កម្សាន្ដ

បុរសម្នាក់ហៅខ្លួនឯងថា«ស្តេចថ្លើម»ព្រោះគាត់ស៊ីតែថ្លើមសត្វឆៅ និងខួរឆ្អឹងរបស់វា

ប្រែសម្រួល៖ សហការី

“ស្តេច ថ្លើម” គឺជារហស្សនាមដែលគាត់បានហៅខ្លួនឯង ឥឡូវនេះកំពុងបង្ហាញពីការប្រែប្រួលបន្ទាប់ពីគាត់បានទទួលទានថ្លើមសត្វដែលនៅឆៅអស់ជាច្រើនឆ្នាំមកហើយនោះ។

លោក Brian Johnson ដែលត្រូវបានគេមើលឃើញថាជាអ្នកល្បីល្បាញក្នុងការផ្សព្វផ្សាយអំពីការរស់នៅកាលពីជំនាន់មុនរបស់គាត់ហើយគាត់បានបង្ហោះនូវរូបថតរំលឹកពីរូបគាត់កាលពីនៅវ័យជំទង់។

រូបថតដែលត្រូវបានបង្ហោះឡើងវិញនៅលើអ៊ីនធឺណិត បានបង្ហាញថាព្រះអង្គម្ចាស់ទ្រង់មានព្រះទ័យខុសប្លែកពីទ្រង់កាលពីមុនមានសភាពក្រៀមក្រំ ហើយឥឡូវនេះទ្រង់មានអំណួតខ្លួនឯងណាស់។

រូបថតដែលថតបានកាលពីពីរ បី ទសវត្សរ៍មុនគឺជារូបរបស់លោក Johnson ថតនៅក្បែរអាងទឹកកាលពីនៅវ័យក្មេងដែលមើលទៅឃើញមានសាច់ដុំ។

ត្រឡប់មកនិយាយអំពី “ ស្តេច ថ្លើម ’  កាលពីវ័យនៅក្មេងម្តងវិញ… រូបថតនេះត្រូវបានគេថតមុនពេលដែលខ្ញុំអាចបើកបរបានដោយស្របច្បាប់” គាត់បានចាប់ផ្តើមរៀបរាប់នៅលើចំណងជើងដ៏វែងអន្លាយមួយហើយក៏មិននិយាយអ្វីក្រៅពីប្រវត្តនៃជិវិតរបស់គាត់នោះឡើយ។

“ ជីវិតរបស់ខ្ញុំគឺរស់នៅដូចក្នុងឋាននរកស្ទើរតែរាល់ឆ្នាំកាលខ្ញុំនៅវ័យជំទង់ (ហើយខ្ញុំនឹងមិនជួញដូរវាសម្រាប់អ្វីទាំងអស់)។ ខ្ញុំគឺជាក្មេងស្លូតតែម្នាក់គត់នៅក្នុងសាលា… កត្តានេះធ្វើឱ្យមានបញ្ហាមិនល្អដល់រូបខ្ញុំ… ខ្លួនខ្ញុំតូចខុសខ្នាត… មើលខ្លួនឯងទៅគួរឱ្យអស់សំណើច” គាត់រៀបរាប់ដូច្នេះ។

Johnson បានបន្តទៀតថា “ខ្ញុំមិនមានមិត្តសូម្បីតែម្នាក់ ហើយខ្ញុំមិនដែលគិតឲ្យតម្លៃដល់ខ្លួនឯងនោះទេ ដោយសាតែខ្ញុំត្រូវបានគេចាប់ទាត់ធាក់ ត្រូវគេដាល់ និង វាយបណ្តេញខ្ញុំជារៀងរាល់ថ្ងៃអស់ជាច្រើនឆ្នាំមកហើយ។

គាត់បាននិយាយសង្កត់ធ្ងន់ថា គាត់មិនមានឪពុកនៅក្បែរនោះទេ ហើយគាត់ត្រូវតែ “ រកផ្លូវចេញពីរូងនរកមួយនេះ នេះហើយជាខ្សែជីវិតរបស់ខ្ញុំ ” ។

