កម្សាន្ដ

Emma Harper នាមជា ‘នាងមច្ឆា’មានជីវិតពិតដែលអាចដកដង្ហើមបានរហូតដល់៤នាទីនៅក្នុងទឹក

ប្រែសម្រួល៖សហការី

សង្ស័យថាជាតួអង្គនាងមច្ឆាមួយដ៏ល្បីល្បាញបំផុតក្នុងពិភពលោក គឺ នាងមច្ឆា Ariel ដកស្រង់ចេញពី បុរាណនិទាន Disney Classic ក្រោមចំណងជើងថា “នាង មច្ឆាតូច“។

ក៏ប៉ុន្តែគេត្រូវការស៊ីជំរៅក្នុងសាច់រឿងរបស់ នាងមច្ឆា Ariel ក្នុងការជួបជាមួយ Emma Harper ដែលជាតួអង្គមេមច្ឆាមកពី Cornwall ក្នុងចក្រភពអង់គ្លេសហើយជាគ្រូបង្វឹករបស់អ្នកហាត់សំដែង ថាគេផ្តល់ឱកាសឲ្យនាង Ariel ចាត់ចែងរកលុយសម្រាប់ខ្លួននាង។

  • នាងត្រូវបានគេហៅថា “ មេមច្ឆា”

គាត់ជាម្តាយរបស់កូនបីនាក់គាត់មានអាយុ ៤១ ឆ្នាំ បានប្រាប់ Fox News Digital ថានាងបានចាប់ផ្តើម សំដែងជា “នាងមច្ឆា” អស់ជាច្រើនឆ្នាំមកហើយ ក្រោយពេលដែលឪពុកគាត់បានស្លាប់ទៅ គាត់បានព្យាយាមហ្វឹកហាត់សំដឹលខ្លួននៅសមុទ្រ។

នាងបាននិយាយថា៖ “ ជំនាញនៃការសំដែងរបស់ខ្ញុំ មានទាំងការច្នៃប្រឌិត ទំាងការមុជក្នុងទឹកបានដោយសេរីដូចជាផ្ទះរួម នេះហើយជាវាសនា»។

ភាគច្រើននាងចំណាយពេលនៅក្នុងមហាសមុទ្រ ដោយអះអាងថានាងដាក់ “មន្តអាគម” ទៅក្នុងទឹកហើយបង្វឹកអ្នកដទៃទៀតសំដែងជានាងមច្ឆា។

Harper បាននិយាយថា មានមនុស្សកាន់តែច្រើនឡើងចាប់អារម្មណ៍ហើយកាន់តែមានចំណូលចិត្ត។

នាងបាននិយាយថា ” នាងមច្ឆាកំពុងធ្វើឲ្យកើតឡើងនូវរលកមន្តអាគម សត្វមច្ឆាកំពុងប្រមូលផ្តុំគ្នា” ។

« [វគ្គ] ទាំងនេះជួយធ្វើឲ្យមានជំនឿលើមហាសមុទ្រ និងរៀនយល់ឲ្យច្បាស់ពីសមុទ្រ និង វិធីសំដិលខ្លួន។

Harper បាននិយាយថា នាងត្រូវរក្សាលំនឹងកាយសម្បទា ដើម្បីធ្វើកាសំដែងឲ្យបានជោគជ័យ ទោះបីជាត្រូវសំដែងនៅក្នុងសីតុណ្ហភាពទឹកត្រជាក់ពេញមួយឆ្នាំក៏ដោយ។

“ខ្ញុំត្រូវនៅសមុទ្រច្រើនថ្ងៃដើម្បីសម្របតាមសីតុណ្ហភាពក្នុងទឹកនៅចក្រភពអង់គ្លេស។ ខ្ញុំមិនអាចងូតទឹកក្ដៅតទៀតនោះទេ ” ។

សត្វមច្ឆាក៏មានជំនាញទប់ដង្ហើមគួរឱ្យចាប់អារម្មណ៍ផងដែរ ដោយនិយាយថានាងអាចទប់ដង្ហើមនៅក្រោមទឹកបានរយៈពេល ៤  នាទី។

នាងបាននិយាយថា៖ “ ខ្ញុំអាចទប់ដង្ហើមបានបួននាទី ប៉ុន្តែខ្ញុំចង់ធ្វើប្រាំមួយនាទីនៅពេលអនាគ ‘ ។

Harper ក៏អាចជ្រមុជខ្លួនចុះក្នុងទឹកបានជ្រៅណាស់ដែរ ដោយនិយាយថាការជ្រមុជទឹកលើកដំបូងរបស់នាង នាងបានធ្វើការជ្រមុជទឹករហូតដល់ជម្រៅ ៦៥ ហ្វីត ខណៈពេលដែលកំពុងហែលទឹកជាមួយនឹងកន្ទុយស៊ីលីកូមទម្ងន់ ៣៥ ផោន ត្រូវបានគេហៅថា “Pollock” នាងបានហែលនៅក្រោមនីវ៉ូទឹកសមុទ្រ ៤៩ ហ្វីត។ អ្វីៗទាំងនេះតើកូនប្រុសទាំងបីគិតយ៉ាងណាចំពោះការងាររបស់ម្តាយ?

នាងបាននិយាយថា ពួកគេត្រូវបានលើកទឹកចិត្តឱ្យធ្វើការនៅក្នុងទឹកផងដែរ។

នាងបាននិយាយថា៖ “ ម្នាក់កំពុងចាប់ផ្តើមហ្វឹកហាត់ស្គីនៅរដូវផ្ការីក ម្នាក់ជាអ្នកមុជទឹកបែបធម្មតា ហើយចង់ដាក់កន្ទុយ ហើយម្នាក់ទៀតនោះមានកម្ពស់ខ្ពស់ដូច្នេះគាត់ជាអ្នកការពារសន្តិសុខរបស់ខ្ញុំ” ។

នាងបាននិយាយថា Harper ក៏ជំរុញឲ្យមានការអភិរក្សមហាសមុទ្រ និងការរៀនរស់នៅឆ្ងាយពីជីវិតនៅសមុទ្រ៕