បច្ចេកវិទ្យា

NASAនិយាយថា ខ្លួនបានជួយសង្រ្គោះផែនដីដោយជោគជ័យពីអាចម៍ផ្កាយយក្ស Dimorphos

ទីភ្នាក់ងារវិទ្យាសាស្រ្តណាសាអាម៉េរិកបាននិយាយនៅសប្តាហ៍នេះថា ខ្លួនគឺជាអ្នកស្រោចស្រង់​ពិភពលោក​ពិតប្រាកដ ខណៈបានបញ្ចៀសអាចម៍ផ្កាយយក្សដោយជោគជ័យមិនឲ្យបុកផែនដី។

ប្រធានអង្គការ NASA លោក Bill Nelso បាននិយាយកាលពីថ្ងៃអង្គារ ទី១១ ខែតុលាថា        ​​ ទីបំផុតឧបករណ៍ដ៏មានឥទ្ធិពល ឬយានបុកអាចម៍ផ្កាយ Double Asteroid Redirection Test ហៅកាត់ថា (DART) ទំហំប៉ុនទូទឹកកក បានបុកជាមួយអាចម៍ផ្កាយ Dimorphos ដោយជោគជ័យកាលពីថ្ងៃទី២៦ ខែកញ្ញា ដោយបានរុញអាចម៍ផ្កាយនោះចេញឲ្យឆ្ងាយពីផែនដី និងកាត់បន្ថយល្បឿនរបស់វា​ឲ្យយឺតជាងមុន។ គិតមកទល់នឹង២៤ម៉ោងចុងក្រោយនេះ អាចម៍ផ្កាយ Dimorphos បានផ្លាស់ប្តូរគន្លង​ទាំងស្រុងហើយ វាមិនបង្កជាហានិភ័យដល់ភពផែនដីទៀតទេ ពោលគឺបានធ្វើដំណើរទៅរកគន្លងនៃ​អាចម៍ផ្កាយផ្សេងឈ្មោះ Didymos។

ទន្ទឹមនឹងជោគជ័យនេះ លោក Nelson បាននិយាយថា “យើងបានបង្ហាញពិភពលោកថា NASA គឺពិតជាអ្នកដែលការពារភពផែនដីនេះយ៉ាងប្រាកដ”។ អាចម៍ផ្កាយដែលមានអង្កត់ផ្ចិត ១៦០ ម៉ែត្រ ឬទំហំប្រហែលពីរ៉ាមីតអេហ្ស៊ីបដ៏ធំមួយ ទីបំផុតបានប្រែទៅជាផ្កាយដុះកន្ទុយដែលបង្កើតឡើង​ដោយមនុស្ស៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា