សេដ្ឋកិច្ច

គម្រោង​ខុន​ដូ​ប្រណីត និង​ទំនើប Toul Kork Lane កម្ពស់​ជាង​៧០​ម៉ែត្រ​កំពុងមាន​ភាព​ទាក់ទាញ​នៅក្នុង​ខណ្ឌទួលគោក​

​ភ្នំពេញ ៖នៅពេល​បច្ចុប្បន្ននេះខណ្ឌទួលគោក រាជធានី​ភ្នំពេញបាន​អភិវឌ្ឍន៍និង​ក្លាយជា​ខ្លួន​ទៅជា​តំបន់ CBD ឬ​តំបន់​ពាណិជ្ជកម្ម​ចម្រុះ និង​លំនៅដ្ឋាន​បែប​ទំនើប ជាមួយនឹង​ការលេចឡើង​នូវ​គម្រោង​អគារ​ខ្ពស់ៗ​ស្អេកស្កះ​ក្នុង​រូប​ភាពជា​អគារ​ពាណិជ្ជកម្ម ខុន​ដូ អា​ផាត​មិន និង​អគារ​ការិយាល័យ​កម្រិត​ខ្ពស់​មិន​ចាញ់​តំបន់​បឹង​កេងកង​នោះឡើយ​។​

​នៅក្នុង​ចំណោម​អគារ​ខ្ពស់ៗ​ដែល​កំពុង​បង្ហាញ​រូបរាង​ជាច្រើន​នោះ រួមមាន​គម្រោង​អគារ​ខុន​ដូ​បែប​ប្រណីត Toul Kork Lane (​ទួលគោក លែ​ន​) ដែលមាន​កម្ពស់​រហូត​ដល់ ២១​ជាន់ ស្មើនឹង​ជាង ៧០​ម៉ែត្រ ។​គម្រោង​សម្រេចបាន​ការសាងសង់​ជាង​៨០​ភាគរយ​រួចទៅហើយ និង​កំពុង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន​ជា​ដៃគូ ក៏ដូចជា​បណ្តា​អតិថិជន​ជឿទុកចិត្ត​គួរឱ្យកត់សម្គាល់​។

​លោកAndyនាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​និង​ការលក់​គម្រោង​ដ៏​លេចធ្លោ​​បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅក្នុង​ឱកាស​ជួប​ជាមួយបណ្ត​ា​ក្រុមហ៊ុន​ដៃគូ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា គម្រោង​ខុន​ដូ Toul Kork Lane ដែល​កំពុង​មមាញឹក​ក្នុងការ​សាងសង់​ដោយ​ក្រុម​ហ៊ុន​ជំនាញ Realeadar Development Co,.Ltd​ដើម្បី​ឈានទៅដល់​ការបញ្ចប់​ទាំង​ស្រុក​ទៅតាម​ផែនការ​ដែល​បានកំណត់ជាពិសេ​ស​ប្រគល់​សោរ​ជូន​ដល់​អតិថិជន​របស់ខ្លួន​នៅត្រឹម​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣​ខាងមុខនេះ​បច្ចុប្បន្ន​សម្រេច​បានការ​សាងសង់​ប្រមាណ​៨០​ភាគរយ​រួចទៅហើយ​។

​លោក​បាន​បញ្ជាក់ថា ៖ «Toul Kork Lane ជា​គម្រោង​ខុន​ដូ​បែប​ប្រណីត និង​ទំនើប​ប្រចាំ​តំបន់​ទួលគោក​ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍​យ៉ាងខ្លាំង​ជាពិសេស​ស្ថិតនៅ​សង្កាត់​បឹងកក់​១ដែលជា​ទីតាំង​នៃ​ចំណុចកណ្តាល​ប្រៀបបាន​ទៅនឹង​បេះដូង​របស់​ខណ្ឌទួលគោក​ទាំង​មូល មាន​សក្ដានុពល​បំផុតនិង​ហ៊ុ​ព័ទ្ធជុំវិញ​ទៅដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប សាលារៀន​រដ្ឋនិង​ឯកជន មន្ទីរពេទ្យ គ្លីនិកធនា​គា​​រ ដែល​កាន់តែ​ផ្តល់​ភាពងាយស្រួល និង​ទាន់សម័យ​ដល់​អ្នកស្នាក់នៅ​។ ជាក់ស្ដែង​គ្រាន់តែ​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការបើក​លក់​ក្នុង​ជំហាន​ដំបូង យើង​លក់បាន​ច្រើនជាង​៤០​ភាគរយ​រួចទៅហើយ​។ លទ្ធផល​នៃ​ការលក់​ក្នុងដំណាក់កាល​ដំបូង​នេះ ដោយសារតែ​អតិថិជន​បាន​មើលឃើញ​ពី​សក្ដានុពល និង​ឱកាស​ចំណេញ​របស់ខ្លួន ទាំង​ការទិញ​សម្រាប់​ស្នាក់នៅក៏ដូចជា​ការទិញ​សម្រាប់​វិនិយោគ​បន្ត​ប្រកប​ដោយ​ភាពជឿ​ទុកចិត្ត​ខ្ពស់​»​។

