កម្សាន្ដ

ពិតជាអស្ចារ្យមែន ! ភ្នែកលៀនជាប់ចំណាត់ថ្នាក់ក្នុងកំណត់ត្រាពិភពលោក

សម្រួល៖ រ៉ាម៉េត

Sidney de Carvalho Mesquita   ជាបុរសដែលត្រូវបានគេស្គាល់ថា Tio Chico បានបង្កើតកំណត់ត្រាពិភពលោកសម្រាប់ភ្នែកលៀនចេញបានឆ្ងាយជាងគេបំផុត។

ភ្នែករបស់គាត់ បានចូលទៅក្នុងកំណត់ត្រារបស់ Guiness World Records សម្រាប់ឆ្នាំ ២០២៣ ដោយលៀនចេញជារូបរាងប្រវែង ១៨.២ មិល្លីមែត្រ ស្មើនឹង (០៧.៧១ អ៊ិង) លើសពីរន្ធភ្នែករបស់គាត់។ កំណត់ត្រានេះត្រូវបានយកមកធ្វើការផ្ទៀងផ្ទាត់នៅទីក្រុង Sao Paulo នៃប្រទេសប្រស៊ីលកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២។

Tio Chico បានបង្កើតទេពកោសល្យប្រភេទនេះរបស់គាត់នៅក្នុងអាយុ ៩ ឆ្នាំ។ គាត់ចូលចិត្តធ្វើមុខឡប់ៗពីមុខកញ្ចក់រួចហើយនៅក្នុងពេលធ្វើបែបនេះគាត់ដឹងថាភ្នែករបស់គាត់អាចលៀនចេញបានឆ្ងាយជាងមិត្តភក្តិរបស់គាត់។គាត់បានបង្ហាញក្រុមគ្រួសារនិងមិត្តភក្តិរបស់គាត់។ អ្នកទាំងនោះមានការចាប់អារម្មណ៍ខ្លាំងចំពោះទេពកោសល្យរបស់គាត់។

កាលពីដំបូងឪពុកម្តាយព្រួយបារម្ភថា ប្រហែលជាមានរោគសញ្ញាជំងឺអ្វីម៉្យាងតែជាសំណាងល្អគាត់មិនមានកើតជំងឺអ្វីនោះទេ។ ជាក់ស្តែងវាគ្រាន់តែជាជំនាញដ៏ពិសេសមួយតែប៉ុណ្ណោះជាពិសេសការវាស់វែង កែវភ្នែកដែលលេចចេញមក (ប៉ុប) គឺជាវិទ្យាសាស្ត្រមួយប្រភេទប្រាកដមែនដែលត្រូវធ្វើឡើងដោយអ្នកដែលមានជំនាញខាងចក្ខុជាមួយឧបករណ៏វាស់ស្ទង់កែវភ្នែក។ ការវាស់ស្ទង់ត្រូវបានធ្វើឡើងចំនួនបីដងហើយបានផ្តល់លទ្ធផលចុងក្រោយដោយមានដំណក់ទឹកភ្នែក។

អរគុណហើយដែលស្ថានភាពបែបនេះវាមិនប៉ះពាល់ដល់សុខុមាលភាព និង សុខភាពរបស់គាត់។ គ្រូពេទ្យភ្នែករបស់បានប្រាប់ថាវាជាអំណោយផលដ៏កម្រ ដែលរូបគេមានពីកំណើត។

ជំនាញរបស់ខ្ញុំពិតជា អំណោយមួយប្រាកដមែន។ ដែលបានបន្តមកពីឪពុកខ្ញុំ ម្តាយខ្ញុំ និង អ្នកបង្កើតលោកយើងនេះ។

Sidney មិនចាំបាច់ទទួលការហ្វឹកហាត់នោះទេ។ គាត់កើតមកជាមួយនិងជំនាញនេះ ហើយតាំងពីពេលនោះមកគាត់មានសមត្ថភាពល្អឥតខ្ចោះ។

គាត់ចង់ទាញយកអត្ថប្រយោជន៏ពីជំនាញមួយនេះនិងបង្ហាញទៅកាន់ពិភពលោកនូវទេពកោសល្យដ៏វិសេសវិសាលរបស់គាត់។

គាត់មានអារម្មណ៍សំដែងនូវឧបការគុណ ដ៏ជ្រាលជ្រៅពីព្រោះថាអំណោយពីធម្មជាតិមួយនេះបានធ្វើឲ្យមានការផ្លាស់ផ្តូរជីវិតផ្ទាល់ខ្លួន និង អាជីពរបស់ខ្លួនផងដែរ។

ក្នុងពេលបច្ចុបន្ននេះគាត់ត្រូវបានគេស្គាល់ច្បាស់មិនត្រឹមតែនៅក្នុងប្រទេសប្រេស៊ីលនោះទេតែនៅទូទាំងសាកលលោកថែមទៀតផង។

គាត់បាននិយាយប្រៀបធៀបអារម្មណ៍ដែលលៀនចេញនូវគ្រាប់ភ្នែករបស់គាត់ទៅនឹង  “ ការលេងនៃផ្នែកខ្លះនៃរាងកាយរបស់គាត់ “ ។

ការលេងនេះបានធ្វើឲ្យគាត់មានកាបាត់បង់សមត្ថភាពចក្ខុក្នុងរយ:ពេលពីរទៅបីវិនាទីក្រោយពេលភ្នែករបស់គាត់អាចផ្តោតចក្ខុឡើងវិញ។ គាត់អាចធ្វើអោយគ្រាប់ភ្នែកលៀនចេញចាប់ពី ២០ ទៅ ៣០ វិនាទី។ Sidney  មិនដែលជួបអ្នកណាផ្សេងដែលអាចអនុវត្តល្បិចប្រកបដោយទេពកោសល្យនេះទេ គាត់ថែរក្សាភ្នែកដោយការប្រើថ្នាំបន្តក់ភ្នែកដើម្បីបញ្ចេញទឹករំអិលមកក្រៅ ជាពិសេសក្នុងខណ:ពេលដែលគាត់ចូលរួមក្នុងកម្មវិធីផ្សេងៗ។វាមិនមានការឈឺចាប់ទេក្នុងខណ:ពេលដែលគាត់ប្រើទេពកោសល្យនេះ ប៉ន្តែគាត់អាចមានអារម្មណ៍ជាក់លាក់ថាវាពិតជាក្រហាយភ្នែកដោយសារតែរំហួតនៃអុកស៊ីសែនបានចាប់ផ្តើមឡើងធ្វើអោយភ្នែកស្ងួតទាំងស្រុងដែលជាហេតុធ្វើឲ្យគាត់មិនអាចបើកភ្នែកបានយូពេកនោះទេ។

Sidney មានក្តីមោទកភាពចំពោះសមត្ថភាពរបស់គាត់ក្នុងការសម្របខ្លួនទៅនឹងបរិយាកាសផ្សេងៗ។ គាត់បាននិយាយថាខ្លួនគាត់ជាសត្វស្វា។ គាត់មានការងារយ៉ាងមមាញឹកនៅក្នុងជីវិត ដោយធ្វើការពេញម៉ោងខាងផ្នែកលក់គ្រឿងឧស្សាហកម្មអេឡិចត្រូនិក៕