បទវិភាគ

បទវិភាគ៖ តើលោកស៊ីជិនពីងគឺជាម៉ៅសេទុងសម័យថ្មីរបស់ប្រទេសចិនមែនឬ?

សម្រួលដោយ៖ រ៉ាម៉េត

បក្សកុម្មុយនីស្តចិនមានសមាជិកជាង៩៦លាននាក់ និងមានឈ្មោះជាង២ លាននាក់ដែលបានចុះក្នុង​បញ្ជីជាវរជន និង ឥស្សរជនដែលទុកជាការំលឹកដល់ប្រវត្តិរបស់ពួកគេនិងវីរភាពក្នុងការស្លាប់​របស់ពួកគេ។

នៅក្នុងការពង្រីករចនាសម្ព័ន្ធការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្តចិនគឺមានចំនួនដ៏តិចតួចបំផុតដែលបានបំពេញតួនាទីក្នុងដំណើរដ៏វែងឆ្ងាយរហូតទទួលបានឋាន:ជាឥស្សរជនជាន់ខ្ពស់។ហើយក្នុងចំណោមអ្នកដែលបានឈានដល់ចំណុចកំពូលនៃឋានានុក្រមរបស់គណបក្សមានតែបួនឈ្មោះប៉ុណ្ណោះ ដែលត្រូវបានតែងតាំងជាប្រមុខដឹកនាំស្នូលរបស់គណបក្សដូចជា៖ លោកម៉ៅ សេទុង(Mao Zedong), លោកតេង ស៊ាវពីង(Deng Xiaoping), លោក ស៊្សាង ស៊ីមិន(Jiang Zemin) និងបន្ថែម​ម្នាក់ថ្មីទៀត​គឺលោកស៊ី ជិនពីង(Xi Jinping)។

ខ្លះមានការយល់ស្របថាមានតែ លោក ម៉ៅ លោក តេង និងលោក ស៊ី  ត្រូវបានចាត់ទុកថា​ជាមេដឹកនាំដ៏ល្អប្រសើរពិតប្រាកដចំណែក លោក ស៊្សាង ដែលមានតំណែងស្នូលគួរតែ​ត្រូវបានដកហូតជាជាងទទួលបាននូវតំណែងនេះ។

សប្តាហ៏នេះមានព្រឹត្តិការណ៍របាំមហោស្របនៅរោងមហោស្របប្រជាជនដ៏ធំក្នុងទីក្រុងប៉េកាំងនេះមិនគ្រាន់តែលើកអំពីឈ្មោះលោកប្រធាន ស៊ីដែលត្រូវបានតែងតាំងដើម្បីបន្តអាណត្តិទីបី តែប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងបានទទួលស្គាល់លោកជាអ្នកដឹកនាំបក្សដ៏ខ្លាំងក្លាម្នាក់ដូចជំនាន់លោកប្រធានម៉ៅដូច្នោះដែរ ដែលបានកាន់អំណាចអស់រយ:ពេល២៧ ឆ្នាំរហូតលោកទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៦។

មនុស្សគ្រប់រូបមានភាពស្ងៀមស្ងាត់ លោក ស្ស៊េស៊ី ង្គរ(Xuezhi Guo) អ្នកនិពន្ធប្រចាំការិយាល័យ​នយោបាយ​ថ្នាក់កណ្តាលរបស់ចិនបានលើកឡើងដូច្នេះ។

លោកង្គរ ដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅមហាវិទ្យាល័យង្គិលហ្វ័ដ​សហរដ្ឋអាម៉េរិកបានប្រាប់អ្នកយកព័ត៌មាន អាល់ហ្ស៊ាហ្ស៊េរ៉ា។

“បរិយកាសទូទាំងប្រទេសចិនបច្ចុប្បន្ននេះប្រសិនបើមានអ្នណាម្នាក់និយាយអវិជ្ជមានអំពីលោកស៊ីជិនពីងនោះច្បាស់ជាមានបញ្ហានៅក្នុងថ្ងៃនឹងជាមិនខាន អ្នកឃើញទេនេះហើយជាបញ្ហា” នេះជាសម្តី​របស់គាត់។

