បទវិភាគ

បទវិភាគ៖ ជប៉ុននឹងធ្វើទំនើបកម្មសព្វាវុធឡើងវិញ ខណ:ដែលចិននៅតែមានមហិច្ឆតាលើតៃវ៉ាន់

សម្រួល៖ រ៉ាម៉េត

រវាងមហាសន្និបាតរបស់បក្សកុម្មុយនីស្តចិនលើកទី២០ ដែលបានប្រារព្ធឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ និងមហាសន្និបាតលើកក្រោយនៅឆ្នាំ២០២៧ ប្រទេសជប៉ុននឹងអនុវត្តផែនការផលិតអាវុធយ៉ាងធំបំផុតមួយចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកនៅក្នុងការរត់ប្រណាំងសព្វាវុធដើម្បីកម្លាក្រុងប៉េកាំងពីការធ្វើសង្គ្រាមនៅអាស៊ីបូព៌ា។នេះបើយោងតាម    សម្តីរបស់មន្ត្រីផ្លូវការជប៉ុន និង អ្នកវិភាគពីស្ថានការណ៍ផ្នែកសន្តិសុខជាតិ។

@“ú•ÄŠØ‚Ì’e“¹ƒ~ƒTƒCƒ‹î•ñ‹¤—LŒP—û‚É—Õ‚ÞŠCãŽ©‰q‘à‚̃C[ƒWƒXŠÍ‚ ‚µ‚ª‚ç‚̏æˆõ‚灁‚U“úi–h‰qÈ“‡–‹—»ŠÄ•”’ñ‹Ÿj
ប្រទេសជប៉ុន បានសរសេរកំណត់បង្ហាញនៅក្នុងសៀវភៅសការពារជាតិរបស់ខ្លួននៅក្នុងឆ្នាំ២០១៩ថា ចិនគឺជាមេខ្លោងដ៏ធំប្រឆាំងនឹងខ្លួននិងដោយមានក្តីបារម្ភចំពោះទីក្រុងប៉េកាំងអាចនឹងរំលោភលើបទដ្ឋានអន្តរជាតិដោយធ្វើការដាក់សម្ពាធទៅលើតៃវ៉ាន់ដែលក្នុងនោះមានការធ្វើទំនើបកម្មសព្វាវុធយ៉ាងលឿនដែលបង្កឲ្យមានការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់។ ការព្រួយបារម្ភនេះបានកើតមានឡើងខ្លាំងចាប់តាំងពីប្រទេសរុស្ស៊ី ឈ្លានពាន ប្រទេស អ៊ុយ ក្រែន ធ្វើអោយសាធារណជនមានការភ្ញាក់ផ្អើលនិងងើបឡើងប្រឆាំងទៅនឹងការបំពាក់អាវុធសាជាថ្មីរបស់ប្រទេសជប៉ុន។ អ្នកជំនាញផ្នែកសន្តិសុខបានលើកឡើងយ៉ាងដូច្នេះ។

រដ្ឋាភិបាលជប៉ុនត្រូវបានខ្យល់បក់ពីក្រោយខ្នងដែលត្រូវតែធ្វើនូវអ្វីៗដែលអាចធ្វើទៅបាននេះជាសម្តីរបស់លោក តាកាស្ស៊ី កាវាកាមី សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ តាគុសូគុ ក្នុងទីក្រុងតូក្យូ។

ដោយកំណត់គោលដៅនៅក្នុងឆ្នាំ២០២៧ថាជាគ្រាដែលចិនមានសមតុល្យភាពនៃអំណាចនៅអាស៊ីបូព៌ាដែលជាអំណោយមួយធ្វើឲ្យចិនមានការពេញចិត្តយ៉ាងខ្លាំង រដ្ឋាភិបាលជប៉ុនបានប្រមូលផ្តុំការគាំទ្រដើម្បីធ្វើការចំណាយដ៏មហាសាលលើវិស័យយោធា គាត់បានបញ្ជាក់ដូច្នេះ។

