បច្ចេកវិទ្យា

រូបភាពថ្មីស្តីអំពីផែននៃការកកើតបានបង្ហាញពីថាមពលដ៏អស្ចារ្យនៃកែវយឹត James Webb របស់ NASA

ប្រែសម្រួលដោយ៖ សហការី

NASA បានចេញផ្សាយរូបភាពថ្មីនៃរូបសញ្ញា “នៃការកកើតនូវផែនថ្ម “ កាលពីថ្ងៃពុធ ដែលជាទិដ្ឋភាពដ៏ទាន់សម័យនិងស្មុគស្មាញបានបង្ហាញអំពីថាមពលក្នុងការថតយករូបភាពពីទីដ៏សែនឆ្ងាយនៃកែវយឹតអាវកាស James Webb អង្គការ NASA បានសរសេរថា “ផែនថ្មដូចសសរទាំងបីនៃវិមាត្រដែលមើលទៅដូចជាថ្មដ៏មហស្ចារ្យ ប៉ុន្តែវាអាចជ្រៀតចូលទៅក្នុងបាន” ។ “ជួរឈរនៃផែនសរសរទាំងនេះត្រូវបានកកើតឡើងអំពីឧស្ម័នអន្តរផ្កាយ និងរំលេចឡើងនូវធូលីដ៏ត្រជាក់ ខណ:នោះ ពាក់កណ្តាលមានចំណាំងមកជិតនិងពន្លឺអ៊ីនហ្វ្រារ៉េដ។រូបភាពនេះត្រូវបានថតដោយកាមេរ៉ាដែលមានភ្ជាប់អ៊ីនហ្វ្រារ៉េដរបស់ Webb ឬ NIRCam។

ភពនេះស្ថិតនៅចម្ងាយប្រហែល ៦៥០០ ឆ្នាំពន្លឺក្នុងបរិវេណ Eagle Nebula ហើយត្រូវបានថតដោយតេឡេស្កុប Hubble ជាលើកដំបូងក្នុងឆ្នាំ ១៩៩៥ និងម្តងទៀតក្នុងឆ្នាំ ២០១៤ ។ រូបភាពចុងក្រោយបង្អស់បានបន្ថែមព័ត៌មានលម្អិតថ្មីដែលគួរអោយចាប់អារម្មណ៍៖ ភពពណ៌ក្រហមដែលមានពន្លឺ គឺជាផ្កាយដែលទើបនឹងកកើតដែលមានអាយុត្រឹមតែពីរបីរយពាន់ឆ្នាំប៉ុណ្ណោះ។ ខ្សែរលកដែលមើលទៅដូចជាកម្អែលនៅគែមនៃផែនសសរខ្លះគឺជាការរុញច្រានចេញពីពពួកផ្កាយដែលកំពុងបន្តការកកើត។

NASA បាននិយាយថា “នៅពេលដែល knots ដែលមានទម្រង់ម៉ាស់គ្រប់គ្រាន់នៅក្នុងផែនសសរឧស្ម័ន និងធូលី ពួកវាចាប់ផ្តើមដួលរលំនៅក្រោមទំនាញរបស់វា នឹងបង្កឲ្យមានកម្តៅបន្តិចម្តងៗ នៅទីបំផុតពួកវាក៏បង្កើតបានជាផ្កាយថ្មី”។ “ឌួងតារាក្មេងៗ ដែលត្រូវបានគេថតយករូបភាពដោយប្រើយន្តហោះលឿនជាងសំឡេង បានហោះបំបុកវត្ថុធាតុនាៗក្នុងពពកដូចជាសសរក្រាស់ទាំងនេះ… ពន្លឺពណ៌ក្រហមកើតចេញពីថាមពលនៃម៉ូលេគុលអ៊ីដ្រូសែន ដែលបង្កឡើងដោយយន្តហោះប្រតិកម្ម និងការបះទង្គិច។ នេះជាភស្តុតាងនៅក្នុងផែនទីពីរ និងផែនទីបីពីខាងលើ – បង្ហាញដោយរូបភាព NIRCam ដែលធ្វើឲ្យមានភាពរំជើបរំជួលនឹងសកម្មភាពរបស់ពួកគេ” ។រូបភាពនេះចេញផ្សាយដោយ NASA នៅថ្ងៃពុធ ទី ១៩ ខែតុលា ឆ្នាំ ២០២២ បង្ហាញពី ផែននៃការករកើត ដែលថតដោយកែវយឹតអវកាស James Webb ក្នុងទិដ្ឋភាពមួយនៅជិតនឹងពន្លឺអ៊ីនហ្វ្រារ៉េដ។រូបភាពចុងក្រោយបំផុតមិនបង្ហាញពីកាឡាក់ស៊ីឆ្ងាយណាមួយនោះទេ គឺមិនដូចរូបថតផ្សេងទៀតដែលថតដោយកែវយឹត JamesWebb ទេ។

