កម្សាន្ដ

តារាម៉ូដែលទម្ងន់៣៣០ផោន បានលង់ស្នេហ៍នឹងបុរសមានរាងស្គមស្តើងម្នាក់

ប្រែសម្រួល៖ សហការី

តារាម៉ូដែលដ៏មានប្រជាប្រិយនិងមានឥទ្ធិពលម្នាក់បានបង្ហាញខ្លួនជាសាធារណ:ជាមួយនឹងមិត្តប្រុសដែលជាគូសេ្នហ៏ថ្មីនៅលើបណ្តាញTikTok នាងបាននិយាយថា មិនត្រួវបញ្ឈប់អ្នកណាម្នាក់ពីការចាប់ដៃគ្នាធ្វើជាសង្សារដោយសាតែទំហំខ្លួននោះទេ។

គូស្នេហ៍ Alex Aspasia បានចែករំលែកឃ្លីបវីដេអូដ៏ខ្លីមួយនេះដល់គេហទំព័រនៃប្រព័ន្ធផ្សព្វផ្សាយក្នុងបណ្តាញសង្គមកាលពីថ្ងៃពុធ ដែលបានបង្ហាញនូវការឱបថើបជាមួយនឹងមិត្តប្រុសថ្មីរបស់នាងដែលគេមិនស្គាល់អត្តសញ្ញាណទាល់តែសោះ ក្នុងខណៈនោះពួកគេសម្លឹងមើលគ្នាទៅវិញទៅមកហើយបានបឺតមាត់គ្នាទៅវិញទៅមក។

Aspasia បានសរសេរនៅក្នុងឃ្លីបវីដេអូដែលមានការចូលមើលច្រើនជាង ៥៥០,០០០ ដងថា “កុំឲ្យដោយសារតែទំហំខ្លួនរបស់អ្នកធ្វើឲ្យអ្នកឈប់ស្វែងរកអ្នកណាម្នាក់ដែលពិសេស” ។

Bombshell brunette ដែលមានកម្ពស់ ៥ ហ្វីត ១១ អ៊ីង និងទម្ងន់ ៣៣០ ផោន ត្រូវបានគេ

ឃើញស្លៀកឈុត Halloween និងស្លៀកពាក់ជាតួនាង Jessica Rabbit ក្នុងឈុតពណ៌ក្រហមដ៏ស្រើបស្រាលមួយ។ គូស្នេហ៏របស់នាងគឺលោក Roger Rabbit ដែលបានតែងក្នុងឈុតមានត្រចៀកទន្សាយមួយគូនៅលើក្បាលរបស់គាត់។

ភ្លាមៗនោះ អ្នកមើលបានសម្រុកធ្វើ អធិប្បាយ ដើម្បីអបអរសាទរដល់គូស្នេហ៍មួយគូនេះ ដោយភ្ជាប់ជាមួយពាក្យមួយឃ្លាថា “ស្រលាញ់អ្នកទាំងពីរណាស់ សប្បាយចិត្តណាស់! ការជឿទុកចិត្តដ៏ស្មោះស្ម័គ្រនឹងគ្នា ហើយនិងការទាក់ទាញដោយសម្រស់រួមបញ្ចូលគ្នាអ្នកទាំងពីរបានក្លាយជាគូស្នេហ៍ដ៏ស្រស់ស្អាតមួយគូ»។

បុរសម្នាក់បានសរសើរថា “ ឱព្រះអើយ” “ អីយ៉ា! ពិតជាបុរសមានសំណាងមែន”ក៏ប៉ុន្តែ វីដេអូនៃគូស្នេហ៍ថ្មីមួយនេះ បានធ្វើឲ្យអ្នកចូលមើលមួយចំនួនអស់សង្ឃឹម ដោយសារតែមាននារីម្នាក់បានចូលមកស្រែកយំថា “ទំហំខ្ឡួនកំពុងតែបញ្ឈប់ខ្ញុំ [ពីការស្វែងរកដៃគូម្នាក់] ហេតុនេះហើយវាធ្វើឲ្យុខ្ញុំមិនមាននរណាម្នាក់ទេ”។

Aspasia បានចូលទៅលើកទឹកចិត្តក្នុងការឆ្លើយតបនឹងមតិរបស់នារីម្នាក់នោះ “អ្នកនឹងរកឃើញនរណាម្នាក់” ។ “ទោះយ៉ាងណា គឺដាច់ខាតត្រូវប្រើពេលវេលា”

តារាម៉ូដែល ដែលមានមាឌធំមួយនេះ មិនបានលាតត្រដាងអំពីវិធីបែបណាដែលធ្វើឲ្យនាងបានជួបបុរសថ្មីរបស់នាង ឬ រយៈពេលដែលពួកគេទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នានោះឡើយ។

ក៏ប៉ុន្តែកាលពីថ្ងៃសុក្រ Aspasia បានត្រឡប់ទៅលេងក្នុង TikTok វិញដោយនិយាយថានាងនឹងក្លាយជាគោលដៅទទួលរងកាវាយប្រហាតាមរយ:សារឯកជនដែលនាងអូសមើលការធ្វើអធិប្បាយរបស់គេដ៏គួរឱ្យស្អប់ខ្ពើម ក្នុងការនិយាយពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាថ្មីរបស់នាង។

“ហេតុអី្វទាំងអស់នេះដូចឆ្កួតម្ល៉េះ” អ្នកម៉ូដែល ដែលមានឥទ្ធិពលម្នាក់នេះបានសរសេរនៅផ្នែកខាងក្រោមខ្សែវីដេអូឃ្លីបក្រោយពេលដែលតាមដានរូបភាពក្នុងវីដេអូឃើញថានាងបានថើបមិត្តប្រុសថ្មីរបស់នាងហាក់ដូចជាមិនសូវស្និទ្ធសោះ។

ប្រភព៖ New york Post