ខណ:ដែលកេរ្តិ៍ឈ្មោះស្តាប់ទៅមិនសូវល្អនោះលោកស៊ីត្រូវបានបក្សទទួលស្គាល់ថា ជាប្រមុខដឹកនាំស្នូលនិងជាទីបន្ទាល់ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់គាត់ជាមួយនិងសមាជិកបក្សបច្ចុប្បន្ន អតីតទាហានជើងចាស់និងកងទ័ពដ៏មានអំណាច លោក ង្គូរបាននិយាយដូច្នេះ។

នៅពេលដែលបានបង្កើតប្រមុខដឹកនាំស្នូលឡើងវាពិតជាមានកាលំបាកចំពោះកម្លាំងណាមួយដទៃទៀតក្នុងថ្នាក់ដឹកនាំគណបក្សអាចទប់ស្កាត់ឥទ្ធិពលរបស់ប្រមុខដឹកនាំស្នូលនៅពេលដែលតំណែងនេះត្រូវបានបង្កើតឡើង។

លោកម៉ៅ, លោកតេង និងលោក ស៊ី សម្រេចបានគោលដៅជាប្រមុខដឹកនាំស្នូលតាមរយ:ការ​ទទួលស្គាល់​របស់សមាជិកគណបក្សដោយសារពួកគាត់បានក្លាយជាស្នូលកណ្តាល​នៃមុខងាររបស់គណបក្សដែលមានការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសចិននិង ប្រជាជន។ នេះជាកាបកស្រាយរបស់លោកង្គរ ។

មិនបាច់សង្ស័យឡើយ លោក ស៊ីនឹងក្លាយទៅជាប្រធានាធិបតីក្នុងអាណត្តិទីបីនេះ។ លោក ង្គូរបានបញ្ជាក់ដូច្នេះ។ ហើយក៏ជាពេលដែលគាត់ រឹងមាំជាងមុន ខ្លាំងក្លាជាងមុននិង មានអំណាចជាងមុនថែមទៀតផង។ ហើយក្នុងនេះនឹងនាំមកនូវគ្រោះអាសន្នដល់ប្រទេសចិន​ដែលមានអ្នកដឹកនាំដែលមានឥទ្ធិពលដ៏លេចធ្លោបំផុតបែបនេះជាងរាប់ទសវត្សរ៍មកហើយ ដោយមិនមានអ្នកណាម្នាក់ហ៊ានប្រឈមមុខឬក៏ទិទៀននោះឡើយនេះជាការបកស្រាយរបស់លោក ង្គូរ។ ការអធិបាយអំពីបរិយាកាសក្នុងជួរគណបក្សដែលធ្វើអោយមានរបៀបរបប​ប្រកបដោយ​ក្រមសីលធម៌ក្នុងការគាំទ្រលោក ស៊ី ដែលយើងអាចនិយាយបានថា ជាការគ្រប់គ្រងអំណាចតាម​របៀបមច្ឆត្តកម្ម។

ក្នុងខណ:ដែលលោកស៊ីឈានទៅកាន់អំណាចក្នុងអាណត្តិទីបីនេះ គាត់បានដាក់ខ្លួនដោយចាប់ដៃ​ក្រុមមន្ត្រីស្មោះត្រង់ក្មេងៗរបស់គាត់ដែលស្ថិតក្នុងសភាពស្ងៀមស្ងាត់ប៉ុន្តែស៊ីជម្រៅក្នុងចិត្តហើយក៏មិនមានអ្នកណាម្នាក់ក្លាហានសួរទៅកាន់បុរសដែលគេស្គាល់ថាជាអ្នកផ្តល់មុខតំណែងដល់ពួកគេនោះទេ។ ការប្រៀបធៀបរវាងលោកម៉ៅ និងលោក ស៊ី ត្រូវបានផ្តល់នូវមេរៀនមួយ។ នេះជាសំដីលោក ង្គរ។

