បទវិភាគ

តើនាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសមានសមត្ថភាពអាចដោះស្រាយបញ្ចប់វិបត្តិដ៏ចាក់ស្រេះបានទេ?

ប្រែសម្រួល៖សហការី

ការឡើងកាន់តំណែងរបស់លោកRishi Sunak ជានាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស ត្រូវបានគេមើលឃើញថា ជារឿងដ៏អស្ចារ្យ និងជារបត់ថ្មីមួយបានកើតឡើងក្នុងឆាកនយោបាយអង់គ្លេសចំពេលដែលប្រទេសនេះកំពុងញាំញីដោយវិបត្តិផ្ទៃក្នុង។

អំឡុង៧សប្តាហ៍មុនរូបគាត់ត្រូវបានគេផ្តួលយ៉ាងចាស់ដៃដោយលោកស្រី Liz Truss នៅក្នុងការប្រកួតប្រជែងក្នុងភាពជាអ្នកដឹកនាំរបស់គណបក្សអភិរក្សនិយម។ បន្ទាប់ពីការដណ្តើមបានជ័យជម្នះក្នុងការប្រកួតប្រជែងលើភាពជាអ្នកដឹកនាំដែលនៅក្នុងព្រតិត្តិការណ៍នេះត្រូវបានគេវិនិឆ័យភ្លាមៗលើសភាពប្រេះឆារបស់លោកស្រីនាយករដ្ឋមន្ត្រីដែលបានកាន់តំណែងក្នុរយ:ពេលដ៏ខ្លីកន្លងមក។ ឥឡូវនេះលោក Rishi Sunak គឺជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដ៏ចំណាស់ជាងគេមួយ។

បុរសដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ Boris Johnson អស់រយៈពេល ២ ឆ្នាំកន្លះ ដែលទើបតែលាលែងចេញពីតំណែង និងបានទម្លាក់រដ្ឋាភិបាលរបស់លោក Johnson ឥឡូវកំពុងប្រឈមនឹងភារកិច្ចដែលពិបាកនឹងទទួលយក។ក្នុងនោះដូចជាត្រូវធ្វើឲ្យប្រទេសវិលត្រឡប់មកមានលំនឹងឡើងវិញក្រោយការគ្រប់គ្រងដ៏មហន្តរាយរបស់លោកស្រី Truss ។

គេអាចសន្មត់ថា ពិតជាត្រឹមត្រូវដែលគាត់នឹងអនុវត្តតួនាទីទៅតាមផែនការសេដ្ឋកិច្ចដែលគាត់បានគូសបញ្ជាក់ក្នុងអំឡុងពេលដែលសួដេញដោលលើភាពជាអ្នកដឹកនាំដែលគាត់បានបរាជ័យកាលពីដើមឆ្នាំនេះ។ Sunak បានរិះគន់ផែនការរបស់Truss ក្នុងការកាត់បន្ថយពន្ធ និងផ្តល់មូលនិធិដល់ការចំណាយប្រចាំថ្ងៃតាមរយៈកម្ចី ដោយសង្កត់ធ្ងន់ថាវានឹងបង្កឱ្យសេដ្ឋកិច្ចរង្គោះរង្គើយ៉ាងខ្លាំង។

គាត់ត្រូវបានគេលើកឡើងជាតឹកតាងថា ពិតជាត្រឹមត្រូវ លោកស្រី Truss ពិតជាបានអនុវត្តផែនការរបស់គាត់ក្នុងទម្រង់ “ថវិកាពាក់កណ្តាលខ្នាតតូច” បណ្តាលឱ្យតម្លៃប្រាក់ផោនមានការធ្លាក់ចុះដល់កម្រិតមួយទាបបំផុតដែលមិនធ្លាប់មានរាប់ទសវត្សរ៍មកហើយ

ដូចដែលលោក Sunak ធ្លាប់បានព្យាករណ៍ថាការកើនឡើងនូវអត្រាការប្រាក់បានជំរុញឱ្យមានការទូទាត់សងប្រាក់កម្ចីទិញផ្ទះ ហើយម្ចាស់បំណុលបានព្យាយាមដកទុនរបស់ពួកគេចេញពីទីផ្សារ ដែលធ្វើឱ្យអ្នកដែលរឺពឹងថានឹងបានធ្វើជាម្ចាស់កម្មសិទ្ធិភ្លាមៗនោះមានការខកចិត្តយ៉ាងខ្លាំង។

កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិរបស់ចក្រភពអង់គ្លេសបានរងការវាយប្រហាររួចទៅហើយ មុនពេលលោក ស្រីTruss ចូលកាន់តំណែង។ ដោយសារតែមានរឿងអាស្រូវជាច្រើនកើតមានឡើងមិនចេះចប់ ហើយទីបំផុតត្រូវបានបង្ខំឱ្យលោក Johnson លាលែងពីតំណែង និងកត្តាចម្បង ដូចជាការគំរាមម្តងហើយម្តងទៀតរបស់គាត់ ជុំវិញកិច្ចព្រមព្រៀង Brexit ដែលគាត់បានសម្រេចចិត្តដោយខ្លួនឯងផ្ទាល់ជាមួយសហភាពអឺរ៉ុបដែលជាការបំពានច្បាប់អន្តរជាតិ ហើយលោកមិនបានបង្ហាញនូវសភាវ:ល្អៗដែលធ្វើឱ្យមេដឹកនាំក្នុងពិភពលោកមើលឃើញចំពោះចក្រភពអង់គ្លេសនោះទេ ។

តែក៏មិនមានន័យថាចក្រភពអង់គ្លេសមិនចូលពាក់ព័ន្ធនឹងស្ថានការណ៍ពិភលោកនោះទេ និងជាពិសេសលោកចនសុន បានទទួលការសរសើរពីមេដឹកនាំលោកខាងលិចដទៃទៀត ជាពិសេសនោះគឺ ការគាំទ្ររបស់រដ្ឋាភិបាលចក្រភពអង់គ្លេសលើប្រទេសអ៊ុយក្រែនដែលអង់គ្លេសបានឈ្នះប្រជាប្រិយភាពលើឆាកអន្តរជាតិ។

អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានធ្វើសំណេជាកំណត់ត្រាមួយនៅក្នុង Politico កាលពីថ្ងៃចន្ទថា “ចក្រភពអង់គ្លេស គឺជាប្រទេសមហាអំណាចមួយ នាំមុខគេ ក្នុងការគាំទ្រអ៊ុយក្រែន។ កាលពីពេលនោះក្រោមការឈ្នះតំណែងនាយករដ្ឋមន្ត្រីរបស់លោក Boris Johnson រដ្ឋមន្ត្រីការបរទេស Liz Truss និងរដ្ឋមន្ត្រីការពារជាតិ Ben Wallace ទីក្រុងឡុងដ៍បានឈានមុខគេក្នុងការដោះស្រាយបញ្ហានយោបាយ និងក្នុងតួនាទីជាអ្នកដឹកនាំ។

ការស្នងតំណែងបន្តរបស់លោក Sunak មានគុណតម្លៃក្នុងការដោះស្រាយសភាពវឹកវរក្នុងប៉ុន្មានខែកន្លងមកនេះ។ គាត់ត្រូវបានគេមើលឃើញថាជាអ្នកមានស្នាដៃក្នុងកាធ្វើឲ្យមានសុវត្ថិភាពលើការដោះស្រាយសេដ្ឋកិច្ចរបស់គាត់ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-១៩  ហើយលោកទទួលបានការសរសើរយ៉ាងខ្លាំងលើការជួយដល់អ្នកប្រកបអាជីវកម្ម និងប្រជាពលរដ្ឋនាៗជាមួយនឹងកម្មវិធីចំណាយធំៗរបស់រដ្ឋាភិបាល ការងាររបស់គាត់គឺច្បាស់ណាស់ឥឡូវនេះ គឺគាត់ពិតជានាំមកនូវប្រក្រតីភាពសេដ្ឋកិច្ចឡើងវិញហើយ។

តែវាជាអកុសលសម្រាប់លោក Sunak គាត់បានទទួលស្នងមរតកបន្តពីគណបក្សនយោបាយមួយនេះដែលលោកបានចំណាយពេលចូលរួមអស់រយះពេលច្រើនឆ្នាំកន្លងមកមានការមិនចុះសម្រុងនិងបែកបាក់គ្នាក្នុងបក្សខ្លួនឯង។ គណបក្សអភិរក្សនិយមនៅក្នុងឆ្នាំ ២០២២ ត្រូវបានកំណត់ដោយបក្សពួកនិយមនិងបែកបាក់គ្នាហើយមិនមានភាពស្មោះត្រង់ដែលធ្វើឲ្យគេមិនអាចគ្រប់គ្រងបានទាំង Johnson និង Truss ។

គណបក្សនេះត្រូវបានបែកបាក់និងមានកាប្រកាន់បក្ខពួកតាមខ្សែរៀងៗខ្លួនដោយខ្លះទៅឆ្វេងនិងខ្លះទៀតខាងស្តាំ ក៏ប៉ុន្តែ Sunak ទំនងជានឹងមានការលំបាកបំផុតជាមួយក្រុមប្រជានិយម Brexiteer នៃគណបក្សដែលនិយមលោក Johnson ។

