បទវិភាគ

បទវិភាគ៖ តើទំនាក់ទំនងយោធារវាងមហាអំណាចកុម្មុយនីស្តចិននិងរុស្ស៊ីស៊ីជម្រៅក្នុងកំរិតណា?

ប្រែសម្រួល៖ សហការី

ការសម្រេចចិត្តរបស់ចិនក្នុងការគាំទ្រលើភាគីរុស្ស៊ីដោយស្ងៀមស្ងាត់បើទោះបីជាមានការឈ្លានពានក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដែលបានបង្កឲ្យមានការភ័យខ្លាចចំពោះសម្ព័ន្ធភាពផ្នែកយោធារវាងប្រទេសចិន និង ប្រទេសរុស្ស៊ីដែលនឹងអាចកើតមានឡើងសាជាថ្មី។

ប្រទេសទាំងពីររហូតដល់ពេលនេះបានចាកចេញពីសម្ព័ន្ធភាពជាផ្លូវការហើយ ក៏ប៉ុន្តែពួកគេបាននិងកំពុងចែករំលែកទំនាក់ទំនងយោធាដ៏ស៊ីជម្រៅដោយផ្តោតទៅលើការលក់អាវុធ និងការរួមគ្នាធ្វើសមយុទ្ធយោធា។ ការលក់យុទ្ធោបករណ៏សព្វាវុធរបស់ប្រទេសរុស្ស៊ីទៅឱ្យប្រទេសចិនមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន ចំពោះកិច្ចខិតខំរបស់ប្រទេសចិនលើការធ្វើទំនើបកម្ម របស់កងទ័ពរំដោះប្រជាជនចិនហៅកាត់ថា (PLA)ឲ្យបានយ៉ាងលឿនបំផុត។ ចំពោះកាធ្វើសមយុទ្ធយោធារួមគ្នាណាមួយក៏បានផ្តល់ជាជំនួយដល់ PLA ផងដែរ ហើយថែមទាំងបានផ្តល់ដល់ក្រុងប៉េកាំងនូវអត្ថប្រយោជន៍ផ្សេងៗទៀតយ៉ាងស័ក្តិសមបំផុត។

ប៉ុន្តែទំនាក់ទំនងយោធារវាងក្រុងប៉េកាំង និងក្រុងម៉ូស្គូមិនមានភាពរង្គោះរង្គើច្រើនទេ។ ការលួចបច្ចេកវិទ្យារបស់រុស្ស៊ីម្តងហើម្តងទៀតដោយប្រទេសចិនគឺជាចំណុចសំខាន់មួយដែលបង្កឲ្យមានការរង្គាសចិត្តរវាងគ្នា ហើយការលក់អាវុធក៏កំពុងក្លាយជាគោលដៅមួយឃើញថាវាមានសារសំខាន់តិចតួចដោយសាមានទំនាក់ទំនងទ្វេភាគីកាន់តែទូលំទូលាយខ្លាំងឡើងៗ។ ទាក់ទងនឹងសមយុទ្ធរួមគ្នា គឺដើម្បីចែករំលែកសក្ដានុពលថាមពលរវាងចិន និងរុស្ស៊ី ក៏កំពុងធ្វើឱ្យមានភាពមិនសូវប្រក្រតីជាមួយនឹងលទ្ធផលចម្រុះសម្រាប់ប្រទេសចិន។

