បទវិភាគ

បទវិភាគ៖ ហេតុអ្វីបានកូរ៉េខាងជើងបាញ់កាំជ្រួចនៅពេលនេះ? តើលោកខាងលិចមានកង្វល់ដែរឬទេ?

សម្រួលដោយ៖ រ៉ាម៉េត

CNN បានរាយការណ៏ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងថា ភាពតានតឹងនៅឧបទ្វីបកូរ៉េបានឡើងកម្តៅយ៉ាងខ្លាំងខណ:ដែលអាម៉េរិក និង សម្ព័ន្ធមិត្តបានធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លាទៅកាន់កូរ៉េខាងជើងចំពោះការសាកល្បងកាំជ្រួចរបស់ខ្លួនក្នុងពេលថ្មីៗនេះ ដែលរួមបញ្ជូលទាំងការបាញ់រំលងប្រទេសជប៉ុនដែលជាប្រទេសជិតខាងដោយមិនមានការជូនដំណឹងជាមុន។

កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាំជ្រួចរបស់ខ្លួនចំនួន៧លើកគិតចាប់តាំងពីថ្ងៃទី២៥ ខែ កញ្ញា កន្លងមកការសាកល្បងក្នុងចំនួនច្រើនដងសូម្បីតែនៅក្នុងឆ្នាំនីមួយៗត្រូវបានធ្វើឡើងក្នុងកំរិតមួយខ្ពស់បំផុតគិតចាប់តាំងពីលោក គឹម ជុងអ៊ុន ឡើងកាន់អំណាចកាលពីឆ្នាំ២០១១។

ការរំលោភបំពានក្នុងការបង្កើនចំនួនធ្វើការសាកល្បងអាវុធត្រូវបានគេប្រកាសអាសន្នអោយមានការប្រុងប្រយ័ត្ននៅក្នុងតំបន់។  ប្រទេសជប៉ុន កូរ៉េខាងត្បូង ជាមួយនិងសហរដ្ឋអាម៉េរិកបានរួមគ្នាឆ្លើយតបដោយធ្វើការបាញ់ផ្លោងកាំជ្រួច និង ធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសប្តាហ៏នេះ។ សហរដ្ឋអាម៉េរិកបានដាក់ពង្រាយឡើងវិញនូវនាវាផ្ទុកយន្តហោះជិតឧបទ្វីបកូរ៉េ។ ការវិវត្តនៃស្ថានការណ៍នេះត្រូវបានប្រទេសកូរ៉េខាងត្បូងហៅថា “ ភាពមិនប្រក្រតីដែលគួរអោយបារម្ភបំផុត “ ។

ថ្នាក់ដឹកនាំសហគមន៍អន្តរជាតិ បានតាមដានពីស្ថានការណ៏ដែលជាសញ្ញារីករាលដាលណាមួយដូចជាសក្តានុពលនៃការសាកល្បងអាវុធនុយក្លេអ៊ែរដោយកូរ៉េខាងជើងដែលជាប្រទេសមួយបានបន្សល់ទុកនូវមរតកបែបនេះអស់រយ:ជាងប្រាំឆ្នាំមកហើយ ហើយអាចនាំអោយលោក ជោ បៃដិន(Joe Biden) ធ្វើការតាក់តែងនូវគោលនយោបាយដោះស្រាយលើសក្តានុពលវិបត្តិការបរទេស។

ទាំងអស់នេះហើយគឺជាអ្វីដែលលោកអ្នកត្រូវយល់ដឹងអំពីភាពប្រញាប់ប្រញាល់របស់កូរ៉េខាងជើងក្នុងដំណើរឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរអន្តរទ្វីប។ តើហេតុអ្វីបានជាគេកំពុងតែដាក់ការស្តីបន្ទោសនៅក្នុងពេលនេះ? តើមកពីកត្តាអ្វី? ប្រសិនបើមានអ្វីកើតឡើងនោះ សហរដ្ឋអាម៉េរិកអាចធ្វើការតបតទៅនឹងទង្វើរបស់លោកគឹម ជុងអ៊ុនដែឬទេ។

