បច្ចេកវិទ្យា

យន្តហោះគ្មានមនុស្សបើកហោះបានយូររបស់ចិនបានជាប់ក្នុងកំណត់ត្រាពិភពលោក

ប្រែសម្រួល៖ សហការី

ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅក្នុងថ្ងៃទី២៤ ខែតុលានេះថា ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យមួយរបស់ចិន បានបង្កើតកំណត់ត្រាហ្គីណេស សម្រាប់យន្តហោះប្រភេទអ័រនីតថប ដែលអាចហោះហើរបានក្នុងរយៈពេលដ៏យូរបំផុត វាជាយន្តហោះគ្មានមនុស្សបើក ហើយអាចធ្វើការហោះហើរដោយបច្ចកវិទ្យាត្រាដាងស្លាបមេកានិចរបស់វា។

វាត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ និងនិស្សិតមួយក្រុមមកពីសាកលវិទ្យាល័យ Beihang ដែលមានម៉ាស៊ីនដូចបក្សីបានប្រតបិត្តិការហោះហើររហូតអស់រយៈពេល ១ ម៉ោង ៣០ នាទី និង ៤.៩៨  វិនាទី។

វីដេអូបានបង្ហាញពីកំណត់ត្រានៃការហោះហើរដែល (ប្រតិបត្តិការតែមួយលើក) បានប្រព្រឹត្តទៅលើដីទំនេរមួយកន្លែងក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ២១ ខែ កក្កដា។

សាកលវិទ្យាល័យនេះបានបង្ហាញនូវវិញ្ញាបនបត្រកំណត់ត្រាពិភពលោករបស់ Guinness World Records នៅក្នុងការធ្វើសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។

វាត្រូវបានបំពាក់ដោយថ្មលីចូម-អ៊ីយ៉ុង ដ្រូន flapper មានទម្ងន់ ១.៦ គីឡូក្រាម មានស្លាបប្រវែង ២ ម៉ែត្រ និងមានសមត្ថភាពអាចហោះហើរបានក្នុងល្បឿន ១០ ម៉ែត្រក្នុងមួយវិនាទី។

Zhao Longfei អ្នកស្រាវជ្រាវជាន់ទាបនៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រមានព្រំដែននៃសាកលវិទ្យាល័យនិងជាសមាជិកនៃក្រុមអ្នកស្រាវជ្រាវបាននិយាយថា៖ ក្រុមគេបានធ្វើការដាក់ពាក្យស្នើសុំធ្វើការប្រកួតប្រជែង ក្នុងកំរិតពិភពលោក Guinness នៅក្នុងខែតុលាឆ្នាំ ២០២២ ។

លោក Zhao បន្ថែមថា រយៈពេលនៃការហោះហើរពីមុនរបស់យន្តហោះប្រភេទអ័រនីតថប នៅទូទាំងពិភពលោកគឺបានខ្លីណាស់ ដែលភាគច្រើនអាចមានរយៈពេលប្រហែលកន្លះម៉ោង ដែលនៅពីក្រោយយន្តហោះធម្មតាដទៃទៀត ដូច្នេះកំណត់ត្រាពិភពលោកមិនត្រូវទទួលបានចំណាត់ថ្នាក់នោះទេ។

ក្នុងអំឡុងពេលនៃការសាកល្បងហោះហើរលើកដំបូង យន្តហោះចិនបានប្រើពេលត្រឹមតែ ៥៣ នាទីប៉ុណ្ណោះ។ បន្ទាប់ពីធ្វើការបង្កើនសមត្ថភាពនៃប្រព័ន្ធថាមពល និងឌីណាមិកស្លាបរបស់វា អាចឲ្យវាដំណើរការឈានឡើងដល់លក្ខខណ្ឌដ៏ល្អបំផុតដើម្បីបង្កើតកំណត់ត្រាពិភពលោក។

Ornithopters យកតម្រាប់តាមការហោះហើរដោយត្រដាងស្លាបដូចបក្សី ប្រចៀវ និងសត្វល្អិត។ លោក Zhao បានថ្លែងថា ពួកគេមានកម្មវិធីដែលប្រកបទៅដោយសក្តានុពលក្នុងវិស័យជាច្រើន ដូចជាកាស្រាវជ្រាវររុករកភពអង្គារ បច្ចេកវិទ្យាបណ្តេញបក្សីនៅអាកាសយានដ្ឋាននិងការសិក្សាអំពីយន្តហោះដែលហោះហើរទៅជិតលំហ៕