ជំនួយយោធា និងការលក់អាវុធ

ឆ្លងកាត់ជាច្រើនទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាយោធា ជួនកាលជារូបធាតុនិមិត្តរូបនៃទំនាក់ទំនងចិន និង រុស្ស៊ី។ វាជាមាគ៌ានយោបាយមួយ គឺថាជំនួយយោធា និងការលក់អាវុធរបស់រុស្ស៊ី បានជួយធ្វើឱ្យទំនាក់ទំនងការទូតកាន់តែទូលំទូលាយ។ ការលក់សព្វាវុធបានផ្តល់ឲ្យ PLA នូវឧបករណ៍ដែលគេយកមកប្រើប្រាស់ក្នុងការតស៊ូផលិតដោយខ្លួនឯង ដូចជាយន្តហោះទំនើបៗ គ្រឿងម៉ាស៊ីន និងប្រព័ន្ធការពារដែនអាកាសជាដើម។ ក៏ប៉ុន្តែ ប្រទេសចិនបានលួចចម្លងបចេ្ចកវិទ្យា និងចំណេះដឹងផ្តួចផ្តើមរបស់រុស្ស៊ីម្តងហើយម្តងទៀតដែលបង្កឲ្យមានការរង្គាសចិត្តរវាងគ្នាបន្តិចបន្តួច។ ទីក្រុងប៉េកាំង និង ទីក្រុងម៉ូស្គូតទៅមុខទៀត លើផ្នែកលក់អាវុធអាចក្លាយជាផ្នែកមួយដែលមិនសូវសំខាន់លើទំនាក់ទំនង ឬសូម្បីតែក្លាយជាចំណុចនៃជម្លោះ នៅពេលដែលប្រទេសចិនមានបច្ចេកវិទ្យាដ៏ជឿនលឿនឈានមុខ និងអាចប្រកួតប្រជែងជាមួយរុស្ស៊ីក្នុងឧស្សាហកម្មលក់អាវុធនៅលើពិភពលោក។

លំហូរនៃជំនួយយោធា និងការលក់អាវុធរបស់រុស្ស៊ី និង ការកាត់បន្ថយ

ជំនួយផ្នែកយោធា និងការលក់អាវុធបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមានទំនាក់ទំនងដ៏រឹងមាំរវាងសាធារណរដ្ឋប្រជាមានិតចិនដែលទើបបង្កើតថ្មី និងសហភាពសូវៀត។ ក្រោយពីបានចូលរួមធ្វើសង្គ្រាមនៅឧបទ្វីបកូរ៉េក្នុងខែតុលា ឆ្នាំ ១៩៥០ ក្នុងខណ:ពេលនោះប្រទេសចិនបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយបានធ្វើការស្នើសុំជំនួយពីសូវៀត។ នៅក្នុងខែតុលាឆ្នាំ ១៩៥០ ទីក្រុងម៉ូស្គូបានយល់ព្រមផ្តល់នូវគ្រឿងឧបករណ៍យោធានិងជំនួយយ៉ាងច្រើនពីអ្នកជំនាញសូវៀត។ ជំនួយរបស់សូវៀតរួមមានយន្តហោះចម្បាំង MiG-១៥ប្រហែល ៧០០ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកធុន Tu-២ ចំនួន ១៥០ គ្រឿង ហើយបានបង្កើនទំហំកងនាវានិងកងទ័ពអាកាសរបស់ប្រទេសចិនប្រកបដោយប្រសិទ្ធភាពលើសពីពេលមុនបីដង។ សរុបរួមមក ទិន្នន័យជាប្រវត្តិសាស្ត្ររបស់ប្រទេសចិនបានបញ្ជាក់ឲ្យឃើញថា សូវៀតពិតជាបានផ្តល់នូវជំនួយដែលមានតម្លៃស្មើនឹង $១.៥២ ពាន់លានដុល្លារកាលនៅក្នុងអំឡុងពេលសង្រ្គាមកន្លងមក។

សហភាពសូវៀតក៏បានជួយក្នុងការអភិវឌ្ឍនុយក្លេអ៊ែររបស់ប្រទេសចិនផងដែរសម្រាប់គោលបំណងផ្នែកស៊ីវិល និងយោធា។ ដូចនេះជំនួយរបស់សូវៀតរួមមានដូចជាធ្វើការបណ្តុះបណ្តាលអ្នកវិទ្យាសាស្ត្របច្ចេកទេសរបស់ប្រទេសចិន ផ្តល់ការគាំទ្រដល់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូកម្រិតអាវុធរបស់ប្រទេសចិន និងការកែច្នៃឡើងវិញនូវសារធាតុភ្លុយតូនីញ៉ូម និងផ្តល់ជាជំនួយក្នុងការរចនាក្បាលគ្រាប់បែក និងបច្ចេកវិទ្យាក្នុងការផលិតវា និងបច្ចេកវិទ្យាផលិតក្បាលមីស៊ីល។ ប៉ុន្តែក្រោយមក សហភាពសូវៀតបានបញ្ឈប់ជាបន្ទាន់នូវការផ្តល់អាវុធនុយក្លេអ៊ែរដោយផ្ទាល់ដល់ប្រទេសចិន។