លោកម៉ៅបានធ្វើអោយមានកំហុស នៅក្នុងបញ្ហា “ ធ្វើមហាបដិវត្តឈានមុខ “ ដែលកាលនោះមិនមាន​អ្នកណាអាចបញ្ចុះបញ្ចូលគាត់បានឡើយគឺមិនមាននណាម្នាក់ហ៊ានប្រឈមមុខជាមួយនឹងគាត់នោះទេនៅក្នុងគ្រានោះ។

  • លោក ប្រធាន ម៉ៅ “ ថ្មី “

លោក ម៉ៅបានដឹកនាំបក្សកុម្មុយនីស្ត យកជ័យជំនះក្នុងសង្រ្គាមស៊ីវិលនៅក្នុងឆ្នាំ១៩៤៩ ហើយគាត់ត្រូវបានបក្សពិចារណាផ្តល់តំណែងជាប្រមុខដឹកនាំស្នូលដំបូងគេបង្អស់ ដូចដែលមានជារូបសំណាកដ៏ធំមហិមាព្យួរនៅនឹងច្រកចូលទីលានធានអានមេនចំកណ្តាលទីក្រុងប៉េកាំង ក្នុងសម្លៀកបំពាក់កត្រង់។

អ្នកនិពន្ធឈ្មោះ ហ្វេដើរិក តៃវែយ និយាយថា លោក ម៉ៅ ត្រូវបានគេស្គាល់ថាជារដ្ឋបុរស Great Helmsman ដែលធ្វើមិនតិចទេ ដើម្បី “ កសាង” ប្រទេសចិនឡើងវិញ” ។

តៃវែយ អះអាងថា នយោបាយក្នុងកំរិត ស្នូល លោក ម៉ៅគឺជាបុគ្គលដែលប្រកបដោយចក្ខុវិស័យ និង បដិវត្តនិយម និង ចំពោះអ្នកស្និទ្ធនឹងលោកបំផុតនោះបានផ្តល់ជូនលោកនូវអ្វីៗគ្រប់យ៉ាងដូច “ មហាអធិរាជ “ គ្រប់ពាក្យបញ្ជាក់ពីការគោរពសូម្បីតែនៅក្នុងពិធីប្រារព្ធកម្មវិធីផ្តួចផ្តើម​កសាងគ្រឺះមូលដ្ឋាននៃអង្គការបដិវត្តបុគ្គលដើម្បីប្រយោជន៏ជាតិ” ។

លោកម៉ៅ បានលេចឡើង ក្នុងនាមជា ‘ អ្នកដឹកនាំដែលមិនអាចសួរនាំបាន ”  ស្ទើរតែមួយជីវិតទៅហើយ” ដែលលោកគ្រប់គ្រងអំណាចយ៉ាងរឹងមាំដូចជំនាន់ព្រះចៅ​អធិរាជចិនជំនាន់មុននេះបើយោងតាមកំណត់ត្រាជីវប្រវត្តចងក្រងដោយលោកប្រវត្តវិទូ ហ្វីលីប ហ៊្សត។

នៅក្នុងជំនាន់តែមួយក្រោមការដឹកនាំរបស់លោក ម៉ៅ  លោក ហ៊្សតបានប្រាប់ថា តើចិនអនុវត្តការផ្លាស់ផ្តូអស់រយ:កាលរាប់ទសវត្សរ៍តាំងពីនៅក្រោមអាណានិគមលោកខាងលិចនោះគឺ “ ធ្វើមហាបដិវត្ត “ ងើបចេញពីសង្គមចាស់ដែលបានបន្សល់ទុកមកជាច្រើនសតវត្សរ៍ក្រោមការ​ជិះជាន់សង្កត់សង្កិនដោយពួកសក្តិភូមិមកកសាងរដ្ឋសង្គមនិយមនិងប្រែក្លាយទៅជាមហាអំណាចសម្រាប់ប្រទេសដែលមានអាវុធអាតូមិក និង មានតំណែងជាសមាជិកក្រុមប្រឹក្សាសន្តិសុខរបស់អង្គការ​សហប្រជាជាតិ។