^

ចំពោះមហាសន្និបាតរបស់បក្សកុម្មុយនីស្តចិនដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៧គឺជាពេលវេលាចម្បងដែលបានកំណត់គោលដៅនៅក្នុងផែនទីចង្អុលទិសក្នុងការធ្វើទំនើបកម្មកងទ័ពចិន និង ជាខួបនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន នៅក្នុងការធ្វើសវនាការនៅក្នុងសភាអាម៉េរិក លោកឧត្តមនាវី Admiral Philip Davidson បានថ្លែងថា ការគំរាមកំហែងរបស់ចិនមកលើតៃវ៉ាន់ “ អាចនឹងកើតឡើង” នៅក្នុងឆ្នាំនោះឯង។

សម្រាប់ប្រទេសជប៉ុន ការដែលបាត់បង់តៃវ៉ាន់ទៅក្នុងដៃចិន វាគឺជាមហន្តរាយពីព្រោះជាការគំរាមកំហែងដល់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក ការផ្គត់ផ្គង់ស្ទើរតែទាំងអស់របស់ជប៉ុនដូចជាប្រេងនិងគ្រឿងសម្ភារផ្សេងៗសម្រាប់ផលិតកម្ម។ហើយថែមទាំងផ្តល់លទ្ធភាពដល់កងនាវារបស់ចិនពីមូលដ្ឋាននៃកោះនេះអាចទៅដល់តំបន់ប៉ាស៊ីហ្វិកខាងលិច។ នៅមានសចក្តីសន្និដ្ឋានផ្សេងៗពីនេះក៏ប៉ុន្តែជាទូទៅក្រុមមន្ត្រីរដ្ឋាភិបាលបានចែករំលែកទស្សន:ដូចៗគ្នាស្តីអំពីនិមិត្តកម្មនៅក្នុងឆ្នាំ២០២៧។ នេះជាសម្តីរបស់មន្ត្រីរដ្ឋាភិបាលជប៉ុនដែលបានចូលរួមក្នុងការបង្កើតផែនការការពាររបស់ប្រទេស។

“ បញ្ហានេះត្រូវបានយកមកពិភាក្សាផ្ទៃក្នុង “ ដែលគាត់បានស្នើសុំមិនបញ្ចេញឈ្មោះព្រោះវាជារឿងដ៏រសើបបំផុត។ក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសជប៉ុនបានយកបញ្ហាប្រទេសចិនជាលេសសម្រាប់ការបង្កើនសមត្ថភាពកងទ័ពរបស់ខ្លួនតែប៉ុណ្ណោះ។ “ កម្លាំងនយោបាយនៅក្នុងប្រទេសជប៉ុនគឺការលើកឡើងច្រំដែលៗក្នុងការប្រើប្រាស់ប្រទេសចិនសម្រាប់ការលើកលែងដើម្បីបង្កើនវោហាសាស្ត្រលើសពីការពិតនិងបង្កភាពតានតឹងនៅក្នុងតំបន់។ ក្នុងទង្វើនេះផងដែរគឺភាគីជប៉ុនគ្រាន់តែរកការលើកលែងក្នុងការបង្កើនកម្លាំង និង     ពង្រីកឥទ្ធិពលយោធារបស់ខ្លួនឯងតែប៉ុន្នោះ ” នេះជាសម្តីរបស់ក្រសួងការបរទេសចិនដែលបានធ្វើជាលាយលក្ខណ៍អក្សរឆ្លើយតបទៅនឹងអ្នយកព័ត៌មាន Reuters។ នៅមហាសន្និបាតបក្សកុម្មុយនីស្តចិនក្នុងទីក្រុងប៉េកាំងលោកស៊ី ជិនពីង(Xi Jinping)បានអំពាវនាវអោយមានការបង្កើនសមត្ថភាពកងទ័ពចិនក្នុងកំរិតពិភពលោក។ហើបានប្រកាសថាប្រទេសរបស់លោកមិនដែលបោះបង់សិទ្ធិក្នុងការប្រើកម្លាំងទ័ពដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់នោះទេ។ មន្ត្រីផ្លូវការរបស់ក្រសួងការពារជាតិជប៉ុនមិនបានធ្វើអធិប្បាយអំពីបញ្ហានេះទេនៅពេលដែលមានការស្នើសុំធើ្វការបកស្រាយនោះ។

