែលលោកអនុប្រធាន Carnegie Endowment សម្រាប់សន្តិភាពអន្តរជាតិ Evan Feigenbaum បាននិយាយថា “ការពិតគឺថាប្រទេសចិនគឺភាគច្រើនមិនដែលគាំទ្រនរណាម្នាក់ទេ” ។

ហើយការដែលរុស្ស៊ីពឹងលើចិនជាខ្សែទ្រទ្រង់ជីវិតនោះឃើញថាកាន់តែតិច គេនឹងត្រូវធ្វើឲ្យគេមើលឃើញថារុស្ស៊ីជាមហាអំណាចឯករាជ្យ។

មានអត្ថបទមួយចំនួនរួចហើយដែលពិពណ៌នាអំពីប្រទេសរុស្ស៊ីថាជា “ដៃគូវ័យក្មេង” នៅក្នុងទំនាក់ទំនងចិន-រុស្ស៊ី ដែលជាការអះអាងដាក់ចំណាត់ថ្នាក់រុស្ស៊ីមានអាយុគ្រប់គ្រាន់ក្នុងការចងចាំនៅពេលដែលប្រទេសចិនត្រូវបានគេចាត់ទុកជារដ្ឋក្រោបង្គាប់រុស្ស៊ី។

រុស្ស៊ីចង់បានកិត្យានុភាពសកលដូចដែលខ្លួនធ្វើឋានៈមហាអំណាច។ ការរីកលូតលាស់ដែលពឹងផ្អែកកាន់តែខ្លាំងលើប្រទេសចិននឹងមិនអាចជួយក្នុងរឿងនេះបានទេ។

ដូចដែលសហសេវិក Fletcher របស់ខ្ញុំ ChriMiller កត់ត្រានៅក្នុងសៀវភៅរបស់គាត់ We Shall Be Masters ប្រទេសរុស្ស៊ីបានជឿជាក់ជាទៀងទាត់ថាវាអាចងាកទៅរកបូព៌ាក្នុងការឆ្លើយតបទៅនឹងការលំបាកនៅលោកខាងលិច។ ល្បែងនេះមិនដែលលេងបានល្អទេ។

ចំពោះយើងការជួយស្រោចស្រង់សេដ្ឋកិច្ចទំនងជាមិនឆាប់នោះទេ។

ទណ្ឌកម្មផ្នែកបច្ចេកវិទ្យានឹងមិនឈឺចាប់ពេកសម្រាប់រុស្ស៊ីទេ

តំបន់មួយក្នុងចំណោមតំបន់មួយចំនួនដែលសូម្បីតែលោកពូទីនបានទទួលស្គាល់ការឈឺចាប់ភ្លាមៗនោះគឺការដាក់ទណ្ឌកម្មលើទំនិញបច្ចេកវិទ្យាខ្ពស់។

មានការទទួលស្គាល់ជាទូទៅថា ពលរដ្ឋរុស្ស៊ីនឹងមិនអាចទិញទំនិញប្រើប្រាស់លំដាប់កំពូលបានគ្រប់ប្រភេទក្នុងពេលឆាប់ៗនេះទេ។អ្នកជំនាញជាច្រើនបានទទួលស្គាល់ថាទំនិញប្រើប្រាស់របស់រុស្ស៊ីនឹងត្រឡប់ទៅបច្ចេកវិទ្យាកម្រិតទសវត្សរ៍ឆ្នាំ ១៩៩០វិញហើយ។ ជាឧទាហរណ៍ មានអ្នកគាំទ្រច្រើនក្នុងរដូវក្តៅ ដោយសារតែរថយន្ត Lada ថ្មីរបស់រុស្សីដែលមិនមានរងទណ្ឌកម្មបានចេញមកដំឡើងនៅក្រៅប្រទេស។ វាខ្វះពោងខ្យល់ និងប្រព័ន្ធហ្រ្វាំងចាក់សោរ ប៉ុន្តែវាជាឡាន!ទោះជាយ៉ាងណាក៏ដោយសម្រាប់អ្នកប្រាជ្ញរុស្ស៊ីរបស់យើង បច្ចេកវិទ្យាអ្នកប្រើប្រាស់បែបនេះនឹង “ល្អគ្រប់គ្រាន់សម្រាប់ពលរដ្ឋរុស្ស៊ី។