ក៏ប៉ុន្តែលោកម៉ៅជាបុគ្គល “ មានកំហុសធំ“ ដែលបាននាំបក្សកុម្មុយនីស្តមកកាន់អំណាចថែមទាំងមាន​ការ​បង្ហូរឈាម សម្លាប់រង្គាល បំផ្លាញវប្បធម៌ និង គោលនយោបាយសេដ្ឋកិច្ចជាតិ។

ក្រោមការអត់ឃ្លានដោយសារមហាបដិវត្តឈានមុខ ទៅជាបដិវត្តវប្បធម៌ដែលប្រកបដោយហិង្សាអ្នក​រងគ្រោះដោយសារការកែប្រែគោលនយោបាយរបស់ម៉ៅមានការកាប់សម្លាប់រង្គាលនៅក្នុងសង្គ្រាមលោកលើកទីពីរ។ លោក ហ៊្សត បានសរសេឡើង។

ការកាន់កាប់អំណាចរបស់គាត់បាននាំមកនូវការកាប់សម្លាប់ប្រជាជនខ្លួនឯងច្រើនជាងអ្នកដឹកនាំដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រ។ គាត់បានបញ្ជាក់ដូច្នេះ។

នៅក្រោយរជ្ជកាលរបស់លោកម៉ៅ ប្រទេសចិនបានរៀបចំខ្លួនដើម្បីការចាប់ផ្តើមមួយជាថ្មីដែល​ក្នុងនោះមានថ្នាក់ដឹកនាំក្នុងបក្សមួយចំនួន ឆ្អែតនឹងបដិវត្តហើយចង់ធ្វើអោយមានស្ថិរភាពសេដ្ឋកិច្ច និង មានអរិយធម៌រុងរឿង។

លោក តេង ស៊ាវពីង បានលេចឡើង ជាបុគ្គល “ ដែលវ័យឆ្លាតជាងគេក្នុងជំនាន់នោះ “

ការសម្លាប់ក្នុងជំនាន់បដិវត្តវប្បធម៌ និង នៅក្នុងដំណាក់កាលទីពីរ នៃទសវត្សរ៍ ទី ៧០ លោកតេង បានរួចផុតពីកាថ្កោលទោស និង បានធ្វើនយោបាយដើម្បីស្តាប្រទេសចិនឡើងវិញ​ដែលគាត់បានអនុវត្តក្នុងពេលដែលលោកបានបង្ហាញខ្លួននៅក្នុងទសវត្សរ៍៧៨ក្នុងឋាន:ជាមេដឹកនាំដ៏កំពូលដែលជាអ្នកស្នងតំណែងបន្តក្នុងនាមជាអ្នកដឹកនាំស្នូលរបស់បក្សកុម្មុយនីស្តចិន។

“ បុគ្គលប្រាកដនិយម “ លោកតៃ វែយ សរសេរអំពីលោក តេង ដែលបានក្លាយជាស្ថាបត្យករ លើវិស័យកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិនដែលមានកណ្តាប់ដៃដែកផ្នែកនយោបាយដឹកនាំប្រទេសចិនឈានទៅរកទិសដៅទូលំទូលាយនៃទីផ្សារភាវូបនីយកម្មនិងបើកចំហលំហូរសេដ្ឋកិច្ចទៅកាន់ពិភពលោកជាសាកល។

ក្នុងការទទួលអំណាចបន្តពីលោក តេង លោក ហ៊្សាង ហ៊្សេមិន ត្រូវបានបក្សពិចារណាតែងតាំងជា​មេដឹកនាំស្នូល “ ជំនាន់ទី បី “ តែលោកមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការលើកស្ទួយខ្លួន​គាត់ជាប្រមុខដឹកនាំរបស់បក្សកុម្មុយនីស្តចិននេះបើយោងតាមសំណេររបស់លោក ង្គិលហ៊្វត។ ហើយស្រដៀងគ្នានេះដែរគឺលោក ហ៊ូជិនតាវទោះបីជាលោកមានមុខងារជាអ្នករៀបចំបក្ស​ក៏នៅតែមិនត្រូវបានគេពិចារណាក្នុងការតែងតាំងជាប្រមុខដឹកនាំស្នូលរបស់បក្សកុម្មុយនីស្តចិននោះដែរ។

