កម្សាន្ដ

ផ្លែល្ពៅយក្សអាម៉េរិកទម្ងន់ជាង១ពាន់គីឡូក្រាម បំបែកឯតទគ្គកម្មពិភពលោកឆ្នាំ២០២២

ផ្លែល្ពៅយក្សអាម៉េរិកដាំក្នុងរដ្ឋមីនីសូតា (Minnesota) បានបំបែកកំណត់ត្រាជាល្ពៅធំជាងគេ បង្អស់ក្នុងពិភពលោកដែលមានទម្ងន់ ២.៥៦០ផោន។

កំណត់ត្រានេះ ត្រូវបានចុះកាលពីថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ២០២២។ ផ្លែល្ពៅយក្សនេះ ត្រូវបានដាំដុះដោយគ្រូបង្រៀនផ្នែកសាកវប្បកម្មម្នាក់ឈ្មោះ Travis Gienger មកពីរដ្ឋ Minnesota សហរដ្ឋអាម៉េរិក។ លោកបានបង្កើតកំណត់ត្រាថ្មីសម្រាប់ប្រជាជាតិសហរដ្ឋអាម៉េរិក ក្នុងនាមជាអ្នកដាំផ្លែល្ពៅដ៏ធំ និងធ្ងន់ជាងគេបំផុតមិនធ្លាប់មានទម្ងន់ ២.៥៦០ផោនស្មើនឹង ១.១៦១ គីឡូក្រាម ប្រចាំការប្រកួតទម្ងន់ល្ពៅប្រចាំឆ្នាំលើកទី ៤៩ នៅ Half Moon Bay ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ២០២២។

Gienger ក៏ជាអ្នកដាំដែលធ្លាប់បានឈ្នះការប្រកួតដូចគ្នានៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ២០២០ សម្រាប់ការបំបែកឯតទគ្គកម្មដាំដុះល្ពៅដដែលមានទម្ងន់ ២.៥៥៤ ផោនផងដែរ។

ចំណែកកាលពីឆ្នាំ២០២១ អ្នកបំបែកកំណត់ត្រាល្ពៅពិភពលោក គឺបានទៅលើជនជាតិអ៊ីតាលី ខណៈល្ពៅមានទម្ងន់ ២.៧០២ផោន៕

ប្រភព៖AFP

ប្រែសម្រួល៖សុខ តុលា