បទវិភាគ

បទវិភាគ៖ រុស្ស៊ីយ៉ាងហោចណាស់ត្រូវការពេល៥ឆ្នាំដើម្បីស្តារបរិមាណស្តុកគ្រាប់មីស៊ីលឡើងវិញ

ប្រែសម្រួល៖សហការី

បើតាមអាជ្ញាធរអ៊ុយក្រែនបានវាតម្លៃថា សម្រាប់ការត្រៀមលក្ខណ:ជាមុនក្នុងការធ្វើសង្រ្គាមប្រទេសរុស្ស៊ីយ៉ាងហោចណាស់ក៏ត្រូវការរយ:ពេល៥ឆ្នាំដែរដើម្បីរក្សាទុកបរិមាណស្តុកនៃក្បាលគ្រាប់មីស៊ីលនាំផ្លូវកំរិខ្ពស់។

ប្រភពនានាដែលបានដកស្រង់៖ “គេត្រូវការប្រើពេល៥ឆ្នាំដើម្បីរក្សាបរិមាណឲ្យគ្រប់គ្រាន់តាមចំនួនកំណត់ដែលមានគិតត្រឹមខែកុម្ភៈឆ្នាំ២០២២មុនពេលធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ជាមួយនោះ ទណ្ឌកម្មកំពុងរារាំងពួកគេហើយគេមិនអាចទទួលបានគ្រឿងបន្លាស់បន្ថែម”។

ព័ត៌មានលម្អិត៖ ប្រភពបញ្ជាក់ថា ប្រទេសរុស្ស៊ីអាចនឹងផលិតមីស៊ីលបាន “បន្តិចម្តងៗ” ដោយប្រើគ្រឿងបន្លាស់ដែលមានបំរុងទុកស្រាប់ ក៏ប៉ុន្តែ”ក្នុងល្បឿនយឺតៗ និងមានបរិមាណតិចតួច” ព័ត៌មានមូលដ្ឋាន៖

  • យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី ១៤ ខែតុលា គឺអស់រយៈពេលជិត៨ខែនៃសង្គ្រាមដែលមានលក្ខណ:ទ្រង់ទ្រាយធំហើយប្រទេស រុស្ស៊ីបានប្រើប្រាស់អាវុធរបស់ខ្លួនអស់ប្រហែលចំនួនពីរភាគបីនៃអាវុធមីស៊ីលនាំផ្លូវកំរិតខ្ពស់។ វាអស់ប្រហែល ៦០៩ គ្រាប់ដែលក្នុងនោះនៅមានចំនួន ១៨៤៤ គ្រាប់នៅសេសសល់។
  • ប្រធានផ្នែកចារកម្មការពារជាតិរបស់ប្រទេសអ៊ុយក្រែន លោក Kyrylo Budanov បានថ្លែងថា រុស្ស៊ីកំពុងប្រើប្រាស់មីស៊ីល Iskanders ដែលរក្សាទុក (មាននៅសល់ចំនួន ១៣%) ហើយបានព្យាយាម “រក្សាទុកជាធម្មតា” ចំណែកមីស៊ីលប្រភេទ Kalibrs និង Kh-101 និង Kh-ក្បាលកាំជ្រួចមានចំនួន ៥៥៥ គ្រាប់ (នៅសល់ ៤៣% និង ៤៥% តាមលំដាប់)។

  • ប្រទេសរុស្សីកំពុងតែបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ kamikaze ផលិតដោយប្រទេសអ៊ីរ៉ង់រួចមកហើយ នឹងត្រវបានគេចោទប្រកាន់ដោយគ្មានភស្តុតាងថា គ្រោងនឹងប្រើប្រាស់មីស៊ីលផ្លោងដែលផលិតដោយប្រទេសអ៊ីរ៉ង់ ក៏ដូចជាឃើញមានប្រើប្រាស់មួកសុវត្ថិភាព និងប្រភេទអាវក្រោះរបស់អ៊ីរ៉ង់សម្រាប់ទ័ពថ្មើរជើងដែលទើបនឹងជ្រើសរើសថ្មី។

  • ជុំវិញការចោទប្រកាន់នេះត្រូវបានប្រទេសអ៊ីរ៉ង់ធ្វើការបដិសេធថា ខ្លួនមិនបានផ្តល់អាវុធដល់ប្រទេសរុស្ស៊ីសម្រាប់ធ្វើសង្គ្រាមនោះទេ ក៏ប៉ុន្តែមានរបាយការណ៍ក្នុងបណ្តាញផ្សព្វផ្សាយនិយាយថាកិច្ចព្រមព្រៀងស្តីពីការផ្តល់យន្តហោះគ្មានមនុស្សបើកបន្ថែម និងក្បាលមីស៊ីលវាយប្រហារពីដីទៅដីត្រូវបានធ្វើឡើងនៅថ្ងៃទី ៦ ខែតុលាកន្លងទៅនេះ៕

ប្រភព៖ Ukrainska Pravda