សេដ្ឋកិច្ច

រយៈពេល​១០​ថ្ងៃ យានយន្ត​ជាង​១២​ម៉ឺន​គ្រឿង បាន​ចូលមក​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​

ភ្នំពេញ​៖​ដោយ​រាប់​ចាប់ពី​ថ្ងៃ​បើក​ឱ្យ​ដំណើរការ​សាកល្បង នា​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ (​ពី​ម៉ោង ៧:០០​នាទី​ព្រឹក​) ដល់ ថ្ងៃទី​១០ខែតុលា ឆ្នាំ​២០២២ (​ម៉ោង​២៤:០០​នាទី​យប់​)មាន​យានយន្ត​ចំនួន១២៥.៩៩៨​គ្រឿងបានធ្វើ​ចរាចរណ៍​លើផ្លូវ​ល្បឿន​ លឿន​ភ្នំពេញ​-​ព្រះសីហនុ ដោយបាន​ចេញចូល​តាម​ស្ថានីយ​ទាំង ០៨​ទីតាំង​។​នេះ​បើ​យោងតាម​ប្រភព​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​ក្រសួង​សាធារណការ បានឱ្យដឹង​ទៀតថា​៖​ក្នុងចំណោម​យានយន្ត​ចំនួន ១២៥.៩៩៨​គ្រឿង ដែល​បាន​ចរាចរណ៍​រយៈពេល​១០​ថ្ងៃ​កន្លង មកនេះ មាន​ករណី​ត្រូវការ ការប្រឹក្សា​យោបល់ សាកសួរ​ព័ត៌មាន និង​ស្វែងរក​ជំនួយ​សង្គ្រោះ សរុប​ចំនួន ៣៧៨​ខ្សែ ដែល​បានធ្វើ​ការ ទាក់ទង​ទៅកាន់​លេខ​១៣៩៩​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ស្នើឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ស្វែងយល់​និង​អនុវត្តតាម​សេចក្តីណែនាំ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន​នេះ និង​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​៕ដោយ ផាវី

default

default
default