Salma Shah អតីតទីប្រឹក្សាអភិរក្សនិយមបានប្រាប់ CNN ថា “ការពិតគឺថាក្រុមប្រកាន់តឹងស្តាំនិយមអ្នកគំាទ្រ Brexiteer ប្រហែលជាមិនគាំទ្រនរណាម្នាក់នោះទេពីលើបញ្ហា Brexit ព្រោះពួកគេយល់ថាសុទ្ធតែជាបក្ខពួករបស់នាយករដ្ឋមន្ត្រីថ្មី ” ដែលបានកំណត់ “អាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់លោក Sunak គឺត្រូវចរចាលើ់ពិធីសារបញ្ហាអៀរឡង់ខាងជើង (ជាផ្នែកមួយនៃជម្លោះក្រោយពេលមានកិច្ចព្រមព្រៀង Brexit)។

Sunak អាចមិនអើពើនឹងពួគេ ឬ ក៏ធ្វើចិត្តរំសាយជាមួយមនុស្សទាំងនេះ មានន័យថាត្រូវលេបរឿងដ៏ធំមួយចំណែកនេះទុកក្នុងចិត្ត។

គាត់អាចព្យាយាមបន្សាបចិត្តពួកប្រកាន់តឹងស្តាំនិយមនៅក្នុងបក្សនេះដែលពួកគេនឹងមិនលើកលែងឲ្យគាត់ចំពោះទង្វើដែលហៅថា “ក្បត់” នឹងលោក Boris ឬធ្វើការរក្សាពួកគេក្នុងជួរគណៈរដ្ឋមន្ត្រីនៅក្នុងឆ្នាំសារពើពន្ធរបស់គាត់ដែលនឹងធ្វើឲ្យពួកគេមានការពេញចិត្ត។ វាមានសក្ដានុពលលើកាទាញយកមោទនភាពរបស់គាត់ ហើយស្វែងរកអ្វីមួយសម្រាប់លោក Boris និង លោកស្រីជLiz Truss ធ្វើ”លោក Shah បានធ្វើបញ្ជាក់ដូច្នេះ។

ប្រសិនបើគាត់មិនធ្វើទេ នោះ ចនសុន អាចបង្កបញ្ហា Sunak ពីក្រោយខ្នង ប្រសិនបើគាត់ស្ថិតក្នុងសភាវ:ចង់សងសឹក។

“គេសន្មតថាគាត់នឹងមិនដាក់លោកនៅក្នុងរដ្ឋាភិបាលដែលអាចឲ្យគាត់បង្កបញ្ហាពីក្រោយខ្នង។ ខ្ញុំគិតថាពួកគេត្រូវតែជឿជាក់ថា គាត់បានបោះបង់តំណែងរបស់គាត់ ហើយចេញទៅរកស៊ីខាងក្រៅហើយ។

នេះជាសម្តីរបស់លោក Tim Bale សាស្ត្រាចារ្យនយោបាយនៅសាកលវិទ្យាល័យ Queen Mary  ។

គណ:កម្មាធិការគ្រប់គ្រងរបស់គណបក្សគឺត្រូវផុតពីដៃរបស់ Sunak ក្នុងពេលអនាគដ៏ខ្លីខាងមុខ។ យ៉ាងណាមិញ លោកបានផ្តល់នូវអ្វីដែលហៅថាជាអំណោយដ៏គាប់ប្រសើរនូវគោលនយោបាយសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាជាមួយដៃគូអន្តរជាតិគាត់គឺជាមនុស្សម្នាក់ដែលមានបទពិសោធលើផ្នែកសេដ្ឋកិច្ចសកលក្រៅពីនយោបាយ ហើយថែមទាំងមានទំនាក់ទំនងជាមួយឥស្សរជនលើសាកលលោកក្នុងឋាន:ជាអធិការបតីទៀតផង។ គាត់មានទំនាក់ទំនងយ៉ាងស្ទាត់ជំនាញហើយគាត់ដឹងនូវអ្វីគ្រប់យ៉ាងនៅពេលគាត់កំពុងនិយាយអំពីសេដ្ឋកិច្ច។ “ ដូច្នេះខ្ញុំគិតថាមិនត្រឹមតែគាត់អាចដោះស្រាយបញ្ហាសេដ្ឋកិច្ចតែប៉ុណ្ណោះទេគឺមានទាំងនយោបាយនៅចក្រភពអង់គ្លេសផងដែរ “ រាល់ឱកាសដែលគាត់ចេញមុខដោះស្រាយនឹងត្រូវបានស្វាគមន៍ដោយសហគមន៍អន្តរជាតិ ជានិច្ច។ លោក Bale បានបញ្ជាក់ដូច្នេះ។