ដោយសារមានការហូរចូលដ៏ធំសម្បើមលើសលប់នៃជំនួយរបស់ប្រទេសសូវៀតនេះហើយទើបបានជំរុញឲ្យចិនមានសមត្ថភាពអាចផលិតអាវុធដោយខ្លួនឯង។ ទីក្រុងមូស្គូបានលើកទឹកចិត្ត និងបន្តជួយដល់ការផលិតរបស់ចិន តាមរយៈការផ្តល់អាជ្ញាបណ្ណ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម ហើយនៅឆ្នាំ ១៩៩៥ប្រទេសចិនកំពុងផលិតយន្តហោះចម្បាំងប្រភេទ J-4 ដែលជាយន្តហោះប្រយុទ្ធដើមដំបូរបស់ខ្លួន ដោយចម្លងតាមម៉ូដែលរបស់សូវៀតប្រភេទ MiG-១៧។ ចិនក៏បានប្រើប្រាស់ជំនួយពីរុស្ស៊ីដើម្បីអភិវឌ្ឍន៏គ្រាប់បែកបរមាណូដំបូងគេសម្រេចបានដោយជោគជ័យនៅក្នុងឆ្នាំ ១៩៦៤។ ប៉ុន្តែកិច្ចសហប្រតិបត្តិការយោធានេះមិនស្ថិតស្ថេរទៀតឡើយ។ នៅក្នុងឆ្នាំ ១៩៦០ ភាពខុសប្លែកគ្នាខាងមនោគមវិជ្ជា និងនយោបាយបាន       បណ្តាលឱ្យមានការបែកបាក់គ្នារវាងបរទេសចិន និង ប្រទេសសូវៀត ដែលមានការអូសបន្លាយដ៏ស្វិតស្វាញបំផុតរហូតដល់មានទំនាក់ទំនងជាធម្មតាមកវិញនៅក្នុងឆ្នាំ ១៩៨៩។ ក្នុងអំឡុងពេលនេះ ប្រទេសទាំងពីរបានឈប់ទិញនិងលក់អាវុធ និងឈប់ផ្តល់ជំនួយផ្នែកយោធាស្ទើរតែគ្រប់ផ្នែកទាំងអស់។

បន្ទាប់ពីបានបន្តទំនាក់ទំនងជាធម្មតារវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូឡើងវិញនៅក្នុងឆ្នាំ ១៩៨៩ ការលក់អាវុធជាថ្មីម្តងទៀតបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរ។ សហភាពសូវៀត គឺជាប្រទេសផលិតអាវុធដ៏សំខាន់តែមួយគត់ ដែលមានបំណងលក់អាវុធទៅឱ្យប្រទេសចិន បន្ទាប់ពីការបង្រ្កាបដ៏ឃោរឃៅលើបាតុករនៅទីលានធានអាមេនក្នុងឆ្នាំ ១៩៨៩ ដែលបានធ្វើឱ្យទីក្រុងប៉េកាំងក្លាយជាប្រទេសនៅក្រៅឆាកអន្តរជាតិ។ អត្ថប្រយោជន៍មិនមានតែភាគីម្ខាងនោះទេ។ កាទិញសព្វាវុធរបស់ចិន គឺជាគោលការណ៏ដែលអាចធ្វើឲ្យឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីមានដំណើរការរស់រានបាន បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។