ផែនការជាយុទ្ធសាស្ត្រលើបញ្ហាតៃវ៉ាន់: ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់ជប៉ុនដ៏ស្មុគស្មាញជាមួយប្រទេសជិតខាងដ៏ធំជាងគេមួយនេះមានន័យថា មិនទំនងជាអាចអនុវត្តកិច្ចការពារតៃវ៉ាន់ដោយផ្ទាល់បាននោះទេ។ ជប៉ុនជាមួយនិងប្រទេសជិតខាងមួយនេះមានទឹកដីឆ្ងាយពីគ្នាត្រឹមតែ១៥០ គីឡូមែត្រ (៩៩ ម៉ាយ) ប៉ុណ្ណោះពីកោះតៃវ៉ាន់។ វាអាចទាញចូលក្នុងជម្លោះជាមួយគូបដិបរបស់ខ្លួនដែលមានការចំណាយលើវិស័យយោធាបួនដងច្រើនជាងខ្លន។

ចិនអាចចាប់យកកោះរបស់ជប៉ុនដែលស្ថិតនៅជិតតៃវ៉ាន់ដើម្បីបង្កើតប្រព័ន្ធការពារដែនអាកាសនិងការពារការវាយប្រហារតបតណាមួយ នេះជាសម្តីមន្ត្រីផ្លូវការរបស់ជប៉ុនដែលចូលរួមក្នុងការបង្កើតផែនការដែលសុំមិនបញ្ចេញឈ្មោះពីព្រោះគាត់មិនត្រូវបានអនុញ្ញាតអោយនិយាយជាមួយអ្នកយកព័ត៌មាននោះទេ។ ប្រទេសចិនបានបង្កប់កាំជ្រួចទៅក្នុងទឹកក្នុងចម្ងាយតិចជាង១០០ម៉ាយ (១៦០គីឡូមែត្រ) ពីកោះទាំងនោះកាលពីខែ សីហានៅក្នុងពេលធ្វើសមយុទ្ធក្រោយពីមានទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងបានចោទអាម៉េរិកថាបានជ្រៀតជ្រែកក្នុងជម្លោះ។ មូលដ្ឋានទ័ព ព្រលានយន្តហោះ កំពង់ផែ និង តំបន់លទ្ធកម្មទាំងឡាយរបស់ជប៉ុនត្រូវបានចិនកំណត់គោលដៅវាយប្រហារដោយកាំជ្រួចលើទីតាំងទាំងអស់នោះពីព្រោះទីតាំងទំាងអស់នេះអាចប្រើប្រាស់ជាមូលដ្ឋានគាំពារដល់កងទ័ពអាម៉េរិកនៅលើដី នៅក្នុងការតាក់តែងផែនការការពារ ជប៉ុនត្រូវពិចារណាលើវិធានការដែលអាម៉េរិកមិនធ្វើការឆ្លើយតបទៅនឹងការវាយប្រហាររបស់ចិនមកលើតៃវ៉ាន់ នេះជាសម្តីរបស់លោកយាសុហ៊ីរ៉ូ ម៉ាតសុដា សាស្ត្រាចារ្យផ្នែកនយោបាយអន្តរជាតិនៃសាកលវិទ្យាល័យតូក្យូនិងជាអតីតអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ក្រសួងការពារជាតិ។

