ព័ត៌មានជាតិ, សេដ្ឋកិច្ច

សប្ដាហ៍​ទី​១​ខែតុលា កម្ពុជា​ទទួលបាន​ភ្ញៀវ​ជាង​៣៧​ម៉ឺន​នាក់

​ភ្នំពេញ​៖​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍ បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១២​ខែតុលា ថា​៖​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍​នា​ថ្ងៃទី​៨-៩ ខែតុលា ឆ្នាំ​២០២២ មាន​ចំនួន​សរុប​៣៧៤,៨៩៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៣៥២,៨៨៤​នាក់​និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន​២២,០១១​នាក់​។​តួលេខ​ខាងលើ​មានការ​កើនឡើង​២៤.៨% ប្រសិនបើ​ធៀប​នឹង​សប្តាហ៍​ធម្មតា​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

​ប្រភព​ដដែល​នេះ បានឱ្យដឹង​ទៀតថា​៖​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​គឺ​បាន​ទាក់ទាញ​ចរន្ត​ភ្ញៀវ​ទេស​ច​ឱ្យទៅ​លេង​ក​ម្សា​ន្នៅ​ខេត្ត​ព្រះសីហនុ​ច្រើនជាងគេ ដែលមាន​ចំនួន​ដល់​ទៅ​១២៨,៣០៧​នាក់​។ គួរ​ជម្រាប​ថា​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​ន​រយៈ​ពេ​១​ខែ​ចាប់ពី​ថ្ងៃទី​១-៣១ ខែតុលា ឆ្នាំ​២០២២ ដោយ​មិនមាន​ការបង់ប្រាក់ និង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ ពិសេស​ការរៀបចំ​ឆ្នេរ​ខ្សាច់​កម្សាន្ត និង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​បាន​យ៉ាង​ល្អប្រសើរ ដែលជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចង់​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ក្រៅពីនេះ​មាន​គោលដៅ​ខេត្តបាត់ដំបង ទទួលបាន​ទេសចរ ៨៨,៨៦៨​នាក់ ខេត្តកំពង់ចាម​៤៧,៤៥៨​នាក់ ខេត្តសៀមរាប​២៣,៦៦៥​នាក់ រាជធានី​ភ្នំពេញ​១៧,០៤៥​នាក់ និង​ខេត្តកំពត​១៤,៤១៦​នាក់​។ រាជធានី​-​ខេត្ត​ទាំង​៦​នេះ​សុទ្ធតែជា​គោលដៅ​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ នា​សប្ដាហ៍​ដើមខែ​តុលា​ឆ្នាំ​២០២២​នេះ​៕ដោយៈផាវី