បទវិភាគ

បទវិភាគ៖គណបក្សសាធារណរដ្ឋអាម៉េរិកនឹងពិចារណាការផ្តល់ជំនួយដល់អ៊ុយក្រែនបើសិនឈ្នះឆ្នោត

ប្រែសម្រួល៖សហការី

គណបក្សសាធារណរដ្ឋរបស់អាម៉េរិក នឹងប្រើប្រាស់អំណាចធ្វើការរារាំងលើការផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនប្រសិនបើពួកគេឈ្នះឆ្នោតហើយធ្វើការគ្រប់គ្រងសភាជាន់ទាបឡើងវិញ។

ប៉ុន្តែទំនងជាពួកគេ គ្រាន់តែធ្វើឱ្យមានភាពរអាក់រអួល ឬ ក៏ធ្វើឲ្យមានការកាត់បន្ថយលំហូរនៃជំនួយផ្នែកការពារជាតិ និងសេដ្ឋកិច្ច ជាជាងធ្វើការបញ្ឈប់វា។ .

ពួកគេក៏អាចប្រើប្រាស់ការគាំទ្រលើកិច្ចខិតខំប្រឹងប្រែងជួយដល់ប្រទេសអ៊ុយក្រែននៅក្នុងសង្រ្គាមនេះជាសម្ពាធក្នុងការបង្ខំឱ្យគណបក្សប្រជាធិបតេយ្យធ្វើការគាំទ្រលើអាទិភាពរបស់គណបក្សសាធារណរដ្ឋវិញផងដែដូចជាវិធានការបង្រ្កាបលើជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់នៅព្រំដែនភាគខាងត្បូងជាប់ជាមួយនឹងប្រទេសម៉ិកស៊ិក។

តាមការស្ទង់មតិបានបង្ហាញថាគណបក្សប្រជាធិបតេយ្យទំនងជានឹងអាចបញ្ចប់អាណត្តិគ្រប់គ្រងយ៉ាងណែនរបស់ខ្លួននៅក្នុងសភាតំណាងរាស្ត្រជាន់ទាបនៅពាក់កណ្តាលអាណត្តិនៅថ្ងៃទី ៨ ខែវិច្ឆិកា ប្រសិនបើមិនមានជ័យជំនះនៅព្រឹទ្ធសភា។ គណបក្សប្រជាធិបតេយ្យធ្វើឲ្យគណបក្សសាធារណរដ្ឋមានលទ្ធភាពអាចនឹងទប់ស្កាត់ការផ្តល់ជំនួយដល់ទីក្រុង Kyiv ដែលនឹងមានការអូសបន្លាយអស់រយៈពេលជាច្រើនខែ ហេតុផលនេះធ្វើឲ្យប្រជាជនអឺរ៉ុបដែលទទួលរងនូវផលប៉ះពាល់ដោយសាឥទ្ធិពលនៃសង្រ្គាមក៏បានសម្តែងការព្រួយបារម្ភផងដែរ។

ប្រធានាធិបតី Joe Biden បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋPennsylvania ដែលជារដ្ឋមួយមានលទ្ធផលក្នុងការប្រណាំងប្រជែងរកសំឡេងក្នុងសភាយ៉ាងប្រកៀកប្រកិតបំផុតថាលោកមានកង្វល់លើជំហររបស់គណបក្សសាធារណរដ្ឋក្នុងការផ្តល់ជំនួយឲ្យប្រទេសអ៊ុយក្រែន។

មានការជំទាស់ពីសមាជិកគណបក្សសាធារណរដ្ឋជាច្រើនរូបទៀតនៅក្នុងសភាជាន់ទាប ដែលនៅក្នុងសភាជាន់ទាបឃើញថាសមាជិកគណបក្សសាធារណរដ្ឋមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយគ្នាជាងនៅក្នុងព្រឹទ្ធសភាកាលពីនៅក្នុងអាណត្តិអតីតប្រធានាធិបតី Donald Trump ដែលបក្សសាសាធារណរដ្ឋបានអនុវត្តគោលនយោបាយ”AmericaFirst” របស់គាត់។ ការបោះឆ្នោតសភាទាំង៥៧សំឡេងប្រឆាំងនឹងច្បាប់សម្រេចផ្តល់ឲ្យជាង ៤០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក្នុងខែឧសភាគឺមកពីសមាជិកគណបក្សសាធារណរដ្ឋ។

