បច្ចេកវិទ្យា

មហាយក្សចិនបានបាញ់បង្ហោះផ្កាយរណបពិសោធន៍ថ្មីបន្ថែមទៀត

ប្រែសម្រួល៖ រ៉ាម៉េត

ប្រទេសចិនកាលពីថ្ងៃសៅរ៍ទី២៩ តុលា ឆ្នាំ២០២២បានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់គន្លងដែលបានគ្រោងទុកចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន។

រូបថត៖ Wang Jiangbo/Xinhua

ក្រុមអ្នកបច្ចេកទេសបានឲ្យដឹងថា ផ្កាយរណប Shiyan-20 C ត្រូវបានបាញ់បង្ហោះនៅម៉ោង 9:01 នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែត Long March-2D ។

គេបានឲ្យដឹងទៀតថា ផ្កាយរណបនោះនឹងត្រូវបានប្រើជាចម្បងគឺសម្រាប់ការផ្ទៀងផ្ទាត់ក្នុងគន្លងនៃបច្ចេកវិទ្យាថ្មីៗ ដូចជាការត្រួតពិនិត្យបរិស្ថានអវកាសជាដើម។

គួរបញ្ជាក់ដែរថា ការបាញ់បង្ហោះនេះបានកត់សម្គាល់បេសកកម្មលើកទី 445 នៃរ៉ុក្កែតផ្ទុក Long March ៕

រូបថត៖ Wang Jiangbo/Xinhua

រូបថត៖  Wang Jiangbo/Xinhua