  • បរិបទទីមួយ៖

ការសាកល្បងនេះមិនមែនជារឿងថ្មីនោះទេ កម្មវិធីអភិវឌ្ឍន៏អាវុធរបស់ប្រទេសកូរ៉េខាងជើងត្រូវបានអនុវត្តនិងកំពុងអនុវត្តអស់រយ:ពេលជាយូរឆ្នាំមកហើយ។ សភាពការតានតឹងរហូតជិតផ្ទុះឡើងនូវវិបត្តិធ្ងន់ធ្ងរកាលពីឆ្នាំ២០១៧ ក្នុងខណ:ដែលប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងចំនួន២៣ លើក ពេញមួយឆ្នាំ រួមទាំងមួយលើកហោះរំលងប្រទេសជប៉ុន និង ថែមទាំងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរផងដែរ។ការសាកល្បងនេះបានបង្ហាញនូវអនុភាពយ៉ាងពេញសមត្ថភាពដែលអាចធ្វើអោយប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោកដាក់ការប្រុងប្រយ័ត្ន ដែលក្នុងនោះរួមទាំងការសាកល្បងកាំជ្រួចផលិតក្នុងស្រុកប្រភេទអន្តរទ្វីប ( ICBM )ផងដែរ។

ទំនាក់ទំនងត្រូវបានរលាយអស់នៅក្នុងឆ្នាំ២០១៨ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូ ណាល់ត្រាំ(Donald Trump) បានធ្វើកិច្ចប្រជុំកំពូលដ៏សំខាន់ជាមួយលោកគឹម មេដឹកនាំទាំងពីរ “ មានភាពរាក់ទាក់រកគ្នា“ នេះជាសម្តីលោកត្រាំ ជាការឆ្លើយតប លោក គឹម បានលើកសរសើរថា “ ជាទំនាក់ទំនងដ៏វិសេសវិសាលបំផុត” ។   កូរ៉េខាងជើងបានសន្យាថា នឹងផ្អាកការសាកល្បងកាំជ្រួចហើយបានបង្ហាញពីចេតនាបំផ្លាញចោលគ្រឿងបរិក្ខារនិងទីតាំងសំរាប់ធ្វើការសាកល្បងអាវុធ នុយក្លេអ៊ែរចំណែកភាគីអាម៉េរិកសន្យាផ្អាកការធ្វើសមយុទ្ធយោធាក្នុងទម្រង់ទ្រង់ទ្រាយធំរួមគ្នាជាមួយ កូរ៉េខាងត្បូង និង ជាមួយបណ្តាសម្ព័ន្ធមិត្តដទៃទៀត។

ក៏ប៉ុន្តែការចរចាមិនចុះសំរុងឡើយហើយក៏មិនមានសេចក្តីសង្ឃឹមថា នឹងបានឃើញប្រទេសកូរ៉េខាងជើងបោះបង់ចោលនូវមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរបស់គេនៅមុនការបញ្ចប់អាណត្តិរបស់លោក ត្រាំនោះទេ។

បន្ទាប់មកត្រូវរងនូវការវាយប្រហារដោយជំងឺកូវិដ-១៩ ត្រូវបានរុញច្រានអោយប្រទេសកូរ៉ខាងជើងនៅឯកោ។ ប្រទេសដ៏ក្រីក្រមួយនេះបានបិទព្រំដែនរបស់ខ្លួនទាំងស្រុងព្រមទំាងការងារការទូតក៏ត្រូវបានផ្តាច់ទំនាក់ទំនងផងដែរ។ ភ្នាក់ងារផ្តល់ជំនួយក៏ត្រូវបានភៀសខ្លួនចេញពីប្រទេសនេះក្នុងចំនួនយ៉ាងច្រើនលើសលប់ ក្នុងខណ:ពេលនោះផងដែរចំនួននៃការសាកល្បងអាវុធឃើញថា មានការថយចុះដោយមានតែ៤លើកក្នុងឆ្នាំ ២០២០ និង ៨ លើក ក្នុង ឆ្នាំ ២០២១តែប៉ុណ្ណោះ។

  • ហេតុអ្វីបានជាគេកំពុងធ្វើការស្តីបន្ទោសក្នុងពេលនេះ?

បញ្ហាខ្លះៗដែលបច្ចប្បន្ននេះប្រទេសកូរ៉េខាងជើងកំពុងតែបង្កើនសមត្ថភាពក្នុងការសាកល្បងអាវុធបានយ៉ាងឆាប់រហ័សបំផុត។

ដំបូងគឺវាអាចជាពេលវេលាមួយដ៏ត្រឹមត្រូវបន្ទាប់ពីព្រិត្តិការណ៍ដែលបានកើតឡើងជាច្រើននៅក្នុងពីរបីឆ្នាំកន្លងមកដែលទន្ទឹមនឹងនេះលោកគឹមបានប្រកាសអំពីជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ កាលពីខែសីហាកន្លងទៅនេះចំណែករដ្ឋបាលថ្មីរបស់អាម៉េរិកបានបង្ហាញអំពីសាមគ្គីភាពជាមួយនិងកូរ៉េខាងត្បូង។