ការលក់អាវុធរបស់រុស្ស៊ីទៅឲ្យចិនបានកើនឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងនៅដើមឆ្នាំ ២០០០។ មានការបញ្ជាទិញដ៏ធំបំផុតមួយចំនួនដូចជាការទិញយន្តហោះចម្បាំងរុស្ស៊ី។ នេះបើយោងតាមទិន្នន័យដែលបានធ្វើការកត់ត្រាដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm(SIPRI) នៅក្នុងចន្លោះឆ្នាំ ១៩៩០ និង ២០០៥ គឺប្រទេសចិនបានធ្វើការបញ្ជាទិញជាច្រើនគ្រឿងសម្រាប់ប្រភេទយន្តហោះចម្បាំង Su-២៧ និង Su-៣០ មានចំនួន ២៧០ គ្រឿងនៅក្នុងតម្លៃប្រហែល ចាប់ពី១០ ពាន់លានទៅ១១ពាន់លានដុល្លារអាម៉េរិកនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលគិតចាប់ពីក្រោយឆ្នាំ ១៩៩៥ ។ ចំពោះវិបត្តិនៅច្រកសមុទ្រតៃវ៉ាន់នៅក្នុងឆ្នាំ ១៩៩៦ នៅក្នុងអំឡុងពេលដែលកងទ័ពជើងទឹករបស់ចិនមានប្រៀបជាងខាងកងកម្លាំងទ័ពជើងទឹកអាម៉េរិកដែលឈរជើងនៅក្នុងតំបន់នោះ ទីក្រុងប៉េកាំងក៏បានធ្វើការបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតកម្រិត Kilo របស់រុស្ស៊ីចំនួន ៨ គ្រឿង និងនាវាពិឃាត Sovremenny-class ចំនួន ៤ គ្រឿង។ ចិនក៏បានទិញមីស៊ីលរាប់ពាន់គ្រាប់ និង ប្រភេទS-300 ជាច្រើនផងដែរ។ ប្រព័ន្ធមីស៊ីលរង្វង់ប្រតិបត្តិការពីដីទៅអាកាស(SAM) ថែមទាំងគ្រឿងឧបករណ៍យោធាផ្សេងៗទៀត។ សរុបមក នៅចន្លោះឆ្នាំ ១៩៩០ ដល់ ២០០៥ ចិនបានទិញអាវុធជាង ៨៣ ភាគរយនៃការនាំចូលពីរុស្ស៊ី។

លំហូរនៃកានាំចូលនូវប្រព័ន្ធសព្វាវុធដ៏សំខាន់ៗនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ2000 បានជួយយ៉ាងសំខាន់ដល់ PLA ដែលជាការជួយបំពេញនូវកង្វះខាតខាងផ្នែកបច្ចេកទេសធ្វើឲ្យមានទំនើបកម្មក្នុងផ្នែកយោធារបស់ខ្លួនដូចកាលពីទសវត្សរ៍នៃឆ្នាំ ១៩៥០។ ឆន្ទៈរបស់រុស្ស៊ីក្នុងការផ្តល់អាជ្ញាប័ណ្ណដែលជាការផ្តល់នូវសិទ្ធិផលិតដល់ប្រទេសចិនគឺជាផ្លែកមួយជួយលើកស្ទួយដល់ការអភិវឌ្ឍផ្នែកឧស្សាហកម្មការពារជាតិរបស់ចិន។ តាមរយៈនេះក៏មានការលក់ឧបករណ៍ចិនសម្រាប់ប្រើប្រាស់ជាគ្រឿងបន្លាស់យន្តហោះរុស្ស៊ី ដែលវិស្វករចិនទទួលបានបទពិសោធន៍ក្នុងផ្នែកផលិតកម្មប្រភេទនេះ ហើយក៏ជាផ្នែកមួយជួយដល់ប្រទេសចិនធ្វើការអភិវឌ្ឍលើការរចនាគ្រឿឧបករណ៏នាៗឲ្យក្លាយទៅជាប្រភេទដើមរបស់ខ្លួន៕