ក្នុងផ្នត់គំនិតលំដាប់ពិភពលោករបស់លោក Sunak គាត់នឹងធ្វើឲ្យមានលំនឹងសេដ្ឋកិច្ចព្រមទាំងមានស្ថិរភាពនយោបាយផងដែរ។ ប៉ុន្តែអ្នកសង្កេតការណ៍នយោបាយរបស់អង់គ្លេសដ៏ចាស់វស្សាម្នាក់បានឲ្យដឹងថា កត្តាពីរយ៉ាងនេះមិនដើរស្របគ្នានោះទេ។

លោក Vicky Pryce អតីតប្រធានរួមនៃសេវាកម្មសេដ្ឋកិច្ចរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសបាននិយាយថា “គាត់នឹងត្រូវអនុវត្តគោលនយោបាយដោយសារតែគោលការណ៍ថវិកាពាក់កណ្តាលខ្នាតតូចរបស់ Truss ដែលមិនមានប្រជាប្រិយភាពលើផ្នែកនយោបាយជាមួយក្រុមផ្សេងៗគ្នា និង សម្រាប់ហេតុផលផ្សេងៗគ្នា” នោះ។

លោក Pryce បាននិយាយថា “ នោះអាចមានន័យថា ភាពតឹងរ៉ឹងក្នុងការធ្វើឱ្យមានតុល្យភាពនៃបន្ទុកពន្ធដារលើសាជិវកម្មថាមពល និងការផ្លាស់ប្តូរគោលការណ៏របស់ Truss ក្នុងការដកយកពន្ធលាភរបស់ធនាគារិក។ “គាត់ត្រូវតែធ្វើឱ្យមានតុល្យភាពលើគោលការណ៍ដែលអាចធ្វើឱ្យសមាជិកសភាអភិរក្សនិយមិនពេញចិត្តនឹងគោលការនេះដែលអាចធ្វើឲ្យសាធារណជនបកមកប្រឆាំងនឹងគាត់វិញ” ។

សម្រាប់ពួកគេ សមាជិកសភាអភិរក្សនិយម និងទីប្រឹក្សាមានគំនិតលាយឡំគ្នាជួនកាលមានអារម្មណ៍ដូចជាធូរស្រាល ជួនកាលជះកំហឹង ជួនកាលមានការបារម្ភ និងក្នុងករណីខ្លះត្រូវចុះចាញ់។ អ្នកខ្លះគិតថា សាធារណជននឹងពេញចិត្តចំពោះសន្តិភាព និងភាពស្ងប់ស្ងាត់បន្តិចក្រោយពីមានចលាចលផ្នែកនយោបាយកន្លងមក។អ្នកខ្លះដែលអែបអបពួកគេនោះបាននិយាយាថាបុរសដែលបានទម្លាក់លោកចនសុនមានគោលការណ៍ដើរលើផ្លូវរបស់គាត់។ អ្នកខ្លះជឿថា Sunak នឹងខ្សោយពេកលើដំណោះស្រាយ Brexit ។ អ្នកខ្លះមានជំនឿថាការបោះឆ្នោតលើកក្រោយគាត់នឹងចាញ់ហើយ។

តាមទ្រឹស្តីយ៉ាងហោចណាស់ក៏បានពីរឆ្នាំរហូតដល់មានការបោះឆ្នោតសកលឡើងវិញ។ នោះគឺគាត់អាចមានពេលគ្រប់គ្រាន់សម្រាប់ Sunak ក្នុងការដឹកនាំនាវាមួយនេះឲ្យមានស្ថិរភាព និងស្ដារឡើងវិញនូវការស្ទង់មតិតាមពូលដែលបានវាយតម្លៃមិនល្អមកលើក្រុមអ្នកអភិរក្សនិយមនូវអ្វីដែលគេហៅថាមានការប្រកួតប្រជែងគ្នា។ ប៉ុន្តែគាត់ត្រូវតែនាំយកគណបក្សរបស់គាត់ទៅជាមួយគាត់ផងដែរ។

ហើយប្រសិនបើប៉ុន្មានសប្តាហ៍កន្លងទៅនេះមិនមានអ្វីប្រែប្រួលនោះទេ លោកនាយករដ្ឋមន្ត្រីថ្មីអាចនឹងក្លាយជាមេដឹកនាំបក្សអភិរក្សនិយមថែមទៀតផង ដែលត្រូបង្ខំចិត្តចំណាយពេលច្រើនដើម្បីគ្រប់គ្រងនយោបាយផ្ទៃក្នុងរបស់គណបក្សគាត់ជាងការចំណាយពេលដោះស្រាយបញ្ហាដ៏ធំៗដែលកំពុងប្រឈមនៅក្នុងប្រទេសរបស់គាត់៕