កូរ៉េខាងជើងមិនមានលទ្ធភាពធ្វើការសាកល្បងអាវុធអស់រយ:ពីរបីឆ្នាំមកហើយដោយសារតែពិចារណាទៅលើបញ្ហានយោបាយ “ ដូច្នេះយើងសង្ឃឹមថាកងវិស្វកម្មនិងឧត្តមសេនីយ៍ទាំងឡាយរបស់កូរ៉េខាងជើងរីករាយនឹងប្រាកដថាគ្រឿងឧបករណ៏របស់ពួកគេដំណើការបានយ៉ាងល្អ” នេះជាសម្តីរបស់លោក អង់ដ្រេ លេនកូវ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកូមិន ប្រទេសកូរ៉េខាងត្បូង ។

លោក ចូវហ្វែរឺ លើវិអ៊ិស អ្នកឯកទេសផ្នែកសព្វាវុធ និង ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវផ្នែកអន្តរជាតិ  Middlebury Institute បាននិយាយថា៖ វាជារឿងធម្មតាដែលប្រទេសកូរ៉េខាងជើងផ្អាកការសាកសល្បងរបស់គេនៅក្នុងរដូវស្សាដែលមានព្យុះភ្លៀង ហើយនឹងបន្តនៅក្នុងពេលដែលអាកាសធាតុល្អប្រសើរធ្លាក់មកដល់។

ប៉ុន្តែរាល់អ្នកឯកទេសបាននិយាយថា លោកគឹម អាចនឹងផ្តល់ជាសារបង្ហាញអំពីល្បែងប្រកួតប្រជែងសមត្ថភាពសពាវុធរបស់កូរ៉េខាងជើងនៅក្នុងដំណាក់កាលដែលមានការកើនឡើងកម្តៅជម្លោះសាកល។

គឺគេចង់ប្រាប់ពិភពលោកថាគេមិនត្រួវបានបំភ្លេចចោលនោះទេអំពីវត្តមានរបស់គេហើយកងវិស្វកម្មរបស់គេកំពុងសកម្មក្នុងការផលិតអាវុធនុយក្លេអ៊ែរនិង ប្រព័ន្ធដាក់ពង្រាយអាវុធ នេះជាសម្តីរបស់លោក លេនកូវ។

លោកខាល ចាស្ទើរអតីតនាយកប្រតិបត្តិការចំរុះនៃមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់របស់អាម៉េរិក ក្នុងរដ្ឋហាវ៉ៃ បានចំអកថា ការសាកល្បងអាវុធរបស់លោកគឹមគឺចង់បានការចាប់អារម្មណ៍លើរូបលោកតែម្នាក់ប៉ុណ្ណោះប៉ុន្តែក៏អាចជំរុញអោយជប៉ុននិងអាម៉រិកធ្វើការចរចាជាមួយខ្លួនផងដែរគាត់បាននិយាយដូច្នេះ។

គាត់បានបន្ថែមថា កូរ៉េខាងជើងអាចគិតថា ត្រូវតែអនុវត្តវិធានការបង្ការទុកជាមុនក្នុងខណ:ដែលលោកខាងលិចកំពុងបង្វែរការយកចិត្តទុកដាក់លើសង្គ្រាមនៅអ៊ុយក្រែន។

ការសាកល្បងអាវុធបានចាប់ផ្តើមឡើងនៅក្នុងខែ មករា គឺប្រហែលជានៅក្នុងពេលដែលយើងចាប់ផ្តើមរាយការណ៍អំពីទង្វើរបស់ប្រធានាធិបតីយរុស្សីលោកពូទីនប្រឆាំងមកលើអ៊ុយក្រែននេះជាសម្តីរបស់លោកចាស្ទើរ។លោកគឹម ជុងអ៊ុន ធ្វើនូវអ្វីដែលគាត់គិតថា គាត់អាចដោះស្រាយស្ថានការណ៍បានគាត់មិនដែលរំពឹងថានឹងមានប្រតិកម្មដ៏ខ្លាំងខ្លាពីសំណាក់សហរដ្ឋអាម៉េរិកនោះឡើយ។

