បច្ចេកវិទ្យា

ឡានហោះរបស់ចិនបានធ្វើការហោះហើរជាសាធារណ:លើកដំបូងនៅទីក្រុងឌូ បៃ

ឡានហោះ៖ ត្រូវបានផលិតឡើងដោយផលិតកររថយន្តអេឡិចត្រូនិចចិន លោក ស៊ីប៉េង អិង (9868 H.K) បានធ្វើការហោះហើរជាសាធារណ:លើកដំបូងក្នុងសាធារណរដ្ឋអារ៉ាប់រួម ក្នុងខណ:ពេលដែលក្រុមហ៊ុន កំពុងអភិវឌ្ឍន៍ឆ្ពោះទៅរកការផលិតយន្តហោះអគិ្គសនីនៅលើទីផ្សារអន្តរជាតិ។

អិចធូ គឺជារថយន្តអគ្គិសនីពីរកៅអីដែលហោះឡើង នឹងចុះចត (eVTOL) មានកង្ហារស្វ័យប្រវត្តិ ជាទម្រចំនួនប្រាំបីគឺមានកង្ហារពីរនៅគ្រប់ជ្រុងនិមួយៗរបស់រថយន្តនេះ។

នៅថ្ងៃចន្ទ ឡានហោះគ្មានមនុស្សបើកត្រូវបានគេបង្ហោះសាកល្បងមើលអស់រយ:ពេល ៩០នាទី ក្នុងទីក្រុងឌូបៃ នឹងត្រូវបានអធិប្បាយដោយអ្នកផលិតអំពីសារសំខាន់ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការផលិតឡានហោះជំនាន់ក្រោយ។

“ យើងធ្វើមួយជំហានម្តងមួយជំហានម្តង (ជាការវិវឌ្ឍ) ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ “ នេះជាសម្តី​របស់លោក មិងណាន់ គ្យូ នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន ស៊ីពិង អែររ៉ូ។ ជាដំបូង យើងជ្រើសរើស​ទីក្រុងឌូបៃ ពីព្រោះឌូបៃ ជាទីក្រុងដែលប្រកបដោយនវានុវឌ្ឍន៍នៅក្នុងពិភពលោកនេះ៕

ប្រភព៖REUTERS

ប្រែសម្រួល៖សុខ តុលា