លោក Scott Anderson អ្នកជំនាញផ្នែកអភិបាលកិច្ចនៅវិទ្យាស្ថាន BrookingsInstitution បាននិយាយថា ” គណបក្សសាធារណរដ្ឋអ្នកមានហោប៉ៅខោធំៗតែអ្នកមានទស្សនៈជាជនឯកោនិយម” ។

ប៉ុន្តែលោក Anderson និងអ្នកវិភាគដទៃទៀតក៏បានលើកឡើងដោយជឿជាក់ថានៅតែមានការគាំទ្រជាទ្វេភាគីដ៏ទូលំទូលាយក្នុងការជួយដល់អ៊ុយក្រែនក្នុងអំឡុងពេលប្រាំបីខែបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី។

ទំនងជាមិនមានការប្រែប្រួលអ្វីនៅក្នុងពេលឆាប់ៗនេះទេ ជាពិសេសប្រសិនបើកងកម្លាំងអ៊ុយក្រែនបន្តការរុលទៅមុខជាបន្តបន្ទាប់នៅលើសមរភូមិ ។

លោក Anderson បានបន្ថែមថា គណបក្សសាធារណរដ្ឋមួយចំនួនបានវាយតម្លៃលើរដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ថាមានអំពើពុករលួយចាប់តាំងពីពេលដែលមានការជំនុំជំរះក្តីលើបទចោទប្រកាន់លើកដំបូងមកលើលោក Trump ។

ក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យបានបោះឆ្នោតគាំទ្រការចោទប្រកាន់លើលោក Trump កាលនៅក្នុងអំឡុងឆ្នាំ ២០១៩ ដោយចោទថា គាត់បានផ្អឹបទុកនូវជំនួយផ្នែកយោធាសម្រាប់ទីក្រុង Kyiv ដើម្បីកៀបសង្កត់លោក Zelenskiy ឲ្យបង្កើតការស៊ើបអង្កេតលើកូនប្រុសរបស់លោក Biden  ម្នាក់ហើយក្នុងបញ្ហានេះអាចនឹងបង្កឡើងម្តងទៀតដោយក្រុមសមាជិកសភាដែលជិតស្និទ្ធជាមួយលោក Trump បំផុត ជាពិសេសប្រសិនបើគាត់បានក្លាយជាបេក្ខភាពប្រធានាធិបតីសម្រាប់គណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ខាងមុខនេះ ។

លោក Anderson បានថ្លែងថា “ពួកគេជាក្រុមភាគតិច (ប៉ុន្តែ) មិនមែនមានន័យថាពួកគេនឹងមិនមានសក្តានុពលផ្នែកខាងក្រៅលើឥទ្ធិពលក្នុងគណបក្សសាធារណរដ្ឋនោះទេ” ។

អតីតអនុប្រធានាធិបតីរបស់លោក Trump លោក Mike Pence បានច្រានចោលការចោទសួរអំពីការគាំទ្រប្រទេសអ៊ុយក្រែនពីសំណាក់ពួកសាធារណរដ្ឋដោយបានបន្ទោសនូវអ្វីដែលលោកហៅថា “ពួកអ្នកសុំទោស” សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងព្រមានប្រឆាំងនឹង “ជនប្រជាប្រិយនិយមដែលមិនមានគោលការណ៍” លោកបានលើកឡើងដូច្នេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាកាលពីថ្ងៃពុធនៅឯមូលនិធិបេតិកភណ្ឌអភិរក្សនិយម។