លោក លេនកូវ បានថ្លែងថា “ ការឈ្លានពានរបស់រុស្សីមកលើ អ៊ុយក្រែន អាចជំរុញអោយលោកគឹមមានទំនុកចិត្តព្រោះវាបានបង្ហាញអោយឃើញថា ប្រសិនបើអ្នកមានអាវុធនុយក្លេអ៊ែរក្នុងដៃអ្នកអាចស្ទើរតែទទួលបាននិទណ្ឌភាពហើយប្រសិនបើអ្នកមិនមានអាវុធនុយក្លេអ៊ែរក្នុងដៃអ្នកអាចទទួលរងនូវបញ្ហាដ៏ធ្ងន់ធ្ងរ ” ។

  • តើអាម៉េរិកនិងសម្ព័ន្ធមិត្តត្រូវធ្វើយ៉ាងណាដើម្បីបញ្ឈប់សកម្មភាពកូរ៉េខាងជើង?

បើទោះបីជាមានការឆ្លើយតបដោយកាធ្វើសមយុទ្ធយោធាដោយសហរដ្ឋអាម៉េរិក និង សម្ព័ន្ធមិត្តនៅក្នុងសប្តាហ៏កន្លងទៅក្តីអ្នកជំនាញនិយាយថា វាមានប្រសិទ្ធភាពតិចតួចណាស់ក្នុងការបញ្ឈប់ការសាកល្បងអាវុធ ឬក៏ការត្រៀមរៀបចំសាកល្បងអាវុធរបស់កូរ៉េខាងជើង។ សហរដ្ឋអាម៉េរិកបានបញ្ជូននាវាផ្ទុកយន្តហោះ Ronald Reagan ចំណែកកូរ៉េខាងត្បូងកំពុងបាញ់កាំជ្រួចដែលនៅក្នុងករណីចាំបាច់វាដំណើការមិនបានល្អនោះទេ លោកលេនកូបាននិយាយដូច្នេះ។ បើនិយាយពីកាំជ្រួចរបស់កូរ៉េខាងត្បូងវិញគឺវាត្រូវបានផ្ទុះឆេះក្រោយពេលបាញ់ចេញកាលពីថ្ងៃពុធកន្លងទៅនេះ។តើវាមានផលប៉ះពាល់ដូចម្តេចខ្លះក្នុងពេលដែលនាវាផ្ទុកយន្តហោះរបស់អាម៉េរិកកំពុងធ្វើដំណើរជុំវិញឧបទ្វីបកូរ៉េ? នោះពិតជាគ្មានអ្វីនឹងកើតឡើងនោះទេ “ ។

បើគិតទៅការបង្ហាញកម្លាំងទ័ពនេះគឺគ្រាន់តែកម្លាកូរ៉េខាងជើងមិនអោយ “ ចាប់ផ្តើមបង្កសង្គ្រាម” ដែលទំនងជាមិនមែនផែនការបស់លោកគឹមនោះទេ ម្យ៉ាងទៀតវាមានលទ្ធភាពតិចតួចណាស់ក្នុងការទប់ស្កាត់មិនអោយមានការផលិតអាវុធនិងការសាកល្បងអាវុធទាំងនោះ ” គាត់បាននិយាយយ៉ាងដូច្នេះ។

វាប្រហែលជាអាចធ្វើអោយប្រជាជនកូរ៉េខាងត្បូង និង អាមេរិក ខ្លះមានការត្រេកអរប៉ុន្តែវាមិនមានអនុភាពលើការផ្លាស់ផ្តូរឥរិយាបថនិងការសម្រេចចិត្តរបស់កូរ៉េខាងជើងនោះទេ។

កង្វះខាតផ្នែកចារកម្មជាហេតុដែលធ្វើអោយអាម៉េរិកស្ថិតក្នុងទីងងឹតក្នុងខណ:ធ្វើការតាមដានលើផែនការបស់លោកគឹម។

កូរ៉ខាងជើងមានកង្វះខាតយ៉ាងទូលំទូលាយលើផ្នែកបរិក្ខារបច្ចេកវិទ្យាសេដ្ឋកិច្ច និង អរិយធម៌សង្គមប៉ុន្តែក៏ផ្តល់ការលំបាកយ៉ាងខ្លាំងក្នុងការឆក់ឱកាសលួចយកព័ត៌មានផ្តល់ជូនក្រុមស៊ើបការណ៍សម្ងាត់របស់អាម៉េរិកនិងសម្ព័ន្ធមិត្តរបស់ពួកគេ។