ប្រសិនបើជប៉ុនអាចពង្រឹងសមត្ថភាពការពារបាននោះបន្ទាប់មកចិនអាចធ្វើការប៉ាន់ប្រមាណលើការវាយប្រហារកងទ័ពអាម៉េរិកក្នុងទឹកដីជប៉ុនដែលនឹងមានលក្ខណ:ខុសគ្នាឆ្ងាយណាស់លើថ្លៃចំណាយក្នុងការវាយប្រហារកោះតៃវ៉ាន់ហើយអាចនឹងមានចំនួនកើនឡើងខ្ពស់ជាងនេះទៀត លោក មាសុដា បាននិយាយនៅក្នុងខែនេះក្នុងខណ:ដែលលោកធ្វើការពិភ្សាតាមប្រព័ន្ធទំនាក់ទំនងON LINE ដែលរៀបចំឡើងដោយ Rand Corporation Think-Tank ក្នុងការគិតលើការត់ប្រណាំងសព្វាវុធរបស់រុស្ស៊ីហើយនិង ការលុកលុយលើប្រទេស អ៊ុយ ក្រែន ដែលគេហៅថា ជាប្រតិបត្តិការពិសេសនោះ ថែមទាំងធ្វើឲ្យមានការផ្លាស់ប្តូរមតិសាធារណ:ពីបញ្ហាសង្គ្រាមត្រជាក់ដែលបានជះឥទ្ធិពលមកលើនយោបាយការពារជាតិរាប់ទសវត្សរ៍មកហើយនោះ។ នៅក្នុងការបោះឆ្នោតប្រៀបធៀបតាមមតិសាធារណ:ដែលរៀបចំផ្សព្វផ្សាយដោយ NHK ក្នុងខែនេះជាលទ្ធផលបង្ហាញថា ៥៥ ភាគរយ ក្នុងចំណោមអ្នកបញ្ចេញមតិ១២៤៧ នាក់ពួកគេគាំទ្រកាបង្កើនសមត្ថភាពការពារជាតិបើប្រៀបធៀបទៅឃើញថាមានតែ២៩ ភាគរយប៉ុណ្ណោះដែលជំទាស់ សម្រាប់អ្នកដែលគាំទ្រលើការបង្កើនសមត្ថភាពកងទ័ពមាន៦០ភាគរយនិយាយថារដ្ឋាភិបាលជប៉ុនត្រូវកាត់បន្ថយលើការចំណាយសាធារណ:របស់ពួកគេ។

កាលពីខែកក្កដា លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានឈ្នះការបោះឆ្នោតគាំទ្រក្នុងសភាជាន់ខ្ពស់ដោយសន្យាថានឹងបង្កើនសមត្ថភាពកាពារជាតិអោយបានយ៉ាង “ រឹងមាំបំផុត “ ។

គណបក្សកាន់អំណាច បក្សប្រជាធិបតេយសេរី របស់គាត់បានសន្យាបង្កើនថវិកាជាតិសម្រាប់យោធាឲ្យបានទ្វេដងរហូតដល់ប្រមាណ១០ ពាន់ ពាន់ លានយេន ស្មើនឹង (៦៨ពាន់លានដុល្លារអាម៉េរិក) ក្នុងរយ:ពេល ប្រាំឆ្នាំ។ ប្រាក់បន្ថែមនឹងត្រូវប្រើប្រាស់សម្រាប់ផលិតកាំជ្រួចរយ:ចម្ងាយឆ្ងាយ ធ្វើទំនើបកម្មរោងចក្រធុនធ្ងន់របស់ក្រុមហ៊ុន Mitsubishi (MHI) ( 7011.T) និងក្រុមហ៊ុនផលិតកាំជ្រួចហ្វូងវាយប្រហារចំរុះប្រភេទ 12s Kongberg (KOG.OL) និងក្រុមហ៊ុន Lockheed Martin (LMT.N) ផលិតកាំជ្រួចរង្វង់ប្រតិបត្តិការបន្តែវាយប្រហាពីអាកាសទៅអាកាស ដែលអាចវាយប្រហារក្នុងរយ:ចម្ងាយឆ្ងាយប្រឆាំងនឹងនាវាចម្បាំងគោលដៅយោធានៅលើដីក្នុងប្រទេសចិននិងកូរ៉ខាងជើងនិងគម្រោងដ៏ធំមួយទៀតគឺការផលិតយន្តហោះចម្បាំងប្រភេទថ្មីនៅក្នុងឆ្នាំ២០៣០ដែលទំនងជាលេចរូបរាងឡើងជាមួយនឹងយន្តហោះបំបាំងកាយរបស់អង់គ្លេសក្នុងកម្មវិធីនេះនាំមុខដោយ MHI និងមានបំពាក់ប្រព័ន្ធ BAE System ការបង្ហាញឡើងលើប្រភេទនៃកាចំណាយទាំងនេះធ្វើឲ្យអាម៉េរិកទទួលបាននូវផលប្រយោជន៏ក្នុងការផ្គត់ផ្គង់ដូចជាក្រុមហ៊ុន Lockheed ក្រុមហ៊ុន Boeing Co (BA.N) និង ក្រុមហ៊ុន Northrop Grumman Corp (NOC.N).កិច្ចការបន្ទាន់ជាងនេះទៀតនោះគឺអាចជួយដល់ប្រទេសជប៉ុនក្នុងការបង្កើនចំនួនស្តុកគ្រឿងបន្លាស់និងគ្រាប់រំសេវដែលមិនទាន់សាកល្បងមានគុណភាពធន់នឹងការប្រើប្រាស់ដែលអាចជួយដល់យោធាក្នុងការប្រយុទ្ធ។