ហើយខ្ញុំបានកែប្រែខ្លួន ដែលខ្ញុំត្រូវធ្វើការ ខ្ញុំត្រូវមានភាពរឹងមាំ ខ្ញុំត្រូវតែអាចកំណត់ឆន្ទៈរបស់ខ្លួនឯងបាន ខ្ញុំត្រូវម្ចាស់ការលើខ្លួនឯង ហើយខ្ញុំរត់ទៅរកភាពដូចបីសាចរបស់ខ្ញុំ ខ្ញុំបានដឹកនាំខ្លួនឯងឲ្យមានទំនុកចិត្ត ហើយខ្ញុំបានបង្កើតជីវិតថ្មីសម្រាប់ខ្លួនខ្ញុំ … ខ្ញុំចង់រស់នៅក្នុងជីវិតបែបនេះ។

គ្រូបង្ហាត់កាយសម្បទាម្នាក់បានពន្យល់ថា៖ «នោះជារបៀបរកច្រកចេញរបស់ខ្ញុំ ហើយវាបានផ្លាស់ប្តូរជីវិតខ្ញុំ ហើយវាបានបំប្លែងខ្ញុំទៅជាអ្នកប្រមាញ់ក្នងការវិវត្តខ្លួន អ្នកប្រយុទ្ធដែលមិនឈប់ឈរ សេរីដូនតាសហគ្រិន នេះហើយគឺជារូបខ្ញុំសព្វថ្ងៃ។ ៣០ឆ្នាំក្រោយមក (ឥឡូវនេះ [អាយុ៤៥ឆ្នាំហើយ]) គឺជីវិតខ្ញុំស្ថិតក្នុងស្ថានភាពដ៏ល្អប្រសើរបំផុត។

“ ប្រសិនបើអ្នកសួរថាតើមានអ្វីដែលបានផ្លាស់ប្តូរ … នោះជាសំណួរដ៏សាមញ្ញ។ ខ្ញុំបានចាប់ផ្តើមគិតឡើងវិញនូវអ្វីដែលបានបន្សល់ទុកលើពិភពលោកសម័យទំនើប។ តាំងពីពេលដែលដូនតាកំពុងរស់នៅកាលពីមុន ” គាត់បានធ្វើសេចក្តីសន្និដ្ឋានក្នុងសារដែលបានបង្ហោះយ៉ាងដូច្នេះ។

Johnson បានបង្ហោះរាលដាលពាសពេញប្រព័ន្ធផ្សព្វផ្សាយរបស់បណ្តាញសង្គមចំពោះការងូតទឹកទឹកកកត្រជាក់ ហើយបង្ហាញពីរបបអាហារប្រូតេអ៊ីនខ្ពស់មិនធម្មតារបស់គាត់ និងថែមទាំងប្រើធ្មេញរបស់គាត់ចាប់ត្រីទៀតផង។

គាត់បាននិយាយថា គាត់រក្សាកាយសម្បទាប្រកបទៅដោយសាច់ដុំដោយសាការទទួលទានថ្លើមសត្វឆៅ ប្រូតេអ៊ីន ស៊ុតលឿង និង ខួរឆ្អឹង។ ទើបនៅសប្តាហ៍នេះគាត់បានបង្ហោះវីដេអូលើបណ្តាញ Instagram ដែលបង្ហាញអំពីវិធីដែលគាត់រៀបចំខួរឆ្អឹងធ្វើជាអហារ។

Johnson បានចែករំលែករបៀបរបបនៃការរស់នៅរបស់គាត់លើអ៊ីនធឺណិត ហើយការបង្ហោះរបស់គាត់ជារឿយៗមានរួមបញ្ចូលការបង្ហាញខ្លួនពីសំណាក់ប្រពន្ធរបស់គាត់ និងកូនពីរនាក់របស់ពួកគេដែលមើលទៅគួរជាទីស្រឡាញ់ថែមទៀតផង៕