អ្វីៗទាំងឡាយដែលកូរ៉េខាងជើងធ្វើភាគច្រើនគឺស្ថិតនៅលើការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំពួកគេដែលអ្នកត្រូវតែស៊ីជម្រៅអំពីផ្នត់គំនិតរបស់ពួកគេទាំងនេះជាបញ្ហាលំបាកក្នុងការធ្វើចារកម្ម” នេះជាសម្តីរបស់លោក គ្រិស ចនស្តូនដែលជាទីប្រឹក្សាជាន់ខ្ពស់មកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ។

ហើយនៅក្នុងកំរិតយអន្តរជាតិ លទ្ធភាពសហរដ្ឋអាម៉េរិកក្នុងការដាក់ទណ្ឌកម្មមកលើកូរ៉េខាងជើងត្រូវបានវាយបកដោយក្រុងប៉េកាំង និង មូសស្គូ។

នៅក្នុងខែ ឧសភា ចិន និង រុស្សី បានធ្វើការវេតូលើសេចក្តីពង្រាងរបស់អង្គការសហប្រជាជាតិដើម្បីពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងក្នុងការសាកល្បងអាវុធហើយតាំងតែពីដំបូងមកដែលប្រទេសទាំងនេះបានធ្វើការរារាំងការបោះឆ្នោតអនុម័តប្រឆាំងនឹងកូរ៉េខាងជើងនៅក្នុងឆ្នាំ២០០៦។

  • តើប្រទេសកូរ៉េខាងជើងព្យាយាមធ្វើអោយបានសម្រេចអ្វី?

លោកគឹមបានពុះពារឈានទៅមុខក្នុងកម្មវិធីផលិតអាវុធដ៏គំរាមកំហែងដែលគេមើលឃើញថាវាជាលទ្ធភាពដែលគាត់បានខិតខំប្រឹងប្រែងខុសឆ្ងាយពីឪពុក និងជីតារបស់គាត់ដែលជាអតីតអ្នកដឹកនាំរបស់កូរ៉េខាងជើង។ អ្នកជំនាញនិយាយថាកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសគឺស្ថិតនៅក្នុងបេះដូងនៃមហិច្ឆតារបស់លោកគឹម។

នៅក្នុងខែកញ្ញា កូរ៉េខាងជើងបានអនុម័តច្បាប់ប្រកាសប្រទេសរបស់ខ្លួនជារដ្ឋនុយក្លេអ៊ែរដែលលោកគឹមបានផ្តេជ្ញាចិត្តមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរឡើយ។

ច្បាប់បានបង្ហាញអំពីការពង្រឹងចំណងមិត្តភាពរវាងប្រទេសចិន និង រុស្សី លោកសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យសិក្សាអំពីកូរ៉េខាងជើងក្នុងទីក្រុងសេអ៊ូលបានលើកឡើងដូច្នេះ។

បន្ទាប់ពីចិន និង រុស្ស៊ីបានធ្វើការជំទាស់លើការដាក់ទណ្ឌកម្មដោយចំហប្រឆាំងកូរ៉េខាងជើងលោកគឹមយល់ថាគាត់មានខ្នងបង្អែក លោក ឆាសស្ទើរបាននិយាយដូច្នេះ។

លោកបានបន្ថែមថាការសាកល្បងអាវុធរបស់លោកគឹមគឺបំរើគោលបំណងពីរយ៉ាង ក្រៅពីការធ្វើសេចក្តីថ្លែងការទៅកាន់សគមន៍អន្តរជាតិ គាត់អាចលើកស្ទួយអត្តសញ្ញាណរបស់ខ្លួនខាងក្នុងប្រទេសនិងពង្រឹងការកាន់អំណាចរបស់ខ្លួន។

“គឺជារបបផ្តាច់ការនិយម (គឹម) គឺជាអ្នកដែលតែងតែមានកង្វល់ចំពោះអ្នកក្រោមបង្គាប់របស់ខ្លួនដូចដែលពាក្យគេថាការផ្លាស់ផ្តូររបបពីសំណាក់ខាងក្រៅ” លោក ឆាសស្ទើរបានលើកឡើង។ ជាមួយនឹងការសាកល្បងនេះ លោកគឹមបាននិយាយទៅកាន់មន្ត្រីជាន់ខ្ពស់របស់ខ្លួនថាយើងអាចតទល់នឹងការគំរាមកំហែងក្នុងទម្រង់បែបណាក៏ដោយទោះបីជាពួកលោកខាងលិច អាម៉េរិកកូរ៉េខាងត្បូងគឺអាចប្រឈមជាមួយបានទាំងអស់ លោកបាននិយាយដូច្នេះ។