​សូមបញ្ជាក់​ផងដែរ​ថា គម្រោង​ខុន​ដូ Toul Kork Lane (​ទួលគោក លេន​) ត្រូវបាន​អភិវឌ្ឍ​ឡើង​នៅលើ​ផ្ទៃដី​ទំហំ ១,១០០​ម៉ែត្រការ៉េ និង​មាន​​ផ្ទៃ​សំណង់​សរុប​ទំហំ ២១,០០០ ម៉ែត្រការ៉េ មាន​កម្ពស់​២១​ជាន់ ស្មើនឹង​ជាង​៧០​ម៉ែត្រ ដោយ​ក្នុង​មួយ​ជាន់​មាន​ប្រមាណ ២៣​យូ​នី​ត និង​សរុប​ជាង​៤០០​យូ​នី​ត​។ នៅក្នុង​គម្រោង​មួយ​នេះ​មាន​ទីតាំង​ចំណត​យ៉ាង​ធំ​ទូលាយ​ដែល​អាច​ផ្ទុក​រថយន្ត​បាន​រហូតដល់​៨០​គ្រឿង និង​បំពាក់​ទៅដោយ​ឧបករណ៍​សុវត្ថិភាព​បែប​ទំនើប​។

 

​អ្វីដែល​កាន់តែ​អស្ចារ្យ ក្រៅពី​ជាទី​កន្លែង​ស្នាក់នៅ​សហកម្មសិទ្ធិ​បែប​ទំនើប​នោះ នៅក្នុង​គម្រោង Toul Kork Lane មានការ​រៀបចំ និង​បែង​​ចែកជា​ទីកន្លែង​សម្រាប់​ហាត់ប្រាណ កន្លែង Gym អាហា​រដ្ឋា​ន​បែប​ទំនើប ហាង​កាហ្វេ ទីតាំង​អង្គុយ​រង់ចាំ ជាពិសេស មាន​អាង​ហែល​ទឹក​នៅ​ជាន់​អាកាស​ដ៏​ប្រណីត​ផងដែរ​។ ដោយឡែក​សម្រាប់​អតិថិជន​ដែលមាន​បំណង​ទិញ​សម្រាប់​ស្នាក់នៅ ឬ​សម្រាប់​វិនិយោគ​បន្ត​នៅពេលនេះ នឹង​ទទួលបាន​ឱកាស​ចំណេញ​ច្រើន​ជាមួយនឹង​ការផ្តល់ជូន​ពី​គម្រោង​ដោយផ្ទាល់​ក្រោម​ការបញ្ចុះ​តម្លៃ​រហូតដល់ ២២​ភាគរយ រួម​ជាមួយនឹង​ការផ្តល់ជូន​នូវ​សម្ភារៈប្រើប្រាស់និង​គ្រឿង​បរិក្ខា​ដែល​បំពាក់​នៅក្នុង​យូ​នី​ត​នីមួយៗ​ជាពិសេស​មានការ​ផ្តល់​ជូន​នូវ​កម្មវិធី​បង់ប្រាក់​ច្រើន​ជម្រើស​ជាមួយនឹង​ធនាគារ​ដៃគូCIMBដែល​រឹតតែ​បង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់​ជាមួយ​គម្រោង​តែម្ដង​៕​ដោយៈក្រុមហ៊ុន