ចំពោះសមត្ថភាពរបស់លោក ហ៊្សាង វាគឺជាមហាសំណួរមួយសម្រាប់គាត់ ចំណែក លោក ហ៊ូ គឺត្រូវបានគេមើលរំលងក្នុងការពិចារណាមួយនេះ គឺវាមាននៅក្នុងឆ្នាំ ២០១៦ ក្នុងពេលដែលលោក ស៊ី ត្រូវបានតែងតាំងជាប្រមុខដឹកនាំស្នូលរបស់បក្សកុម្មុយនីស្តចិនក្នុងរយ:ពេល៤ឆ្នាំបន្ទាប់ពីឡើងជាអ្នកដឹកនាំបក្សនៅក្នុងកាល:ទេស:ដែលរងការគំរាមកំហែងមកលើជីវិតរស់នៅរបស់ប្រជាជនចិន។

  • ស្វែងរកប្រមុខដឹកនាំដ៏ខ្លាំងក្លាម្នាក់

អំពើពុករលួយកើតមានដោយសារការិយាល័យធិបតេយ្យគ្រប់កំរិត។លោក ង្គរបានលើកឡើងដូច្នេះ។ ការអធិប្បាយអំពីស្ថានការណ៏ក្នុងពេលដែលលោកស៊ីត្រូវបានតែងតាំងនៅឆ្នាំ២០១២និងចំហាយក្លិនជះចេញពីក្នុងចំណោមសមាជិកបក្សសបញ្ជាក់ថា របបមួយនេះជិតដួលរលំលុះត្រាតែមាននណាម្នាក់​មកទទួលខុសត្រូវលើបញ្ហាពុករលួយនេះ។

ក្នុងចំណោមថ្នាក់ដឹកនាំទាំងអស់រួមទាំងខ្លួនលោកផ្ទាល់កំពុងរកអ្នកដឹកនាំដ៏ខ្លាំងក្លាម្នាក់ដើម្បីស្តាស្ថានការណ៍ឡើងវិញមានដូចជាលោក ម៉ៅ ដែលអាចបំពេញតួនាទីជាអ្នកជាតិនិយមដ៏ពិតប្រាកដមួយ” ។ លោកនិយាយដូច្នេះ។

បុគ្គលនោះគឺលោក ស៊ី ដែលបង្ហាញពីសមត្ថភាពអាចបំពេញតួនាទីនេះ ការប្រយុទ្ធប្រឆាំងនឹងអំពើ​ពុករលួយ​នៅតែបន្តជិតមួយទសវត្សរ៍មកហើយគិតចាប់តាំងពីបានចាប់ផ្តើមមក ហើយ   មន្ត្រីជាងមួយលានប្រាំសែននាក់ត្រូវបានដាក់ទោសទណ្ឌសម្រាប់អំពើមិនស្មោះត្រង់មួយនេះ។ ការផ្តោតទៅលើការស៊ើបអង្កេតត្រូវបានធ្លាក់ចុះដោយងាយ តែវាធ្ងន់ធ្ងរបំផុតចំពោះអ្នកប្រឆាំងនឹងគោលនយោបាយរបស់លោកស៊ី។

  • ការដឹកនាំឆ្ពោះទៅ « ដកចង្កូមខ្លានិងបណ្តេញរុយ »

ទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់កណ្តាល និង មន្ត្រីក្នុងជួរ ដែលមានទោសលើបទពុករលួយសុទ្ធសឹង​តែមាន​ការគាំទ្រពីសាធារណជនដែលបក្សទំនងជាកម្របានឃើញកន្លងមក៕