បុគ្គលិកទូរទស្សន៍អភិរក្សនិយមរបស់អាមេរិក ដែលមានឥទ្ធិពលក្នុងក្រុមសាធារណរដ្ឋក៏មានមតិប្រឆាំងនឹងកាសម្រេចផ្តល់ជំនួយរួមដែលសរុបទាំងអស់ចំនួន៦៦ ពាន់លានដុល្លាអាម៉េរិកដែលមានទាំងជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌។

លោក Brett Bruen ដែលជានាយកទំនាក់ទំនងសាកលនៅសេតវិមានសម័យលោកប្រធានាធិបតី Barack Obama បាននិយាយថា៖ “ វាគឺជាសំណួរដែលធ្វើអោយរាលដាលធំឡើងនៅលើវិមាន រដ្ឋសភា ក្នុងពេលនេះ ”។មិនមាន “ចេញមូលប្បទានបត្រដែលមិនមានការត្រួតពិនិត្យនោះទេ“

ក្តីកង្វល់លើការផ្លាស់ប្តូរគោលនយោបាយដែលនឹងត្រូវបានដឹកនាំដោយគណបក្សសាធារណរដ្ឋមកលើទីក្រុង Kyiv ឃើញថាមានការកើនឡើងនៅសប្តាហ៍នេះ ក្នុងពេលដែលតំណាងរាស្រ្តលោក Kevin McCarthy ដែលជាសមាជិកសភាជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋ នឹងទំនងជាបេក្ខភាពសម្រាប់តំណែងប្រធានសភាជាន់ទាបក្រោយបាននិយាយថា នឹងមិនមាន “ចេញមូលប្បទានបត្រដោយគ្មានកាត្រួតពិនិត្យនោះទេ “ សម្រាប់អ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋចូលកាន់កាប់រដ្ឋសភា។

McCarthy បានប្រាប់ Punchbowl News ថា “ខ្ញុំគិតថាមនុស្សដែលនឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ហើយពួកគេនឹងមិនសរសេរមូលប្បទានបត្រដែលគ្មានសាច់ប្រាក់ឲ្យអ៊ុយក្រែនទេ” ។ “ហើយបន្ទាប់មកមានរឿងជាច្រើនដែល [រដ្ឋបាល Biden] មិនដោះស្រាយលើបញ្ហាក្នុងស្រុក។ មិនធ្វើព្រំដែន ហើយប្រជាជនក៏ចាប់ផ្តើមមានការថ្លឹងថ្លែងទៅលើរឿងហ្នឹង “ នៅក្នុងការបង្ហាញខ្លួនមួយនៅលើកញ្ចក់ទូរទស្សន៍ Bloomberg តំណាងលោក MichaelMcCaul ដែលជាកំពូលគណបក្សសាធារណរដ្ឋនៅគណៈកម្មាធិការកិច្ចការបរទេសសភាបាននិយាយថាមនុស្សមួយចំនួននៅក្នុងគណបក្សរបស់គាត់មានការព្រួយបារម្ភអំពីតម្លៃក្នុងការប្រឹងប្រែងជួយដល់អ៊ុយក្រែន ដែលមិនមែនជាគោលដៅ ហើយគាត់បានសន្យាថា “ត្រូវមានការត្រួតពិនិត្យ និងមានការទទួលខុសត្រូវបន្ថែមទៀត” ប្រសិនបើ គណបក្សសាធារណរដ្ឋឈ្នះភាគច្រើន។មន្ត្រីរដ្ឋបាលលោក Biden បាននិយាយថា ពួកគេនឹងគាំទ្រការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីឱ្យបានយូរតាមដែលចាំបាច់។

លោក Mark Cancian អ្នកជំនាញការពារជាតិនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បាននិយាយថា តម្លៃសរុបរបស់សហរដ្ឋអាម៉េរិកសម្រាប់សង្គ្រាមអ៊ុយក្រែនគឺតូចគួរសម ដោយសារថវិកាប្រចាំឆ្នាំមានដល់ទៅ៨០០ពាន់លានដុល្លាសម្រាប់មន្ទីរបញ្ចកោណ និងផ្តោតសំខាន់លើការគាំទ្រលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពនៅអឺរ៉ុប។