NASA បាននិយាយថា ការលាយដែលលាយឡំដោយឧស្ម័ន និងធូលីហៅថា អន្តរផ្កាយគឺស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way. NASA បាននិយាយថា ទិដ្ឋភាពថ្មីនៃការកកើត នឹងជួយអ្នកវិទ្យាសាស្ត្រឲ្យធ្វើការកែប្រែនូវគំរូនៃការកកំណើតរបស់ផ្កាយ ហើយយូរ ៗ ទៅអាចអនុញ្ញាតអ្នកតារាវិទូបង្កើត “ការយល់ដឹងកាន់តែច្បាស់ឡើងអំពីរបៀបដែលផ្កាយកកំណើតឡើងនឹងខ្ទាតចេញពីពពកធូលីទាំងនេះក្នុងរយៈពេលរាប់លានឆ្នាំ” ។រូបភាពរួមបញ្ចូលគ្នានេះបានផ្តល់ដោយ NASA កាលពីថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ ២០២២ ដែលបានបង្ហាញពីការកកើតនៃផែនសសរដូចគ្នានឹងរូបភាពដែលថតដោយកែវយឹតអវកាស Hubbleរបស់ NASA ក្នុងឆ្នាំ ២០១៤នៅខាងឆ្វេងនិងដោយកែវយឹត James Webb របស់NASA នៅខាងស្តាំ។ កែវយឹតអវកាស James Webb ជួយឱ្យយើងមើលធូលីដីកាន់តែច្រើននៅក្នុងភពកកើតផ្កាយ នេះបើយោងតាម NASA ។

 

រូបភាពនេះគឺជារូបភាពចុងក្រោយបង្អស់នៃការថតដ៏គួរឱ្យភ្ញាក់ផ្អើលហើយបានចេញផ្សាយដោយ NASA ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទីភ្នាក់ងារអវកាសបានបោះពុម្ពរូបថតស្តីអំពីកាឡាក់ស៊ី Cartwheel ដែលមានចម្ងាយប្រហែល ៥០០ លានឆ្នាំពន្លឺពីផែនដី រូបថតនៃភពមានឈ្មោះថាណិបទូន និងផែនជាជួរបស់វាជាមួយនឹងរូបភាពដែលអនុញ្ញាតឱ្យមនុស្សជាតិមើលថ្ងៃដំបូងបំផុតនៃការកកើតនូវចក្រវាឡ។ការថតទល់មុខគ្នាដែលចេញផ្សាយដោយ NASA of the Pillars កាលពីថ្ងៃពុធ បានបង្ហាញនូវលទ្ធផលនៃគម្រោងដែលមានតំលៃជាង ១០ ពាន់លានដុល្លារអាមេរិក លោក Klaus Pontoppidan តារាវិទូនៃគម្រោង James Webb បានសរសេរនៅលើ Twitter ថា “តាមតម្រូវការដ៏ពេញនិយម យើងត្រូវធ្វើ Pillars of Creation ជាមួយ JWST”។ “ nebula M16 មានទីតាំងនៅខាងស្តាំនៃភពចក្រវាឡ Milky Way  ដែលមើលទៅឃើញសុទ្ធតែផ្កាយច្រើនណាស់!”៕