ព័ត៌មានជាតិ

ទឹកស្រកចុះបន្តិចនៅច្រកអន្តរជាតិដូង តែរថយន្តបន្តផ្អាកឆ្លងកាត់

បាត់ដំបង៖ជំនន់ទឹកភ្លៀងដែលហូរកាត់លើស្ពាននៅច្រកទ្វារអន្តរជាតិដូង បានស្រកចុះបន្តិច​ប៉ុន្តែចំពោះរថយន្តបន្តផ្អាកការឆ្លងកាត់នៅឡើយ។

កងកម្លាំងប្រចាំការនៅតំបន់ស្រុកកំរៀង បានឱ្យដឹងនៅថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះថា ស្ថានភាពទឹកអូរព្រំដែនត្រង់ស្ពានឆ្លងច្រកទ្វារអន្តរជាតិដូង នៅព្រឹកនេះបានស្រកចុះបន្តិច ត្រឹម ៤,៦០ម៉ែត្រ ខណ:នៅថ្ងៃទី១១ ខែតុលាទឹកមានកម្ពស់៤,៨០ម៉ែត្រ ជាកម្ពស់ដែលត្រូវដាក់ឱ្យប្រុងប្រយ័ត្ន ពិសេសរថយន្តដឹកទំនិញឆ្លងកាត់។

មន្ត្រីដដែលបានបន្តថា នៅព្រឹកថ្ងៃដដែលនេះមេឃស្រឡះល្អ និងធ្លាក់ខ្យល់ត្រជាក់  បើទោះជាទឹកជំនន់ហូរកាត់លើស្ពានច្រកទ្វាអន្តរជាតិបានស្រកចុះបន្តិចក្តី។ ប៉ុន្តែចំពោះរថយន្តដឹកទំនិញ អាជ្ញាធរ ក៏ដូចជាមន្ត្រីប្រចាំច្រកនៅតែបន្តហាមឃាត់មិនទាន់ឱ្យ​ធ្វើចរាចរដដែលដើម្បីបង្ការបញ្ហាគ្រោះថ្នាក់ផ្សេងៗ៕ដោយ: ព្រះអង្គខ្មៅ