បច្ចេកវិទ្យា

អង្គការNASA កំពុងរៀបចំឲ្យអាម៉េរិកត្រឡប់ទៅជាន់ឋានព្រះចន្ទឡើងវិញ

ប្រែសម្រួល៖ សហការី

NASA គ្រោងនឹងបាញ់បង្ហោះរ៉ុក្កែតនាំយាន Artemis I ទៅកាន់លំហអាកាសក្នុងរយៈពេលមិនដល់មួយខែទៀតនោះទេ។

វាគឺជាផ្នែកមួយនៃផែនការដើម្បីឲ្យជនជាតិអាម៉េរិកត្រឡប់មកឋានព្រះចន្ទវិញ និងដើម្បីធ្វើការរុករកលើលំហអាកាសបន្ថែមទៀតដែលជាផែនការដំបូងបង្អស់ក្នុងរយៈពេលប្រាំទសវត្សរ៍ចាប់តាំងពីបេសកកម្ម របស់យានApollo។

ក្រុមអ្នកស្រាវជ្រាវ និង ក្រុមបច្ចេកវិទ្យាវាលខ្សាច់ (Desert RATS) របស់ក្រុម NASA និងដៃគូ រួមទាំងអ្នកភូមិសាស្ត្ររបស់សហរដ្ឋអាម៉េរិក បាននិងកំពុងហ្វឹកហ្វឺនធ្វើកិច្ចប្រតិបត្តិការយានរុករករ៉ូវ័រប្រហែលមួយម៉ោងចេញពី GrandCanyon ត្រឹមតែជាងពីរសប្តាហ៍កន្លងទៅប៉ុណ្ណោះ។ បេសកកម្មហ្វឹកហ្វឺនផ្តោតជាចម្បងលើប្រតិបត្តិការ ក្នុងការប្រើប្រាស់សម្ពាធលើយានរុករករ៉ូវ័រ និងធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យាបច្ចុប្បន្ន។ អ្នកជំនាញ NASA និយាយថា ជំនាញទាំងនេះគឺជារូបធាតុចម្បងនៃបេសកកម្ម Artemis នាពេលអនាគត។

យានរ៉ូវ័រដែលកំពុងត្រូវបានគេសាកល្បងត្រូវបានគេកសាងឡើងអស់ពេលជាងមួយទសវត្សរ៍មកហើយ។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការដើម្បីធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យាបច្ចុប្បន្នដែលកំពុងត្រូវបានប្រើប្រាស់។

អ្នកគ្រប់គ្រងបេសកកម្មរបស់ Desert RATS លោក Barbara Janoiko បាននិយាយថា”យើងកំពុងចាប់ផ្តើមដោយធ្វើការសាកល្បងនៅទីនេះនៅលើផែនដី បន្ទាប់មកបន្តទៅធ្វើការសាកល្បងនៅលើភពព្រះចន្ទហើយបន្ទាប់មកប្រើប្រាស់ព្រះចន្ទជាជំហានឆ្ពោះទៅកាន់ភពអង្គារ”សមាជិកនាវិករបស់ Desert RATS កំពុងធ្វើត្រាប់ការអនុវត្តបេសកកម្មលើឋានព្រះចន្ទនៅក្នុងវាលខ្សាច់នូវរបៀបរស់នៅ និងធ្វើការនៅក្នុងយានរ៉ូវឺរ។ ក្នុងអំឡុងពេលហ្វឹកហ្វឺនទាំងនេះ អង្គការណាសា និងទីភ្នាក់ងាររុករកអវកាសជប៉ុនកំពុងប្រមូលទិន្នន័យអំពីរចនាឧបរណ៏ប្រើប្រាស់សម្ពាធរបស់យានរ៉វ័រ ការបង្កើតប្រព័ន្ធបញ្ជារបៀបបើកបរ ការកំណត់ពេលវេលា និង ប្រតិបត្តិការខុសបច្ចេកទេស ដើម្បីផ្តល់នូវសក្តានុពលនៃទស្សន:បង្កើតយានរុករកដែលមានសម្ពាធនាពេលអនាគត។

Janoiko បាននិយាយថា “យើងកំពុងចូលរួមចំណែកក្នុងកម្មវិធីតូចមួយដើម្បីកំណត់ពីរបៀបរុករកផ្ទៃព្រះចន្ទហើយបន្ទាប់មក Mars ដែលជាផ្នែកនៃផែនការ Artemis”

យានរុករកព្រះចន្ទមានមុខងារជាច្រើន រួមទាំងផ្លូវដើរបៀបក្តាម ដែលអាចឱ្យអវកាសយានិកបើកបរលើដីររដិបរដុប និងរុករកផ្នែកដែលមិនធ្លាប់មានពីមុនមករបស់ព្រះចន្ទ។

Janoiko បាននិយាយថា “យើងនឹងកំណត់យកតំបន់ប៉ូលខាងត្បូងអនុវត្តបេសកកម្មលើឋានព្រះចន្ទ។ ដូច្នេះវានឹងមានភូមិសាស្ត្រខុសគ្នាទាំងស្រុង និងមានការសិក្សាស្រាវជ្រាវខុសៗគ្នាដែលត្រូវសិក្សារុករកផ្នែកផ្សេងៗនៃព្រះចន្ទជាងពីមុន” ។

NASA រំពឹងថានឹងប្រើប្រាស់យានរុករកព្រះចន្ទដែលបញ្ជាដោយសម្ពាធទាំងនេះចាប់ផ្តើមពីយាន Artemis III ដែលត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ខាងមុខ។ បេសកកម្មនេះមានគោលបំណងដាក់ស្ត្រីដំបូង និងជាមនុស្សដំបូងដែលមានពណ៌សម្បុរដូចនៅលើឋានព្រះចន្ទយ៉ាដូច្នោះដែរ៕