យើងនឹងផ្តល់អាទិភាពទៅលើឧបករណ៏ដែលសំខាន់សម្រាប់ប្រើប្រាស់ក្នុងរយ:ពេល៥ឆ្នាំ នេះជាសម្តីមន្រ្តីរដ្ឋាភិបាលលើកឡើងលោកគីស៊ីដានឹងបង្ហាញលម្អិតអំពីផែនការចំណាយរបស់យោធានៅក្នុងខែធ្នូកន្លងមកជាមួយនឹងយុទ្ធសាស្ត្រការពារសន្តិសុខដែលយុទ្ធសាស្ត្រនេះនឹងជំរុញអោយជប៉ុនបំពេញតួនាទីធំជាងនេះនៅក្នុងតំបន់ជាមួយអាម៉េរិកដែលមានកងទ័ពរាប់សិបពាន់នាក់ យន្តហោះចម្បាំងរាប់រយគ្រឿងនិងនាវាចម្បាំងរាប់សិបគ្រឿងដាក់ពង្រាយក្នុងប្រទេសជប៉ុន ការផ្តោតគោលដៅទៅលើប្រទេសចិនមិនទំនងជាលើកលែងនោះទេទោះបីធ្លាប់ជាអតីតកំពូលគូបដិបក៏ដោយអ្នវិភាគបានលើកឡើងដូច្នេះ។ កូរ៉េខាងជើងនៅក្នុងដំណាក់កាលសាកល្បងកាំជ្រួចដ៏សកម្មចុងក្រោយនេះបានធ្វើឡើងនៅថ្ងៃសុក្ររួមទាំងការបាញ់លើកដំបូងរំលងប្រទេសជប៉ុននៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីបញ្ចប់មហាសន្និបាតបក្សកុម្មុយនីស្តចិន របប គឹម ជុងអ៊ុន ត្រូវបានគេរឺពឹងថានឹបន្តធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរយ៉ាងទូលំទូលាយបំផុត។

ប្រទេសជប៉ុនចង់អោយប្រទេសកូរ៉េខាត្បូងនាំមុខក្នុងការដោះស្រាយការគំរាមកំហែងរបស់ប្រទេសជិតខាងខ្លួននៅភាគខាងជើងមន្ត្រីយោធាជាន់ខ្ពស់ដែលជាមេបញ្ជាការកងទ័ពការពារខ្ឡួនរបស់ប្រទេសជប៉ុនបាននិយាយ ដោយមិនបញ្ជេញឈ្មោះពីព្រោះវាជាបញ្ហាដ៏រសើបបំផុត។ “ ខ្ញុំមើលមិនឃើញថាមានសញ្ញាផ្លាស់ប្តូរនូវសកម្មភាពរបស់កូរ៉េខាងជើងនោះទេ នេះជាសម្តីរបស់គាត់។ ចំពោះចិនមានគោលដៅមកលើជប៉ុន លោក ប៊ុងយី អូហារ៉ា បុគ្គលិកជាន់ខ្ពស់របស់ មូលនិធិដើម្បីសន្តិភាព សាសាកាវ៉ា និង ជាអតីតសេនានុពន្ធយោធារបស់ប្រទេសជប៉ុនប្រចាំនៅប្រទេសចិនបានបញ្ជាក់យ៉ាងដូច្នេះ។ សកម្មភាពចុងក្រោយរបស់កូរ៉េខាងជើងអាចជូយពង្រឹងកាគាំទ្រពីសាធារណជនដល់រដ្ឋាភិបាលជប៉ុនលោកបានបញ្ជាក់យ៉ាងដូចនេះ៕