ក៏ប៉ុន្តែទស្សន:ឆ្វេងយល់ជាសាធារណ: របស់KCNA ដែលជាប្រព័ន្ធសារព័ត៌មានរបស់កូរ៉េខាងជើងគ្រប់គ្រងដោយរដ្ឋមិនមានធ្វើការឆ្លុះបញ្ចាំងអំពីទស្សន:ស្តីពីការសាកល្បងអាវុធតាំងពីបានធ្វើសេចក្តីរាយការណ៍ចុងក្រោយស្តីអំពីការសាកល្បងអាវុធនៅក្នុងខែមីនា។

លោក លើវីអ៊ិសអ្នកជំនាញមកពី Middlebury Institute បានបញ្ជាក់ថា កូរ៉ខាងជើងទំនងជាកំពុងផលិតអាវុធអន្តរទ្វីបដូចជាក្បាលគ្រាប់បាញ់ចេញពីនាវាមុជទឺករហូតដល់កំរិតមួយដែលគេពេញចិត្តថា វាពិតជាមានសមត្ថភាពប្រាកដមែន ហើយខ្ញុំគិតថាដល់ពេលនោះទើបគេបង្ហាញអំពីចេតនាក្នុងការចរចាម្តងទៀត។

  • តើកាសាកល្បងអាវុធនុយក្លេអ៊ែរនឹងកើតឡើងដែឬទេ?

បញ្ហាដែលជាកង្វល់គឺនៅត្រង់ថាតើកូរ៉េខាងជើងក្នុងរយ:ដ៏ខ្លីនេះអាចនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរដែឬទេ លោក លើវិអ៊ិស បានលើកឡើងដូច្នេះ វានឹងអាច” ‘ កើតឡើងក្នុងពេលណាមួយ” ។

ប៉ុន្តែលោក ឆាស្ទើរ និងលោក លេនកូ បានថ្លែងថា ដោយសារបញ្ហាមិត្តភាពរវាងកូរ៉េខាងជើងនិងប្រទេសចិន លោក គឹម អាចរង់ចាំរហូតដល់សមាជជាន់ខ្ពស់របស់បក្សកុម្មុនិស្តចិនប្រារព្វឡើងរួចរាល់នៅខែនេះ ប្រសិនបើវាអាចកើតមានឡើង។

អង្គសមាជជាន់ខ្ពស់របស់គណបក្សគឺជាព្រិត្តិការណ៍ដែលប្រកបដោយសក្ខីភាពនៃកាលកំណត់នយោបាយរបស់ប្រទេសចិនជាពិសេសផងដែរឆ្នាំនេះលោក ស៊ី ជិនពីងបានរំពឹងថានឹងត្រូវបានតែងតាំងបន្តអាណត្តិទីបីដែលជំរុញអោយកិត្តិនាមរបស់លោកកាន់តែរឹងមាំឡើងក្នុងថាន:ជាអ្នកដឹកនាំដ៏មានឥទ្ធិពលរាប់ទសវត្សរ៍មកហើយ។

លោកគឹមមានការពឹងផ្អែកយ៉ាងច្រើនលើសលប់លើជំនួយរបស់ប្រទេសចិនដើម្បីរក្សាប្រទេសលោកអោយនៅរស់រានបានមានន័យថា គាត់មិនអាចធ្វើអ្វីដែលនាំអោយមានការរារាំងដល់សមាជកំពូលរបស់ប្រទេសចិននោះទេ នេះជាសម្តីរបស់លោក ឆាស្ទើរ ដូចនេះ បើទោះបីចិន មិនអាចប្រាប់ទៅលោកគឹម នូវអ្វីដែលគាត់អាចធ្វើក៏គាត់នឹងមិនធ្វើអោយមានបញ្ហាដល់គេនោះដែរ។

ប៉ុន្តែក្រោយខែតុលាឃើញផ្លូវយ៉ាងច្បាស់ថា នឹងមានការសាកល្បងអាវុធសំខាន់ៗទៀត លោកលេនកូវបានលើកឡើងដូច្នេះ។

កូរ៉េខាងត្បូង និង អាម៉េរិក ត្រូវបានប្រកាសអាសន្នកាលពីខែឧសភាហើយបានត្រៀមខ្លួនសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរនេះដោយមានបង្ហាញតាមប្រព័ន្ធផ្កាយរណបអំពីការបញ្ជូនអាវុធនុយក្លេអ៊ែរទៅក្នុងទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរក្រោមដី៕