នោះបានន័យថា អ្នកជំនាញរុស្ស៊ីក៏ជឿជាក់ផងដែរថា ប្រទេសនេះអាច នឹងអភិវឌ្ឍន៍សមត្ថភាពផ្ទៃក្នុង ដើម្បីរក្សាការប្រកួតប្រជែងក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដូចជាផ្នែកពង្រឹងសមត្ថភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាដើម។ អ្នកសិក្សាម្នាក់ថែមទាំងបានធ្វើការប្រៀបធៀបទៅនឹងប្រទេសកូរ៉េខាងជើងដែលអាចអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរក្រោមការហាមឃាត់ទាំងស្រុង ដែលប្រហែលជាលើកដំបូងអ្នកណាម្នាក់បានលើកឡើងពីកូរ៉េខាងជើងថាជាជោគជ័យផ្នែកបច្ចេកវិទ្យានឹងមានការជឿជាក់ថាអ្នកជំនាញលើការច្នៃប្រឌិតបច្ចេកវិទ្យាមានការសង្ស័យកាន់តែច្រើនអំពីសមត្ថភាពរបស់រុស្ស៊ីក្នុងការរក្សាការប្រកួតប្រជែងដោយនិយាយថា បញ្ញាសិប្បនិមិត្ត ខណៈពេលដែលត្រូវបានរារាំងពីសហគមន៍វិទ្យាសាស្ត្រពិភពលោក។ រុស្ស៊ីកំពុងយឺតយ៉ាវលើ AI រួចហើយ មុនពេលការលុកលុយខែកុម្ភៈ ហើយខណៈដែលមជ្ឈមណ្ឌលស្រាវជ្រាវកងទ័ពជើងទឹកថ្មីៗនេះបានសន្និដ្ឋានថា “ការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាខ្ពស់របស់បស្ចិមប្រទេសទៅកាន់ប្រទេសរុស្ស៊ីទំនងជាធ្វើឱ្យមានការឈឺចាប់នៅក្នុងវិស័យ AI របស់រុស្ស៊ីរួចទៅហើយ”។

ម៉្យាងវិញទៀត រុស្សីនឹងមិនអាចយកឈ្នះលើការវិនិយោគរបស់លោកខាងលិចនៅក្នុងបច្ចេកវិទ្យាថ្មីនេះ។ ជាទូទៅ ការហោះហើររបស់បុគ្គលិក IT រុស្ស៊ីរាប់ម៉ឺននាក់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើមនឹងធ្វើឱ្យវាកាន់តែពិបាកសម្រាប់រុស្ស៊ីក្នុងការរក្សាល្បឿនអភវឌ្ឍន៏ហើយការខ្លោចផ្សារហួសប្រមាណនោះគឺមិនមានគ្រប់គ្រាន់លើទំនិញប្រើប្រាស់។ ការពិតវាសាមញ្ញដែរទេគឺថា រនាំងសេវាងបច្ចេកវិទ្យាស៊ីវិល និងយោធាគឺអាចជ្រាបចូលគ្នាបានច្រើនជាងក្នុងសម័យសង្គ្រាមត្រជាក់។ បន្ទះសៀគ្វីកុំព្យូទ័រដូចគ្នាដែលអាចឱ្យស្មាតហ្វូនដំណើរការនឹងត្រូវការសម្រាប់ផ្នែក ទំនើបកម្មយោធាផងដែរ។ រុស្ស៊ីអាចរកវិធីដោះស្រាយបានខ្លះៗក៏ ប៉ុន្តែក្នុងកម្រិតមួយនៅមានកំណត់។

ការពិតដ៏លំបាកលំបិនគឺមាននៅទីនេះនោះគឺថា ប្រទេសរុស្ស៊ីភាគច្រើនផ្នែកខាងស៊ីវិល ចំណែកសមត្ថភាពយោធានឹងកាន់តែធ្លាក់ចុះផងដែរ។ គាត់ថាវាពិតជាមិនគួរឲ្យជឿទេដែលថា ជនជាតិរុស្សីដ៏ថ្លៃថ្នូម្នាក់និយាយអំពីខ្លួនឯងបែបនេះនោះ។ នេះជាសំដីរបស់លោក Daniel W. Drezner ដែលជាសាស្រ្តាចារ្យផ្នែកនយោបាយអន្តរជាតិ និងជាសហនាយកនៃកម្មវិធី Russia and Eurasia នៅសាលាច្បាប់ និងការទូត Fletcher នៅសាកលវិទ្យាល័យ Tufts៕