គាត់បាននិយាយថា “អ្នកយុទ្ធសាស្រ្តជាច្រើននិងរូបខ្ញុំផ្ទាល់ប្រសិនបើខ្ញុំដាក់ខ្លួនចូលរួមក្នុងចំណោមពួកគេ ខ្ញុំ នឹងនិយាយថា ចំនួនទឹកប្រាក់នេះគឺសមរម្យ ហើយប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព” គាត់កត់សម្គាល់ថា ប្រសិនបើកងទ័ពអាមេរិកធ្វើសង្គ្រាមដោយខ្លួនឯងវិញនោះការចំណាយនឹងឡើងខ្ពស់ជាងនេះ ។

នាយកវិទ្យាស្ថានឧស្សាហកម្មការពារជាតិបានមានមតិថា ការធ្វើអត្ថាធិប្បាយរបស់បក្សសាធារណរដ្ឋលើជំនួយអ៊ុយក្រែនគឺជាវោហាសាស្ត្រនយោបាយនៅមុនពាក់កណ្តាលអាណត្តិ ហើយមិនមែនជាការគំរាមកំហែងនោះទេ។

មូលនិធិសន្តិសុខ Lockheed Martin (LMT.N), General Dynamics Corp. (GD.N), L3Harris Technologies (LHX.N), Raytheon Technologies (RTX.N) និង Northrop Grumman (NOC.N) បានវាយលុក នៅលើទីផ្សារធំៗ។ រហូតមកដល់ពេលនេះការស្ទង់មតិមានជនជាតិអាម៉េរិកគាំទ្រលើការផ្តល់ជំនួយ។ កាស្ទង់មតិដែលធ្វើឡើងដោយ Reuters/Ipsos នៅខែនេះបានបង្ហាញថា ៧៣% នៃជនជាតិអាមេរិកមានយោបល់ថា សហរដ្ឋអាម៉េរិកគួរតែបន្តការគាំទ្រដល់ក្រុង Kyiv ។ មានការគាំទ្រច្រើនក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យរបស់លោក Biden រហូតដល់ ៨១%  ច្រើនជាងគណបក្សសាធារណរដ្ឋដែលមានអ្នកគាំទ្រត្រឹមតែ ៦៦%។

លទ្ធភាពនៃនៃការផ្តល់ជំនួយយោធាបានតិចពីសំណាក់សហរដ្ឋអាម៉េរិកនឹងជំរុញឱ្យមានការរំជើបរំជួលនៅក្នុងប្រទេសអ៊ុយក្រែនខ្លួនឯង និងកន្លែងដទៃទៀតក្នុងអឺរ៉ុប។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិអេស្តូនី Hanno Pevkur បានប្រាប់អ្នកយកពត៌មាននៅសប្តាហ៍នេះនៅក្រោយពេលដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាម៉េរិក Lloyd Austin ថា “សង្រ្គាមរំដោះសេរីភាពភិភពលោក និងពិភពលោកត្រូវមានច្បាប់គ្រប់គ្រងជាមូលដ្ឋានប្រឆាំងនឹងពួកឈ្លានពាន ច្បាប់នេះហើយដែលខ្ញុំត្រូវប្រកាន់យក”។

លោក Pevkur បាននិយាយថា “នៅពេលដែលនរណាម្នាក់ មិនថាអ្នកនោះមកពីសាធារណរដ្ឋ ឬមកពីប្រជាធិបតេយ្យនោះទេ បើគេនិយាយថាយើងមិនខ្វល់ពីច្បាប់មូលដ្ឋានគ្រប់គ្រងពិភពលោកដែលមិនសំអាងលើច្បាប់នោះគឺស្មើនឹងយើងអាចនិយាយបានថា យើងឈប់ជួយអ៊ុយក្រែន” ៕