បច្ចេកវិទ្យា

Rolls-Royce ដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនតម្លៃប្រហែល ៤០០, ០០០ ដុល្លារអាម៉េរិក

សម្រួល៖ រ៉ាម៉េត

ក្រុមហ៊ុន Rolls-Royce បានដាក់តាំងរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនកាលពីថ្ងៃអង្គារ៏ ហើយត្រូវបានផ្តល់នូវការរំពឹងទុកអំពីអនាគតរបស់ក្រុមហ៊ុនផលិតរថយន្តម៉ូដែលចាស់មួយនេះដែលមានអាយុកាលមួយសតវត្សរ៍មកហើយ។ នឹងជំរុញអោយផលិតផលរបស់ខ្លួនទាំងមូលដើរដោយថាមពលអគ្គិសនីទាំងស្រុងនៅត្រឹមឆ្នាំ២០៣០។

Ultra-Luxury Electric Super Coupé  រថយន្តកំរិតលំដាប់មួយនេះត្រូវបានផលិតឡើងធ្វើឲ្យមើលទៅមិនចេះណាយសោះឡើយជាមួយ ការរចនាបែបបុរាណនៃរូបធាតុរបស់ រ៉ុល រយដែលមានភាពទំនើបដ៏ពិសេសក្នុងសម័យប្រើប្រាស់អគ្គិសនី។ វាមានទ្វារពីរ បួនកៅអីនិង អាចរត់បានចម្ងាយប្រមាណ ៣២០ ម៉ាយ ។

Spectre អាចនឹងមានតម្លៃប្រមាណ ៣៥០,០០០ ដុល្លារ អាម៉េរិក សម្រាប់  Cullinan SUV និង តម្លៃ ៤៦០,០០០ ដុល្លារអាម៉េរិក សម្រាប់ Phantom Rolls-Royce។ ទោះបីយ៉ាងណាក៏ក្រុមហ៊ុនផលិតរថយន្តប្រភេទនេះមិនបានបញ្ជាក់អំពីតម្លៃឲ្យបានច្បាស់លាស់នោះទេ។

ក្រុមហ៊ុនផលិតរថយន្តរំពឹងថា នឹងបានចែកចាយរថយន្តជូនដល់អតិថិជនដំបូងបង្អស់របស់ Spectre នៅក្នុងចុងឆ្នាំ ២០២៣ខាងមុខនេះ៕